ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្នពេលបត់ឆ្លងផ្លូវ…បាន​បាត់​ជីវិត​​បុរស​ចំ​ណាស់ម្នាក់​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់ ពេល​ព្យាយាម​ជិះ​បត់​ឆ្លងថ្នល់​កាត់​ពីមុខ​រថ​យន្ត កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទីព្រឹក​ថ្ងៃ​៣០ សីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ស្ថិត​ក្នុងភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំ​រៀង…

​ខេត្តបាត់ដំបង ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់ ពេល​ព្យាយាម​ជិះ​បត់​ឆ្លងថ្នល់​កាត់​ពីមុខ​រថ​យន្ត កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទីព្រឹក​ថ្ងៃ​៣០ សីហា នៅ​លើ​ផ្លូវជាតិ​លេខ​៥៧B ស្ថិត​ក្នុងភូមិ​អូរ​ដា ឃុំ​អូរ​ដា ស្រុក​កំ​រៀង ខណ​:​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខែ​ក ញ៉​យ អាយុ​៦៨​ឆ្នាំ រស់នៅ​ចំណុច​ភូមិ​-ឃុំ​កើត​ហេតុ​ខាងលើ​។ គាត់​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ដែល​បញ្ច្រាស​គ្នា​ជាមួយ​រថយន្ត​ ។ សេចក្ដី​រាយ
​ការ​ណ៍​​ដដែល​ថា រថយន្ត​ដែល​បុក​មនុស្ស​ស្លាប់ម៉ាក​កាម​រី (​ឆ្លាម​) ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខភ្នំពេញ 2A-​2977 (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) ហើយ​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ពេញទំហឹង​ពេល​មក​ដល់​ចំណុច​ខាងលើ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ តែ​ក្រោយមក​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល់​សុខភាព​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា អ្នក​ជិះ​ម៉ូតូ​បាន​ព្យាយាម​ជិះ​ម៉ូតូ​បត់​ឆ្លងថ្នល់​កាត់​ពីមុខ​រថយន្ត​ ដែល​កំពុង​ធ្វើ​ដំណើ​រផ្ទុយ​គ្នា ខណ​:​អ្នកបើកបរ​រថយន្ត​គ្រប់គ្រង​ល្បឿន​មិន​បាន​ក៏​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្ដង​។ ក្រោយ​ពេលធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ មន្ត្រី​ជំនាញបាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំង​២​ភាគី​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ហើយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