ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​Honda Gold Wing GL1800AD ស៊េរី​ 2014 បំពាក់​​ពោង​សុវត្ថិ​ភាព​ដំបូង​គេ ​ជាមួយ​​បច្ចេកវិទ្យាទំនើប​​ជា​ច្រើន​ទៀត​​​ស័ក្ដិ​សម​​ជា​លក្ខណៈ​ម៉ូតូដ៏​ប្រណីត​​តម្លៃ​31.499ដុល្លារ

11 ឆ្នាំ មុន

​Honda Gold Wing GL1800AD ​ស៊េរី​​​ថ្មី​ ​​​​២០១៤ ​បានធ្វើ​​ឱ្យក្រុម​ហ៊ុន​​​ផលិត​​ម៉ូតូ​​ដទៃទៀត​​​ហាក់​ដូច​ជា​​មិន​អាច​​​មើល​រំលង​​បាន​ពី​តំណែង​​នៃ​ការ​​​លោត​ផ្លោះ​ទៅ​​​នឹងលំដាប​់​កំពូល​​នៃទី​ផ្សារ​ម៉ូតូ​ប្រណីត​ ។ ចាប់​តាំង​ពីការ​កែសម្រួល​ឡើង​វិញ​​ជា​លើក​ដំបូង​ជាមួយ​ន​ឹង​​ម៉ាសីុន​​ទំហំ​​​៤​សីុ​ឡាំង​ចំណុះ​​​​១.០០០​​​​សេសេ ទៅជា​​ម៉ាសីុន​ថ្ម​ី​​​១.៨០០​​​​សេសេ​​​​​៦​សីុឡាំង​​រួចមក​Gold ​Wing ​ហាក់​ដូច​ជា​​

​Honda Gold Wing GL1800AD ​ស៊េរី​​​ថ្មី​ ​​​​២០១៤ ​បានធ្វើ​​ឱ្យក្រុម​ហ៊ុន​​​ផលិត​​ម៉ូតូ​​ដទៃទៀត​​​ហាក់​ដូច​ជា​​មិន​អាច​​​មើល​រំលង​​បាន​ពី​តំណែង​​នៃ​ការ​​​លោត​ផ្លោះ​ទៅ​​​នឹងលំដាប​់​កំពូល​​នៃទី​ផ្សារ​ម៉ូតូ​ប្រណីត​ ។ ចាប់​តាំង​ពីការ​កែសម្រួល​ឡើង​វិញ​​ជា​លើក​ដំបូង​ជាមួយ​ន​ឹង​​ម៉ាសីុន​​ទំហំ​​​៤​សីុ​ឡាំង​ចំណុះ​​​​១.០០០​​​​សេសេ ទៅជា​​ម៉ាសីុន​ថ្ម​ី​​​១.៨០០​​​​សេសេ​​​​​៦​សីុឡាំង​​រួចមក​Gold ​Wing ​ហាក់​ដូច​ជា​​បាន​ផ្ដល់​នៅ​​អ្វី​ដែល​​ស័ក្ដិ​សម​​​ជាលក្ខណៈ​​​ម៉ូតូ​ប្រណីត​​​​​ ​​ជា​​មួយ​នឹង​​លក្ខណ​ៈ​ពិសេស​​​​ ​នៅ​ក្នុង​កិច្ច​ការ​ពារ​​​សុវត្ថិ​ភាព និង​ធន់​ធា​នា​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​យូរ​អង្វែង​ ។

​ចំណែក​អ្វី​​​​​​​​​​ដែល​គួរ​​​ឱ្យ​​ជាប់​ចិត្ត​​សម្រាប់​អតិ​ថិ​ ជន​​​នោះគឺម៉ូតូ​ដ៏ទំនើប​​នេះមាន​បំពាក់ម៉ាសីុន​​​​​​​ប្រកប​ដោយ​​បច្ចេក​វិទ្យា​​ខ្ពស់​​ដែល​ធ្វើ​ឱ្យ​​​​​​​​​វា​​មាន​លក្ខណៈ​​​​ជា​ម៉ូតូប្រណីត​​ពេញ​និយម​​ ។ បច្ចេក​វិទ្យា​​​ទាំង​នោះ​រាប់​ទាំង​ប្រព័ន្ធ​គ្រប់​គ្រង​​​​ការ​ធ្វើ​ដំណើរ​​ដោយ​អេឡិច​ត្រូនិក​​ប្រព័ន្ធ​បញ្ចូល​លេខ​ថយ​ក្រោយ​​​ ប្រព័ន្ធ​​បំពងសំឡេង​ដែល​​មាន​មុខ​ងារ​ច្រើន​យ៉ាង​និង​​ពោរ​ពេញ​​​​ដោយ​ថាម​ពល កៅអី​​​​​​កម្ដៅ​​​ជា​ដើម ​។
​ម្យ៉ាង​ទៀត​​ម៉ូដែល​​​AD​ក៏បាន​ផ្ដល់​នូវ​លក្ខណៈ​​​​​ពិសេស​​​​បំផុត​​នៃ​ការ​បំពាក់​​ប្រព័ន្ធ​ពោង​ខ្យល់​​ការ​ពារ​សុវត្ថិ​ភាព​​ខណៈ​ម៉ូតូ​​ជួប​គ្រោះថ្នាក់​​​ដែល​មាន​តែ​មួយគត់​​​និង​ដំបូង​បំផុត​​​​នៅលើ​​​​​​ពិ​ភព​លោក​ ។

