ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​របស់​របរ​អណ្ដែត​ទឹក​រក​ឃើញ​ដោយ​នាវា​សិង្ហបុរី​

11 ឆ្នាំ មុន

សារព័ត៌​មាន​វៀតណាម​រាយការណ៍​ កាល​ពី​ថ្ងៃ​ទី​៩​ មីនា​ ថា​ បណ្ដា​នាវា​សិង្ហបុរី​ទទួល​បន្ទុក​ជួយ​តាម​រុក​រក​យន្ដហោះ​បាត់​ដាន​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ MALAYSIA AIRL- INES បាន​រក​ឃើញ​របស់​របរ​អណ្ដែត​ទឹក​ទាំង​ឡាយ​សង្ស័យ​ចេញ​មក​ពី​យន្ដហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ ។​

សារព័ត៌​មាន​វៀតណាម​រាយការណ៍​ កាល​ពី​ថ្ងៃ​ទី​៩​ មីនា​ ថា​ បណ្ដា​នាវា​សិង្ហបុរី​ទទួល​បន្ទុក​ជួយ​តាម​រុក​រក​យន្ដហោះ​បាត់​ដាន​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ MALAYSIA AIRL- INES បាន​រក​ឃើញ​របស់​របរ​អណ្ដែត​ទឹក​ទាំង​ឡាយ​សង្ស័យ​ចេញ​មក​ពី​យន្ដហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ ។​

កាសែត​ TUOI TRE និង​កាសែត​ ​T​H​-ANH NIEN របស់​វៀតណាម​រាយការណ៍​ថា​ របស់​របរ​ទាំង​នោះ​ប្រទះ​ឃើញ​នៅ​កន្លែង​មួយ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ភាគ​នីរតី​កោះ​ THO CHU នា​វេលា​ម៉ោង​១៤​និង​៤៥​នាទី​ម៉ោង​ក្នុង​ស្រុកដែល​គេ​យល់​ថា​ អណ្ដែត​ចេញ​មក​ពី​យន្ដ​ហោះ​ប៊ូអីុង​ ៧៧៧​ ដែល​បាត់​ដាន​ ។​ ចំណែក​បណ្ដា​ក្រុម​​អ្នក​រុក​រក​សិង្ហបុរី​បាន​រៀប​រាប់​ពី​ការ​រក​ឃើញ​របស់​របរ​ទាំង​នេះ​ប្រាប់​ដល់​ក្រុម​អ្នករុករក​វៀតណាម​ ។​ កង​ទ័ព​វៀតណាម​បាន​សម្រេច​បញ្ជូន​ឧទ្ធម្ភាចក្រ​១​គ្រឿង​មក​កាន់​តំបន់​សង្ស័យ​យន្ដហោះ​ធ្លាក់​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិ​បត្ដិការ​តាម​រុក​រក​ ។​

ប្រតិបត្ដិការ​តាម​រុករក​ដ៏​ធំ​មួយ​កំពុង​ធ្វើ​ចូលរួម​ដោយ​នាវា​ និង​ឧទ្ធម្ភាចគ្រ​ជា​ច្រើន​សិប​គ្រឿង​មក​ពី​ប្រទេស​ផ្សេងៗ​ ។​ ចំណែក​អាជ្ញាធរ​សមុទ្រ​ម៉ាឡេស៊ី​ ប្រកាស​ពី​ការ​រក​ឃើញ​ស្រទាប់​ប្រេង​ឥន្ធនៈ​ធំ​មួយ​កាល​ពី​ថ្ងៃ​ទី​៩​ មីនា​ នៅ​កន្លែង​មួយ​ចម្ងាយ​១០០ម៉ាយពី​ TOK BALI ក្នុង​រដ្ឋ​កឺឡានតាន​ ភាគ​ឦសាន​ម៉ាឡេស៊ី​ ។

លោក​ MOHD AMDAN KURDISH អគ្គនាយក​របស់​អាជ្ញាធរ​សមុទ្រ​ម៉ាឡេស៊ី​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​និយាយ​ថា​ នាវា​១​គ្រឿង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​រក​ឃើញ​ប្រេង​អណ្ដែតនោះ​ ដើម្បី​ប្រមូល​យក​គំរូ​ប្រេង​ឥន្ធនៈ​ រួច​គំរូ​ប្រេង​នោះ​នឹង​ត្រូវ​យក​ទៅ​ធ្វើ​វិភាគ​ដើម្បី​ជំលាត់​ថា​តើ​វា​ជា​ប្រេង​ធ្លាយ​ចេញ​មក​ពី​យន្ដ​ហោះ​ជើង​ហោះ​ហើរ​​ MH370 ឬ​ក៏ធ្លាយ​ចេញ​ពី​នាវា​ណា​មួយ​គ្រឿង​ដែល​បើក​កាត់​តំបន់​នោះ​ ៕