ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ផ្កាយ2បាញ់​ស្រី​ស្នេហ៍ ផ្អើល​ស្រុក​អង្គរជ័យ​របួស​ម្នាក់ នា​​រាត្រី​ថ្ងៃបុណ្យ​សិទ្ធិ​នារី

11 ឆ្នាំ មុន

ខេត្ត​​កំពត​ ៖ ករណី​បាញ់​រះ​មួយ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩​ មីនា​ នៅ​មុខ​មន្ទីរ​ពេទ្យ​អង្គរ​ជ័យ​ បណ្ដាល​ឱ្យ​យុវជន​ជា​និស្សិត​ម្នាក់​រង​របួស​មួយ​គ្រាប់​ត្រង់​ជើង​ ហើយ​ត្រូវ​បាន​មិត្ដ​ភក្ដិ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ខេត្ដ​។

ខេត្ត​​កំពត​ ៖ ករណី​បាញ់​រះ​មួយ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩​ មីនា​ នៅ​មុខ​មន្ទីរ​ពេទ្យ​អង្គរ​ជ័យ​ បណ្ដាល​ឱ្យ​យុវជន​ជា​និស្សិត​ម្នាក់​រង​របួស​មួយ​គ្រាប់​ត្រង់​ជើង​ ហើយ​ត្រូវ​បាន​មិត្ដ​ភក្ដិ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ខេត្ដ​។​ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ មាន​រថយន្ដ​ឡិចស៊ីស​១​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ មក​ពី​រាជ​ធានី​ភ្នំពេញ​ ដោយ​មាន​មនុស្ស​ជិះ​ក្នុង​រថយន្ដ​៣​នាក់​ ក្នុង​នោះ​មាន​ស្រ្ដី​ម្នាក់​ ជា​ក្រុម​និស្សិត​ ហើយ​មាន​ម៉ូតូ​១​គ្រឿង​ជិះ​តាម​រថយន្ដ​នោះ​ពី​ក្រោយ​ជា​និស្សិត​ដូច​គ្នា​ ។​

លុះ​មក​ដល់​ចំណុច​ខាង​លើ​ នៅ​ពេល​រថយន្ដ​និង​អ្នក​ជិះ​ម៉ូតូ​ឈប់​ដើម្បី​ពិភាក្សា​គ្នា​ រក​ផ្ទះ​សំណាក់​ជួល​ដេក​ ស្រាប់​តែ​មាន​រថយន្ដ​ឡិចស៊ីស​មួយ​គ្រឿង​ទៀត​ ដែល​គេ​បាន​ដឹង​ត្រឹម​ជា​ស្លាក​លេខ​«ខ.ម»​​ ពេល​មក​ដល់​ក៏ឈប់​ពី​ក្រោយ រួច​បាញ់​រះ​ចេញ​ពីក្នុង​​រថយន្ត​ចំនួន​១២គ្រាប់​ បណ្ដាល​ឱ្យ​ត្រូវ​រង​របួស​ជើង​និស្សិត​ម្នាក់ ហើយ​បុ៉ន្មាន​នាក់​ទៀត​ដែល​នៅ​ជា​មួយ​គ្នា​ក្នុង​រថយន្ត​ បាន​រត់​ចូល​ទៅ​ស្នាក់​ការ​ពិនិត្យ​ និង​ថ្លឹង​រថយន្ត​ គេច​ផុត​ពី​គ្រោះ​ថ្នាក់​ ។​ បន្ទាប់មក​ អ្នកដែល​បាញ់​នោះ​ក៏បត់​រថយន្ត​ចេញទៅ​តាម​ផ្លូវ​លេខ​៣១​ ​សំដៅ​ទៅ​ផ្សារ​ស្រុក​បន្ទាយ​មាស​បាត់​ស្រមោល​ទៅ ។​ មាន​ប្រភព​ព័ត៌មាន​ខ្លះ​បាន​ខ្សឹប​​ប្រាប់​ឱ្យ​ដឹង​ថា​ ករណី​បាញ់​ឱ្យ​មនុស្ស​រង​របួស​នេះ​កើត​ឡើង​ពី​រឿង​ស្នេហា​ត្រី​កោណ​ ដោយ​សារ​ស្ត្រី​ម្នាក់​ជិះ​ទូក​ពីរ ។​ តាម​ការ​ខ្សឹប​ប្រាប់​ឱ្យ​ដឹង​ថា​ ស្ត្រី​ម្នាក់​នោះ​ធ្លាប់​មាន​ការ​ប្រតិព័ទ្ធ​ជាមួយ​លោក​ផ្កាយ​២​ ដ៏​មាន​ឥទ​្ធ​ិពល​ម្នាក់ រួច​ហើយ​ទៅ​មាន​ប្រតិព័ទ្ធ​ជាមួយ​និស្សិត​ម្នាក់​ទៀត​ ទើប​គូ​ស្នេហ៍​ចាស់​ខឹង​​តាម​ប្រមាញ់​តាំង​ពី​ភ្នំពេញ​ រហូត​មក​ផ​្ទុះ​អាវុធ​នៅ​ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត ។​

