ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​វិទ្យុ​សំបុក​ឃ្មុំ​ម្នាក់​ខ្យល់​គរ​ស្លាប់​ក្នុង​បន្ទប់​ស្នាក់​នៅ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុគ្គ​លិក​វិទ្យុ​សំបុក​ឃ្មុំ​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅក្នុង​បរិវេណស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៣៣ ផ្លូវ​លេខ​២៦​BT ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១០ មីនា ២០១៤ ។

បុគ្គ​លិក​ដែល​ស្លាប់​ក្នុង​ស្នាក់​ការ​ខាង​លើ​នេះ​ឈ្មោះ​សន ហុង​សេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​អង្គរ​បាន ឃុំ​អង្គរ​បាន ស្រុក​កង​មាស ខេត្ត​កំពង់​ចាម ត្រូវ​បុគ្គលិក​ដូច​គ្នា​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ស្នាក់​នៅ​ក្នុងបរិវេណ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​ ហើយ​បាន​ទំនាក់​ទំនង​ទៅ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ចុះ​ធ្វើ​កោសល្យ​វិច័យ​ពិនិត្យ​លើ​ដង​ខ្លួន​សព​ពុំ​ឃើញ​មាន​ស្លាក​ស្នាម​អ្វី​ឡើយ ហើយ​សមត្ថ​កិច្ច​បាន​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ខ្យល់​គរ។

ក្រោយ​ពី​ពិនិត្យ​សពរួច​ ក្រុម​គ្រួសារ​សព​ និង​បុគ្គ​លិក​វិទ្យុ​សំបុក​ឃ្មុំ​បាន​ដឹក​សព​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​៕