ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​០១​នាក់​ស្លាប់​នៅ​និង​កន្លែង​យុវជន​ម្នាក់​ទៀត​របួសធ្ងន់ដោយ​សារ​ជិះ​ម៉ូតូទៅ​បុក​ជញ្ជាំង​ផ្ទះ​ប្រ​ជា​ពលរដ្ឋ​ពេញ​ទំហឹង

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖យុ​វជន​ម្នាក់​ស្លាប់​បាត់​បង់​ជី​វិត​និង​យុ​វជន​ម្នាក់​ទៀត​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ួ​តូ​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ក្នុងក្រុម​ទី​៩​ភូមិ​ឬស្សី សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ​។

ប្រភព​ព័ត៌មានពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​មាន​យុ​វជន​ពី​នាក់​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុនពាក់​ស្លាក​លេខ​ភ្នំពេញ​1U-6625បើក​បរក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន​ស្រាប់តែមក​ដល់ចំណុចកំណាត់​ផ្លួវ​បេតុង​​​ក្នុង​ក្រុមទី០៩​​ភូមិ​ឬស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ក៏​បាន​បុក​ជញ្ជាំង​ផ្ទះ​ប្រជា​ពល​រដ្ឋ​ពេញ​ទំហឹងបណ្តាល​ឱ្យ​យុវជន​ជា​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​ស្លាប់​ភ្លៀម​នៅ​និង​កន្លែង​រី​ឯអ្នក​រួមដំណើរ​​ម្នាក់ទៀត​រង​របួស​ធ្ងន់ត្រូវ​បាន​គេ​យក​ទៅ​ព្យា​បាល​នៅ​ឯ​គ្លី​និច្ច​ឯក​ជន​។

​ក្រោយពេល​កើត​ហេតុសមត្ថ​កិច្ច​បាន​ពិនិត្យ​និង​យក​ម៉ូតូ​របស់​ជនរង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ័មានជ័យ​។