ចំណែក​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ដែល​រង​របួស​ជើងបាន​ប្រាប់​នគរ​បាល​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ថា រូប​គេ​ឈ្មោះ​ វ៉េត​ សុវណ្ណ​នាថ អាយុ​២០​ឆ្នាំ​ និង​មិត្ត​ស្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រម​ទាំង​មិត្ត​ប្រុស​៤​នាក់​ទៀត​ជា​និស្សិត​រៀន​នៅ​ភ្នំពេញ​ដូច​គ្នា​ ។​ រូប​គេ​បាន​ធ្វើ​បុណ្យ​កតញ្ញូ​ ហើយ​អញ្ជើញ​មិត្ត​ភក្តិ​ទាំង​៤​នាក់​ ព្រម​ទាំង​មិត្ត​ស្រី​ផង​ដែរ​ ទៅ​ចូល​រួម​បុណ្យ​របស់​ខ្លួន​ ហើយ​នៅ​ថ្ងៃ​ទី​៨​ មីនា​ មិត្ត​ស្រី​និង​មិត្ត​ភក្តិ​ជា​និស្សិត​ដូច​គ្នា​ទាំង​៥​នាក់​ក៏​មក​លេង​បុណ្យនៅ​ស្រុក​អង្គរជ័យ​ តែ​មិន​ទាន់​បាន​ទៅ​ដល់​កន្លែង​បុណ្យ​ផង​ ក៏​ជួប​ហេតុ​ការណ៍​នេះ​តែ​ម្ដង​ ។ លោក​ ធុន​ ប៊ុន​សីុ​ដេត​ អធិការ​នគរ​បាល​ស្រុក​អង្គរ​ជ័យ​ ឱ្យ​ដឹង​ថា ករណី​បាញ់​បោះ​ខាង​លើ លោក​ពុំ​ទាន់​កំណត់​មុខ​សញ្ញា​ថា មក​ពី​ករណី​អ្វី​នោះ​ទេ​ ។​

ពេល​នោះ​ លោក​កំពុង​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​នៃ​ការ​បាញ់​នោះ​ថា​ តើ​ដោយ​គំ​នុំ​ ឬ​មួយ​ដោយ​បញ្ហា​អ្វី​ផ្សេង​ទៀត​ ពី​ព្រោះ​ទាំង​ជន​ល្មើស​ទាំង​ជន​រង​គ្រោះ​ ពុំ​ទាន់​មាន​ប្រភព​ច្បាស់​ការ​ណ៍​ណា​មួយ​ហា៊ន​អះ​អាង​ពី​ករណី​ខាង​លើ​ឱ្យ​​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ៕