ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​មាន​កម្លាំង​យ៉ាងណា​ប្រៀបធៀប​ជាមួយថៃ វៀតណាម និង​ឡាវ

4 ឆ្នាំ មុន

ជា​ទូទៅ​យើង​តែងតែ​ចាប់អារម្មណ៍​តែ​ទៅ​លើ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ ជាមួយនឹង​ប្រាក់​រៀល​ប៉ុណ្ណោះ តែ​សម្រាប់​ថ្ងៃនេះ​យើង​សូម​បង្ហាញ​ពី​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​ម្តង ដែល​មាន​ដូច​ជា ប្រទេស​ថៃ វៀតណាម និង​ឡាវ ។ ធនាគារជាតិ​ឱ្យ​ដឹង​ថា ១​បាត​ថៃ…

ជា​ទូទៅ​យើង​តែងតែ​ចាប់អារម្មណ៍​តែ​ទៅ​លើ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ ជាមួយនឹង​ប្រាក់​រៀល​ប៉ុណ្ណោះ តែ​សម្រាប់​ថ្ងៃនេះ​យើង​សូម​បង្ហាញ​ពី​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​ម្តង ដែល​មាន​ដូច​ជា ប្រទេស​ថៃ វៀតណាម និង​ឡាវ ។

ធនាគារជាតិ​ឱ្យ​ដឹង​ថា ១​បាត​ថៃ ទិញ​ចូល​១៣៤​រៀល លក់​ចេញ​១៣៥​រៀល , ១០០០​ដុ​ង​វៀតណាម ទិញ​ចូល​១៧៦​រៀល លក់​ចេញ​១៧៨​រៀល និង​១០០០​គីប​ឡាវ ទិញ​ចូល​៤៦៧​រៀល លក់​ចេញ​៤៧២​រៀល ។

ដោយឡែក​ហាងឆេង​ប្តូរ​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ធៀប​នឹង​ប្រាក់​រៀល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង​៤០៨៨​រៀល​, ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល​២៧៥៣​រៀល លក់​ចេញ ២៧៨០​រៀល ។ ចំពោះ​ប្រាក់​យន់​ចិន ១​យន់ ទិញ​ចូល​៥៧២​រៀល លក់​ចេញ​៥៧៨​រៀល​, ១០០ យេ​ន​ជប៉ុន ទិញ​ចូល​៣៨៤០ រៀល លក់​ចេញ​៣៨៧៨ រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល​៣៣៨ រៀល លក់​ចេញ​៣៤១​រៀល និង​១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​២៩៤៦​រៀល លក់​ចេញ​២៩៧៥ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