ជា​ង​នេះ​ទៅ​ទៀត​ចំណុច​ពិសេស​​​នៃ​ប្រព័ន្ធ​ហ្វ្រាំង​របស់​​​Gold  Wing ​គឺប្រព័ន្ធ​ទប់​ទល់​​នឹង​ការ​ជ្រមុជ​ក្បាល​ម៉ូតូចុះ​​ខណៈ​ពេល​​​ជាន់ហ្វ្រាំង​​ដែល​​​ធ្វើ​ឱ្យ​​​ជំពាស់​នៃ​បូម​មុខ​របស់​ម៉ូតូ​​​ស្រុត​​ចុះ​បន្តិច​ម្ដង​​ៗ​​នៅ​ពេល​ណា​អ្នក​បើក​បរ​​​​​​ជាន់​​ហ្វ្រាំង​​​បន្ថយ​ល្បឿន ។​
សម្គាល់ ៈ ពោង​ខ្យល់​​​សុវត្ថិ​ភាព​រ​បស់ម៉ូតូ​នេះ​​​​​នឹង​ផ្ទុះ​​បំប៉ោង​​ឡើង​​នៅ​ពេល​​ដែល​ម៉ូតូ​​ជួប​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​​​ចរាចរណ៍​ដោយ​ប្រការ​ណា​​មួយ ។

​លក្ខណៈ​​​បច្ចេ​កទេស​
– ប្រភេទម៉ាសីុន ៈ ​​​៦សីុឡាំង​​​​បំពាក់​ដាក់​​ផ្ដេក​បញ្ច្រាសគ្នា និងប្រើ​វត្ថុ​រាវ​ស្អំម៉ាសីុន
– ចំណុះ​​​​​ម៉ាសីុន ៈ ១.៨៣២ សេសេ
– ​សឺមី​​ន​ិង​ជំហាន​​ពី​ស្ដុង ​ៈ ​​​៧៤​​ម.ម​X​៧១​ម.ម
– ​ផល​ធៀប​​​​កម្លាំង​​បង្ហាប់​ ៈ ​​​​​៩.៨ ៈ ១
– ​ប្រតិបត្តិ​កា​រ​​​របស់​ស៊ូ​​ប៉ាប់​ ៈ ​២​ស៊ូ​​ប៉ាប់​ក្នុង​មួយសីុឡាំង
– ប្រើ​ប្រអប់​លេខ​ ៈ ​៥​វគ្គ​រាប់បញ្ចូល​​ទាំង​​លេខ​​​ទី​​​៥ ​ជា​លេខ​ថយ​ក្រោយ​
​- ​ប្រើសម្បក​កង់​ខ្នាត​ ៈ ​​​​១៣០​​/​​​៧០​R-18  (មុខ​)​​/១៨០/៦០​R-១៦​​(​​​ក្រោយ​ )
– ​​ហ្វ្រាំង​​​មុខ​ប្រភេទ​ ៈ ​ថាស​ភ្លោះ​​​មាន​ខ្នាត​​​​​២៩៦​ម.ម​ ជាមួយ​នឹង​​ការ​​លី​បរ័ប​ី​ពីស្ដុង​​
– ​ហ្វ្រាំង​ក្រោយ​ប្រភេទ​​ ៈ ​​ថាសមាន​ខ្នាត​​​៣១៦​ម.ម​​​​​​ប្រើ​កាលីបរ័​​៣​ពីស្ដុង​​ដូច​គ្នា​​
– ​កម្ពស់​​​គិត​ត្រឹម​​កែប​​ម៉ូតូ​ ៈ ​​៧៤០ម.ម​
– ទម្ងន់​​ផ្ទុក​គិត​​ទាំង​​ប្រេង​​ឥន្ធនៈ​​ ៈ ​៤២៣គី​ឡូ​ក្រាម​
– ចំណុះ​ធុង​​ប្រេង​ ៈ ​២៥លីត្រ
​-តម្លៃ​ចេញ​​​ពីរោង​ចក្រ​​​មិន​ទាន់​គិត​ពន្ធ​​​​​​៣១.៤៩៩​ដុល្លារ​​អាមេរិក​ ។​​ ​​​​​  ​