ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អេហ្ស៊ិត​ សិក្សា​គម្រោង​ផ្លូវ​ហាយវ៉េ​ពីកំពង់ស្ពឺ ទៅ​ក្រុងព្រះសីហនុ​

11 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ហ៊ុន​អេហ្សិត អ៊ិនវេស​មិន​គ្រុប (AZ Investment Group) កំពុងសិក្សា​គម្រោង​ធ្វើ​ផ្លូវហាយវ៉េ​គំរូ​ទៅ​កាន់ខេត្ត​ព្រះ​សីហនុ ហើយតាមការ​គ្រោង​ទុក​ដែលខ្លួន​កំពុងសិក្សា​នោះ គឺនឹងចាប់​ផ្តើមនៅឆ្នាំ២០១៤​នេះ ដែលមានប្រវែង​ប្រមាណ​២០​គីឡូ​ម៉ែត្រ ។

គម្រោង​សិក្សាសាងសង់ផ្លូ​វភ្លោះនេះ (ផ្លូវហាយវ៉េ) គឺចាប់​ពីចំណុចគីឡូម៉ែត្រ​លេខ៥២ ​ដល់៧២ (ផ្សារត្រពាំង​ក្រឡឹង) ហើយ​នឹង​ត្រូវ​ចំណាយប្រាក់​ប្រមាណ២០​លានដុល្លារអាមេ​រិក ។ លោក​ជួន វ៉ាន់ឌន នាយកចាត់ការ​ទូទៅនៃក្រុម​ហ៊ុនអេហ្សិត អ៊ិនវេស​មិន បាន​ថ្លែង​ប្រាប់អ្នកសារ​ព័ត៌មាន កាលពី​ព្រឹកថ្ងៃទី៧  មីនា  ២០១៤ កន្លងមកថា ក្រុមហ៊ុនមិនទាន់​និយាយថា នឹងត្រូវសាង​សង់​ពេល​ណានោះ​ទេ​ តែក្រុមហ៊ុនរបស់លោក​កំពុងធ្វើការសិក្សា និងវាយ​តម្លៃ​ចំពោះស្ថាន​ភាពនៅឡើយ ។

លោកបាន​បញ្ជាក់ថា «តាមគម្រោង​នេះ យើងនឹងធ្វើចំនួន​២០គីឡូម៉ែត្រ ហើយបើតាមស្តង់ដារ គឺនឹងត្រូវ​ចំណាយ​២០​លាន​ដុល្លារ​ តែ​យើងធ្វើការ​សិក្សាសិន នេះគឺជា​ការប៉ាន់ស្មាន​ជាបឋមនៅ​ឡើយទេ។ ការអនុវត្តន៍​ជាក់​ស្តែង គម្រោងនឹង​សិក្សាបន្តទៀត ជា​ធម្មតា​នឹង អភិវ​ឌ្ឍន៍ជា​បន្តបន្ទាប់​ថា គម្រោងនេះ​មិនទានមួយរ​យភាគរយនោះទេ យើងសិក្សា​សិន ថាតើក្រុមហ៊ុនអាចមាន​លទ្ធភាព​ធ្វើបានដែរ ឬ​យ៉ាងណា?

ហើយមានការគាំទ្រ​ពីថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋា​ភិបាល​ឬទេ ហើយមានការគាំទ្រ​ទាំង​សងខាង ទើបគម្រោងនឹង​ប្រព្រឹត្ត​ទៅបាន ហើយបើគម្រោង​នេះ មានការគាំទ្រ​ហើយ យើងនឹងធ្វើភ្លាមៗ​តែម្តង ។