ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​សហគមន៍​​ចាប់​ជនវៀតណាម​​១៥នាក់​​ពាក់ព័ន្ធ​​កាប់​ឈើ និងឆ្លង​ដែន​ខុសច្បាប់នៅ​ស្រុកពេជ្រា​ដា​

11 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី ៖ ប្រជាសហគមន៍ចំនួន៣ បាន​ចាប់ជនជាតិ​វៀតណាមចំនួន​១៥នាក់ ​ដែល​ឆ្លងដែនកាប់ឈើនៅក្នុង​ស្រុក​ពេជ្រា​ដា​ខុស​ច្បាប់ ហើយប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំប៊ូស្រា ។ ហេតុការណ៍​ខាងលើនេះ​ បានកើតឡើង​កាលពី​ម៉ោង៤​ទៀបភ្លឺថ្ងៃទី៨ មីនា ២០១៤ ​ស្ថិត​នៅចំណុចភូមិឡា​ម៉េះ ឃុំប៊ូស្រា ស្រុក​ពេជ្រា​ដា​ ក្បែរ​ច្រករបៀង​ការពារ​ព្រំដែន​លេខ៨ ​ហៅប៉ុស្តិ៍​ទួលស្វាយ​ មាន​ព្រំ​

ខេត្ត​មណ្ឌលគិរី ៖ ប្រជាសហគមន៍ចំនួន៣ បាន​ចាប់ជនជាតិ​វៀតណាមចំនួន​១៥នាក់ ​ដែល​ឆ្លងដែនកាប់ឈើនៅក្នុង​ស្រុក​ពេជ្រា​ដា​ខុស​ច្បាប់ ហើយប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំប៊ូស្រា ។ ហេតុការណ៍​ខាងលើនេះ​ បានកើតឡើង​កាលពី​ម៉ោង៤​ទៀបភ្លឺថ្ងៃទី៨ មីនា ២០១៤ ​ស្ថិត​នៅចំណុចភូមិឡា​ម៉េះ ឃុំប៊ូស្រា ស្រុក​ពេជ្រា​ដា​ ក្បែរ​ច្រករបៀង​ការពារ​ព្រំដែន​លេខ៨ ​ហៅប៉ុស្តិ៍​ទួលស្វាយ​ មាន​ព្រំ​ប្រទល់​ជាប់​ស្រុកអូររាំង ។ 

ក្រុមសហគមន៍នៅ​ស្រុកពេជ្រាដាចំនួន៣ដែលមាន​សហគមន៍​ពូចា សហ​គមន៍ឡាម៉េះ​ និងសហគមន៍​ពូលុ​ មានគ្នាចំនួន​៤៧នាក់​រួម​មាន​ទាំងប្រជាការពារភូមិ១៥ នាក់បានធ្វើការឡោមព័ទ្ធចាប់បានក្រុមជនជាតិវៀតណាមចំនួន១៥នាក់ ​។ សមត្ថកិច្ចឱ្យដឹងថា ក្រុម​សហគមន៍បានឡោមព័ទ្ធចាប់បាននោះ មានជនជាតិវៀតណាមចំនួន១៥នាក់ (ប្រុស​ទាំងអស់) គោយន្ត​៤​គ្រឿង កាំភ្លើង M16 ចំនួន​១​ដើម​គ្មានគ្រាប់ ម៉ូតូ​ចំនួន​៩គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ ​៦គ្រឿង និងឈើឡាំង៤​ជ្រុង​មួយចំនួនផងដែរ​ រហូតដល់ម៉ោង៥​និង៣៥នាទី​ល្ងាចថ្ងៃ​ដដែលនេះ ជនជាតិវៀតណាមទាំង១៥នាក់ រួមមានទាំងវត្ថុតាងត្រូវបាន សហគមន៍​ធ្វើការ​បញ្ជូនមកកាន់​ប៉ុស្តិ៍រដ្ឋបាល ឃុំប៊ូស្រា ដើម្បីសួរនាំ​ និងរៀបចំបញ្ជូនជនសង្ស័យទាំងនោះមក​កាន់ស្នងការ​ខេត្ត ។