ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបចេញពីសួរសុខទុក្ខ​​បងប្អូន​នៅពេទ្យ បើករថយន្តគេចក្រុមជិះម៉ូតូដេញគ្នា​ ក៏ជ្រុល​បុ.ក​របាំងថ្មពុះចែកផ្លូវ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់ចេញពី​សួរសុខទុក្ខ​បងប្អូន​ដែល​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ រួច​ក៏​​បើករថយន្ត​គេច​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​គ្នា ​បណ្ដាល​ឲ្យ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​ព្រួញ​ថ្ម​ពុះ​ចែកផ្លូវ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែ កញ្ញា ឆ្នាំ ២០២៦ នៅ​ចំណុច​មុខ​ក្រសួងការពារជាតិ តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុនពេលកើតហេតុ មាន​បុរស​ម្នាក់​បើករថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែន​ឌឺ ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្ដាល ​២D-១២៦៧ ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធរ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​មុខ​ក្រសួងការពារជាតិ ស្រាប់តែ​រថយន្ត​ខាងលើ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បុក​ក្បាល​​នាគ​​ពុះ​ចែកផ្លូវ​ពេញទំហឹង​ បណ្ដាលឱ្យ​​ខូចខាត​​ចំនួន​២​កង់​ ចំណែក​រថយន្ត​ខូចខាត​ផ្នែក​មុខ​ខាងឆ្វេង ។

បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​សួរនាំ​បុរស​បើករថយន្ត​បង្ក​បាន​ឲ្យ​ដឹង​ថា គាត់​ទើបនឹង​​ចេញពី​មន្ទីរពេទ្យ​សួរសុខទុក្ខ​បងប្អូន ហើយ​​បើករថយន្ត​មក​ដល់​ចំណុច​ខាងលើ​ ដោយសារ​គាត់​បើករថយន្ត​គេច​ក្មេង​ទំនើង​ជិះ​ម៉ូតូ​វ៉ា​ជែង​គ្នា​លឿន​ ទើប​គាត់​ខ្លាច​ទៅ​បុក​ ក៏​គេច​បួង​ចង្កូត​ទៅ​ខាងឆ្វេង​ជ្រុល​ទៅ​បុក​ក្បាលនាគពុះចែកទ្រូងផ្លូវតែ​ម្ដ ង​ហើយ​រូបគាត់​មិន​បាន​គេច​ទៅ​ណា​ទេ ។

ក្រោយ​កើតហេតុ​ បុរស​ជាអ្នកបើកបរត្រូវបាន​នាំទៅ​សាកសួរនៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ រង់​ចាំ​ទំនាក់ទំនង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មក​វាស់វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​រួម​ទាំង​អ្នក​បើកប​រថយន្ត មិន​ទាន់​បាន​វាស់វែង​ផង​ស្រាប់តែ​មាន​បុរសវ័យ​ក្មេងម្នាក់​​ជិះ​ម៉ូតូ​១​គ្រឿង​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតក្នុងល្បឿន​លឿន​ ចាំង​ភ្នែកភ្លើង​រថយន្ត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​ មើល​មិនឃើញ​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ ទើប​ខំ​ចាប់​ហ្វ្រាំង​លឿន ​បណ្តាល​ឲ្យ​ដួល​អូស​ទៅ​បុកក្បាលនាគ​​ពុះ​ចែកផ្លូវ​ បណ្ដាល​រង​របួសស្រាល ។

ក្រោយ​កើតហេតុ​ បុរស​ជិះ​ម៉ូតូ​បាន​ទូរស័ព្ទ​ហៅ​គ្រួសារ​មក​ទទួលយក​ទៅ​ពេទ្យ​ ដើម្បី​លាង​របួស​ និង​យក​ម៉ូតូ​ទៅ​ផ្ទះ​វិញ ៕