សារព័ត៌មានឆាយណាដេលី របស់ចិន បានបង្ហាញចំណាត់ថ្នាក់ទីក្រុងមានស្តុកស្តម្ភបំផុតនៅក្នុងប្រទេសចិន ឬក្រុងដែលមានចំណូលខ្ពស់ចំនួន១០ កាលពីឆ្នាំ២០១៣ ។ ចំណាត់ថ្នាក់ទី១ បានទៅទីក្រុងសៀងហៃមានចំណូល៤១០.៩៥០លានយាន់ ឬ៦៨.៣៣៣លានដុល្លារ ។ លំដាប់ទី២ក្រុងប៉េកាំងមានចំណូលប្រហែល៦១.០០០លានដុល្លារ ។ លំដាប់ទី៣ ក្រុងធើនជីន ទទួលចំណូល៤៣.៣៣៣លានដុល្លារ ។
សម្រាប់ចំណាត់ថ្នាក់ទី៤ ក្រុងសឺនជើន មានចំណូល១៧៣.០០០លានយាន់ ។ លំដាប់ទី៥ ក្រុង ឆុងជឹង ទទួលចំណូល១៦៩.០០០លានយាន់ ។ លំដាប់ទី៦ ក្រុងសឺចូវ ទទួលចំណូល១៣៣.០០០លានយាន់ ។ លំដាប់ទី៧ ក្រុងក្វាងចូវ មានចំណូល១១៤.០៥០លានយាន់ ។ ចំណាត់ថ្នាក់ទី៨ ក្រុងវូហាន រកចំណូលបាន៩៧.៨៥២លានយាន់ ។ លំដាប់ទី៩ ក្រុងហាងចូវ រកចំណូលបាន៩៤.៥០០លានយាន់ ។ លំដាប់ទី១០ ក្រុងឈើងទូ មានចំណូល៨៩.៩៥០លានយាន់ ។
ការរៀបចំណាត់ថ្នាក់នោះ ប៉ាន់ប្រមាណលើកក្តាជាច្រើន ដូចជាទំហំទីក្រុង ចំនួនប្រជាពលរដ្ឋ សំណង់ឧស្សាហកម្ម ចំណូលភាគច្រើនដែលប្រើប្រាស់ទៅលើផ្នែកអភិវឌ្ឍន៍ សុខភាពរបស់ពលរដ្ឋ និងការពារសន្តិសុខសាធារណៈ ៕
ចែករំលែកព័តមាននេះ