ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរណ៏ថ្ងៃទី​០៩មីនា ​ស្លាប់១១​ របួស៤២នាក់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ​យ៉ាងហោចណាស់​មនុស្ស១១នាក់បានស្លាប់​ និង របួស៤២នាក់ ​ក្នុងនោះ២៦នាក់របួសធ្ងន់ ​ដោយសារឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៏​១៧លើក​ កើតឡើង​នៅទូទំាង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩​ មីនា​ ២០១៤ ។

រាជធានីភ្នំពេញ៖ ​យ៉ាងហោចណាស់​មនុស្ស១១នាក់បានស្លាប់​ និង របួស៤២នាក់ ​ក្នុងនោះ២៦នាក់របួសធ្ងន់ ​ដោយសារឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៏​១៧លើក​ កើតឡើង​នៅទូទំាង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី០៩​ មីនា​ ២០១៤ ។

យោងតាមរបាយការណ៏​របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញឲ្យដឹងទៀតថា ​គ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកខាងលើ ​បានបង្កឲ្យខូចខាត​យានយន្តសរុប​ ២៩គ្រឿង​ ក្នុងនោះម៉ូតូ ២០គ្រឿង, ​រថយន្តធុនតូច ០៥គ្រឿង,​ រថយន្តធុនធំ ០២គ្រឿង​, យានផ្សេងៗ ០២គ្រឿង​ និងថ្មើរជើង០២ម្នាក់ ។

ប្រភពបានបន្តថា ​មូលហេតុ ​ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ​គឺបណ្តាលមកពីល្បឿន ០៦លើក​, មិនគោរពសិទ្ឋ០១លើក,​មិនគោរពសញ្ញា០១លើក,​ មិនប្រកាន់ស្តាំ០១លើក,​ ប្រជែងគ្រោះថ្នាក់​ ០៣លើក,ស្រវឹង ០៤លើក​, មនុស្សឆ្លងផ្លូវ ០១លើក ជិះម៉ូតូគ្រោះ​ថ្នាក់មិនពាក់មួកសុវត្ថិភាព ​៣០នាក់ ​គ្រោះថ្នាក់លើផ្លូវជាតិ ​០៦លើក ផ្លូវខេត្តក្រុង១០លើក ​ផ្លូវលំ០១លើក ៕