រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2J-0060បានបុកគ្នាយ៉ាងពេញជាមួយរថយន្តកាមរីគូថហើមពណ៌សដូចគ្នាពាក់ស្លាកលេខ2E-0743 បណ្តាលឱ្យរថយន្តខូចខាតទាំងពីរយ៉ាងដំណំ។ហេតុការនេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី១០មិនា២០១៤តាមបណ្តោយផ្លូវសហពន្ធ័រុស្សីចំណុចស្កុបទួលគោកស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។
ប្រភពព័ត៌មានឱ្យដឹងថាមុនពេលកើតហេតុឃើញរថយន្តកូរ៉ូឡាមួយគ្រឿងពណ៌សពាក់ស្លាកភ្នំពេញ2J-0060 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងទិសដៅពីកើតមកលិចតាមបណ្តោយមហាវិថីគីម អ៊ីលស៊ុងដោយបើកមកដល់ចំណុចកើតហេតុស្តុបទួលគោកស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តកាមរីគូថហើមពណ៌សរពាក់ស្លាកលេខភ្នំពេញ2E-0743ធ្វើដំណើរតាមផ្លូវសហពន្ធ័រុស្ស៊ីពីលិចមកកើតបណ្តាលឱ្យរថយន្តកាមរិីគូថហើមខូចខាតក្រពិតចំហើងខាងឆ្វេងរីឯរថយន្តកូរ៉ួឡាខូចខាតផ្នែកខាងមុខខ្ទេចស្ទើទាំងស្រុង។
បន្ទាប់ពីកើតហេតុត្រូវបានសមត្ថកិច្ចយកទៅអធិការដ្ឋាននគរបាលចរាចរណ៏រាជធានីផ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ចែករំលែកព័តមាននេះ