អាសូរ! ស្លាប់នៅកន្លែងទៀតហើយ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅស្រុកស្ទឹងហាវតាមសមត្ថកិច្ចបានអោយដឹងជា នៅវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី៣០ សីហានេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយជិះម៉ូតូដួល បណ្តាលឲ្យស្លាប់នៅកន្លែង នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូចេញពីផែលោកឧកញ៉ាម៉ុង ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ។

សេចក្តីរាយការណ៍បានបន្តថា បុរសខាងលើមានឈ្មោះ រីន ភេទប្រុស អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ បានស្លាប់នៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង (ជិះម៉ូដួល) ៕

ចែករំលែកព័តមាននេះ