ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​​សង្គមកិច្ច​​រាជ​ធានី ប្រ​មូ​ល​បាន​ជន​អនាថា​​៦៧៨​នាក់ ​និង​ស្ដ្រី​រក​ស៊ី​ផ្លូវ​ភេទ​​២៧៩​នាក់​ នៅ​សល់​៥៩៨​​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​របស់​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​រាជ​ធានី​ភ្នំពេញ​ ឱ្យ​ដឹង​ថា​ នៅ​រាជ​ធានី​ភ្នំពេញ​ ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ មន្ទីរ​ប្រមូល​ និង​សង្គ្រោះ​ជន​អនាថា​ បាន​ចំនួន​៦៧៨​នាក់​ ក្នុង​នោះ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​១៦៥​នាក់​ (ស្រី​៤៤​នាក់​) និង​មិន​ស្ម័គ្រ​ចិត្ត​ចំនួន​៥១៣​នាក់​ (ស្រី​២៣៤​នាក់​) និង​ស្ត្រី​រក​សុី​ផ្លូវ​ភេទ​ចំនួន​២៧៩​នាក់​ ដើម្បី​អប់រំ​ បណ្តុះ​បណ្តាល​មុខ​ជំនាញ​វិជ្ជា​ជីវៈ​ និង​ខ្លះ​អប់រំ​រួច​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ​ ។​

រាជធានីភ្នំពេញ​ ៖ យោង​តាម​របាយ​ការណ៍​របស់​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​រាជ​ធានី​ភ្នំពេញ​ ឱ្យ​ដឹង​ថា​ នៅ​រាជ​ធានី​ភ្នំពេញ​ ក្នុង​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​ មន្ទីរ​ប្រមូល​ និង​សង្គ្រោះ​ជន​អនាថា​ បាន​ចំនួន​៦៧៨​នាក់​ ក្នុង​នោះ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​១៦៥​នាក់​ (ស្រី​៤៤​នាក់​) និង​មិន​ស្ម័គ្រ​ចិត្ត​ចំនួន​៥១៣​នាក់​ (ស្រី​២៣៤​នាក់​) និង​ស្ត្រី​រក​សុី​ផ្លូវ​ភេទ​ចំនួន​២៧៩​នាក់​ ដើម្បី​អប់រំ​ បណ្តុះ​បណ្តាល​មុខ​ជំនាញ​វិជ្ជា​ជីវៈ​ និង​ខ្លះ​អប់រំ​រួច​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ​ ។​

របាយ​ការណ៍​ដដែល​នោះ​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​ស្ត្រី​រក​សុី​ផ្លូវ​ភេទ​ចំនួន​២៧៩​នាក់​នោះ​ អាជ្ញា​ធរ​ប្រមូល​បាន​ចំនួន​១៧៨​នាក់​ ថយ​ចុះ​៤៨%​ និង​ទទួល​នារី​រង​គ្រោះ​ចំនួន​១០១​នាក់​ កើន​៥៥%​ ក្នុង​នោះ​ចាញ់​បោក​គេ​៨ករណី​ រំលោភ​៣​ករណី​ ជួញ​ដូរ​១ករណី​ អំពើ​ហិង្សា​៥​ករណី​ ។​ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ​ មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​រាជ​ធានី​ភ្នំពេញ​ បាន​អប់រំ​ណែ​នាំ​ ពិគ្រោះ​យោបល់​ ហើយ​បញ្ជូន​ទៅ​អង្គ​ភាព​នានា​ជួយ​បន្ត​អប់រំ​ បណ្តុះ​បណ្តាល​មុខ​ជំនាញ​វិជ្ជា​ជីវៈ​ និង​៣៥​នាក់​ ត្រូវ​ធ្វើ​សមា​ហរណ​កម្ម​ទៅ​ស្រុក​កំណើត​វិញ​ ។​ មន្ទី​រ​សង្គម​កិច្ច​​រាជ​ធានី​ភ្នំពេញ​ មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ បាន​ទទួល​កុមារី​រង​គ្រោះ​ចំនួន​៥៤​នាក់​ ក្នុង​នោះ​រំលោភ​១៥​ករណី​ រង​ការ​ជួញ​ដូរ​៥​ករណី​ អំពើ​​ហិង្សា​២ករណី​ អាណា​ព្យាបាល​បោះ​បង់​ចោល​២​ករណី​ និង​ស្វែង​រក​សេវា​គាំទ្រ​១ករណី​ ។​

