ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​ម្នាក់​ទទួល​ទាន​តែ​មី​អស់​រយៈ​ពេល​១១​ឆ្នាំ ​​

11 ឆ្នាំ មុន

ប្រភ​ព​ពី​​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​រឿង​រ៉ាវ​មួយ​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ ខណៈ​មាន​នារី​ម្នាក់ Georgi Readman អាយុ​១៨​ឆ្នាំ រស់​នៅ​ប្រទេស​អង់​គ្លេស មិន​ទទួល​​ទាន​អាហារ​អ្វី​ផ្សេង ក្រៅ​ពី​មី​កញ្ចប់ ។ ​អាការៈ​តម​ចំណី​អាហារ​របស់​នាង Georgi គឺ​ពិត​ជា​ចម្លែក​ណាស់ ហើយ​​បើ​រាប់​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល​១១​ឆ្នាំ​ហើយ ដែល​នាង​បាន​តាំង​ចិត្ត​មិន​ព្រម​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​​ដែល​

ប្រភ​ព​ពី​​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​រឿង​រ៉ាវ​មួយ​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ ខណៈ​មាន​នារី​ម្នាក់ Georgi Readman អាយុ​១៨​ឆ្នាំ រស់​នៅ​ប្រទេស​អង់​គ្លេស មិន​ទទួល​​ទាន​អាហារ​អ្វី​ផ្សេង ក្រៅ​ពី​មី​កញ្ចប់ ។ ​អាការៈ​តម​ចំណី​អាហារ​របស់​នាង Georgi គឺ​ពិត​ជា​ចម្លែក​ណាស់ ហើយ​​បើ​រាប់​មក​ដល់​ពេល​នេះ គឺ​មាន​រយៈ​ពេល​១១​ឆ្នាំ​ហើយ ដែល​នាង​បាន​តាំង​ចិត្ត​មិន​ព្រម​ធ្វើ​ការ​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​​ដែល​ខុស​ពី​អ្នក​ដទៃ​បែប​នេះ ។ អំឡុង​ពេល​ដែលគេបានដឹង​នូវ​ព័ត៌​មាន​ចម្លែក​នេះ គឺមាន​មហា​ជន​ជាច្រើន​បាន​ចោទ​សួរ​​​នាង Georgi ហេតុ​អ្វី​បាន​ជា​សម្រេច​ចិត្ត​ជ្រើស​​រើស​របប​អាហារ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាពយ៉ាង​នេះ?

នាង Georgi បាន​និយាយ​​រៀប​រាប់​ឱ្យ​ដឹង​ថា «ការ​ទម្លាប់​ញ៉ាំ​របប​អាហារ​ខុស​ពី​អ្នក​ដទៃ​នេះ មាន​មនុស្ស​ជា​ច្រើន​​បាន​ចោទ​សំណួរ​មក​​លើ​នាង​ដោយ​ចង់​ដឹង​នូវ​ហេតុ​ផល​ពិត​ប្រាកដ? ​នាងឱ្យ​ដឹង​ថា ដើម​ចម​ដែល​នាង​ជ្រើស​រើស​​នូវការ​​ញ៉ាំ​តែ​មី​កញ្ចប់​ដោយ​សារ​តែ​កាល​ពី​នាង​មាន​អាយុ​៧​ឆ្នាំ​ គឺ​បាន​ពុល​​បន្លែ និង​ផ្លែ​ឈើ​​កម្រិត​ធ្ងន់​ធ្ងរ​ស្ទើរ​​ស្លាប់​ទៅ​​ហើយ។ សំណាងល្អក្រុម​គ្រួសារ​របស់​នាង​បាន​បញ្ជូន​នាង​ទៅ​​មន្ទីរ​ពេទ្យ​ទាន់​ពេល​វេលា ទើប​គ្រូ​ពេទ្យ​អាច​ជួយ​សង្គ្រោះ​រួច​ផុត​ពីគ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ។ តែ​នាង​ត្រូវ​សម្រាក​ព្យាបាល​ចំនួន​២​សប្តាហ៍ ទើប​ស្ថាន​ភាព​ជំងឺ​របស់​នាង​បាន​ធូរ​ស្រាល។ ចាប់តាំង​ពី​ជា​សះ​​ស្បើយ​ពីជំងឺ​ នាង​ក៏​ផ្លាស់​ប្តូរ​នូវ​របប​អាហារ​ទទួល​ទាន​ជា​ប្រចាំ​ថ្ងៃ ពោល​គឺ​នាង​ជ្រើសរើស​មី​កញ្ចប់​ប៉ុណ្ណោះ ។ ដូច្នេះ​ចាប់​តាំង​ពីពេល​នោះ​​មក​ជា​រៀង​រាល់​ថ្ងៃ នាង​គ្មាន​ញ៉ាំ​ម្ហូប​អី​ក្រៅ​ពី​កញ្ចប់​ឡើយ» ។

បើ​តាម​​សម្តី​របស់​វេជ្ជ​បណ្ឌិត​ម្នាក់​បាន​ឱ្យ​ដឹង​ដែរថា «ជម្រើស​របប​អាហារ​របស់​នាង Georgi គឺ​មិន​ត្រឹម​ត្រូវ​ឡើយ ពីព្រោះ​វា​មិន​សម​ស្រប​ទៅតាម​ក្បួន​​ខ្នាត​នៃ​របប​ចំណី​អាហារ​ដែល​តម្រូវ​ឱ្យ​មនុស្ស​ម្នាក់​ទទួល​ទាន​ជា​ប្រចាំ​ថ្ងៃ​នោះ ។ ប្រសិន​​បើ​នាង​មិន​ព្រម​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​​ ដូច្នេះ​នា​ពេល​អនាគត​នាង​អាច​ប្រឈម​មុខនឹង​ជំងឺ​ផ្សេងៗ​ជាច្រើន ។ ជា​ពិសេស​បច្ចុ​ប្បន្ន​នាង​កំពុង​តែ​មាន​ជំងឺ​ខ្វះអាហារ​រូបត្ថម្ភ​ដោយ​សារ​តែ​អស់​រយៈ​ពេល​១១​ឆ្នាំ​កន្លង​មក​ហើយ នាង​ញ៉ាំ​តែ​មី​កញ្ចប់​បែប​នេះ» ៕