ខេត្តបាត់ដំបង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ មីនា ២០១៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវផ្លូវជាតិលេខ៥៧B ។
ពិធីសម្ពោធផ្លូវនេះប្រព្រឹត្តធ្វើនៅក្នុងស្រុកបវេល ដោយមានការអញ្ជើញចូលរួមផងដែរពីសមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងស្ថានទូតចិនប្រចំាកម្ពុជា អាជ្ញាធរដែនដី តំណាងអង្គការជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់ទៀត ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៧Bនេះមានប្រវែង ១៧៦,៣៥គីឡូម៉ែត្រ ចំណាយថវិកានសាងសង់អស់ទឹកប្រាក់ចំនួន ៨៩.៩៨លានដុល្លារអាមេរិក ក្រោមកម្ចីឥណទាន ពីធនាគារអាហរ័ណ៍ នីហរ័ណ៍ នៃសាធារណ រដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមួយចំនួនទៀត ។
ការសាងសង់បែងចែកចេញជា៣កំណាត់ ៖ កំណាត់ទី១ ពីស្រុកថ្មគោល-បវេល-សំពៅលូន ប្រវែង៩០,២០គ.ម, កំណាត់ទី២ ពីស្រុកបវេល-ភូមិសាមសិប-ភ្នំព្រឹក ប្រវែង៦៩,៧៥០គ.ម និងកំណាត់ទី៣ ភូមិសាមសិប-កំរៀង-អូរដា ប្រវែង ១៦,៤០០គ.ម ។
ផ្លូវនេះ ទទួលការសាង់សង់ដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានប្រទេសចិន ហើយត្រួតពិនិត្យដោយក្រុមហ៊ុនបច្ចេកទេស ក្វាងចូវវ៉ានអាន ក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ឡើងវិញនូវ ស្ពានចំនួន ៤១កន្លែង លូជ្រុង៣១កន្លែង លូមូល ២២៨កន្លែង ៕
ចែករំលែកព័តមាននេះ