ទាក់​ទង​ទៅ​នឹង​បញ្ហា​ជន​អនាថា​នេះ​ លោក​សន សុផល​ ប្រធាន​មន្ទីរ​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវនីតិ​សម្បទា​រាជ​ធានី​ភ្នំពេញ​ បាន​ឱ្យ​ដឹង​តាម​​រយៈ​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៩ មីនា​ ​ថា​ អនុវត្ត​តាម​ផែន​ការ​របស់​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​ និង​ការណែនាំ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ ​មន្ទីរ​របស់​លោក​បាន​ខិត​ខំ​ប្រមូល និង​សង្គ្រោះ​ជន​អនាថា​គ្មាន​ទីពឹង​ ដើេរ ដេក​តាម​សំយាប​ផ្ទះ​តាម​ផ្លូវ​ថ្នល់ និង​ទីសាធា​រណៈ​នា​នា ដែល​ពួកគាត់​ងាយ​រង​គ្រោះ​ថ្នាក់​បំផុត ។​ ជន​អនាថាដែល​យើងបាន​ជួ​យសង្គ្រោះ​មាន​ចំនួន​៦៧៨​នាក់​ ក្នុង​នោះ​អ្នក​ស្ម័គ្រ​ចិត្ត​​ចំនួន​១៦៥​នាក់ (ស្រី​៤៤​នាក់​) និង​មិន​ស្ម័គ្រចិត្ត​ចំនួន​៥១៣​នាក់​ (ស្រី​២៣៤​នាក់​) អ្នក​ទាំង​នោះ​ត្រូវ​បាន​មន្ទីរ​ធ្វើ​ការ​អប់រំ​ ណែនាំ និង​បណ្តុះ​បណ្តាល​មុខជំនាញ​វិជ្ជាជីវៈ​ និង​ខ្លះ​អប់រំ​រួច​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ ។​ លោក​សន សុផល​ បាន​បញ្ជាក់​ថា​ តាម​រយៈ​ការ​ធ្វើ​អង្កេត​ និង​ស្រង់​ទិន្ន​ន័យ​នោះ បច្ចុប្បន្ន​នេះ​ជន​អនាថា​ដែល​មិន​ទាន់​ប្រមូល​អស់​នៅ​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន​៥៩៨​នាក់​ ស្មើ​នឹង​២០៣​គ្រួសារ​ ក្នុង​នោះ​កុមារ​១៧៤​នាក់​ និង​ស្រ្ដី​៦៨​នាក់​ទៀត​ដែល​កំពុង​ស្នាក់នៅ​រាជ​ធានី​ភ្នំពេញ​ ។​ ក្នុង​នោះ​ ជន​អនាថា​មក​ពី​ខេត្ដ​ព្រៃ​វែង​ចំនួន​៧១​គ្រួសារ​ ខេត្ត​តាកែវ​២៥​គ្រួសារ​ ខេត្ត​កំពង់​ស្ពឺ​២៣​គ្រួសារ​ និង​ខេត្ដ​ផ្សេងៗ​ទៀត​ ចំនួន​៨៤​គ្រួសារ​ ។​ មូល​ហេតុ​ចំណាក​ស្រុក​នោះ​ គឺ​មក​ពីគ្មាន​ផ្ទះ​ គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​នៅ​ភូមិ​កំណើត​ ជំពាក់​បំណុល​គេ​ គ្រួសារ​ក្រី​ក្រ​ គ្មាន​មុខ​របរ​ទទួល​ទាន​ មក​រក​ការ​ងារ​ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ​ ចាញ់​បោក​គេ​ បាត់​ការ​ចងចាំ​ជា​ដើម​ ។​

ការ​មក​រស់​នៅ​រាជ​ធានី​ភ្នំពេញ​ គឺដើរ​សុំ​ទាន​ រើស​អេតចាយ​ លក់​កម្លាំង​ពលកម្ម​ ប្រើ​គ្រឿង​ញៀន​ ។ល។​ ជន​អនាថា​ទាំង​នោះ​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​យូរ​យារ​ណាស់​មក​ហើយ​ តកូន​តចៅ​តែ​ម្ដង​​ ៕