ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ស្រី​លោក​ គីម​ ជុង​​អ៊ុន​ ជា​អ្នក​ឡើង​កាន់​តំណែង​របស់​ម្តាយ​មី​ង​

11 ឆ្នាំ មុន

ទូរ​ទស្សន៍​កូរ៉េ​ខាង​ជើង​ កាល​ពី​ថ្ងៃ​ទី​៩​ មីនា រាយ​ការណ៍​ពី​តួនាទី​ប្អូន​ស្រី​មេ​ដឹក​នាំ​កំពូល​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុង​អ៊ុន​ ក្នុង​តំណែង​ពិសេស​មួយ​ ។ លោក​ស្រី​ គីម​ យ៉ូ​ជុង​ អាយ​ុ​២៦​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​៩​ មីនា គេ​ឃើញ​នៅ​ជាប់​ក្បែរ​បង​ប្រុស​ក្នុង​ឱកាស​នៃ​ការ​បោះ​ឆ្នោត​សភា​កូរ៉េ​ខាង​ជើង​ ដែល​ក្នុង​មណ្ឌល​មួយ​មាន​បេក្ខ​ជន​តែ​ម្នាក់​គត់ ។

កាល​ពី​ថ្ងៃ​ទី​៩​ មីនា ជា​លើក​ដំបូង​ គេ​ឃើញ​នាង​ គីម​ យ៉ូ​ជុង​ ស្ថិត​ក្នុង​ចំណោម​បណ្តា​ឥស្ស​រ​ជន​នយោ​បាយ​ និង​យោ​ធា​អង្គុយ​​តាម​កៅ​អី​ដែល​មាន​ដាក់​ឈ្មោះ​សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ ។ទូរ​ទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង​ ពុំ​បាន​បញ្ជាក់​ពិ​តំណែង​របស់​នាង​ គីម យូ៉​ជុង​ ឡើយ​ តែ​នាង​ពិត​ជា​មាន​តំណែង​ខ្ពស់​ក្នុង​ខុទ្ទ​កា​ល័យ​របស់​លោក​ គីម​ ជុង​អ៊ុន​ ។

យោង​តាម​លោក​ AHN CHAN IL នាយក​នៃ​វិទ្យា​ស្ថាន​ WORLD INSTITUTE FOR NORTH KOREA STUDIES ក្រុង​សេ​អ៊ូល​ ថា យុវ​នារី​ គីម​ យ៉ូ​ជុង ត្រូវ​ជួយ​បង​ប្រុស​ក្នុង​ការ​ពង្រឹង​អំណាច​ និង​ដឹក​នាំ​ប្រទេស​លើក​តម្កើង​រជ្ជ​កាល​គីម ។ តួ​នាទី​នោះ​ពី​មុន​​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ម្តាយ​មីង​ លោក​ស្រី​ គីម​ គី​យ៉ុង​ហ្វី​ ភរិយា​របស់​លោក​ JANG SONG THAEK ដែល​​ត្រូវ​ប្រហារ​ជីវិត​ កាល​ពី​ខែ​ធ្នូ​ កន្លង​មក​នេះ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ និង​ក្បត់​ជាតិ​ ។ លោក​ស្រី​ គីម​ គី​យ៉ុង​ហ្វី​ អាយុ​៦៧​ឆ្នាំ​ មាន​ជំងឺ​ហើយ​ទៅ​ព្យាបាល​នៅ​ឯ​បរ​ទេស ៕