ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មេ​​ខ្យល​់​នាំ​​មនុស្ស​​​ចេញ​​ទៅ​​ស្រុក​ចិន​​​មិន​ស្រប​​ច្បាប់​​ ពេល​​ទៅ​ដល់​​​ស្រុក​ចិន​ បុរស​ចិន​​​បង្ខំ​​រួម​ភេទ​​​ទាំង​​មាន​​ជំង

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ​៖ ​ស្ត្រី​សង្ស័យ​​ជា​មេ​ខ្យល់​​ម្នាក់​ឈ្មោះ​ កើត​ គឹម​យាង​ អាយុ​​៥០​ឆ្នាំ​ ​នៅ​ក្នុង​ភូមិ​កង​​តាណឹង​ទី៩ ឃុំ​​កង​តាណឹង​ ស្រុក​កងមាស​ ​ត្រូវ​បាន​សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​តាម​ដីកាបង្គាប់​​ឱ្យ​ចូល​​ខ្លួន​លេខ​​១៩២ ព.ស របស់​​លោក​រៀល​ សុភិន​ ព្រះរាជ​អាជ្ញារង​អម​​សាលា​ដំបូង​​ខេត្ត​ ដោយ​ជាប់​ចោទ​​​ពីបទ​​នាំ​មនុស្ស​​ចេញ​ទៅ​កាន់​​ប្រទេស​ចិន​ រៀប​ការ​មិន​ស្រប​ច្បាប់​ ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​​៦ មីនា​ ​​ត្រូវ​បាន​​ប​ញ្ជូន​​ទៅ​​​សាលា​ដំបូង​ខេត្ត​ ​ដើ​ម្បី​ចាត់​ការ​តាម​នីតិ​វិធី​។​

ខេត្ត​កំពង់​ចាម​ ​៖ ​ស្ត្រី​សង្ស័យ​​ជា​មេ​ខ្យល់​​ម្នាក់​ឈ្មោះ​ កើត​ គឹម​យាង​ អាយុ​​៥០​ឆ្នាំ​ ​នៅ​ក្នុង​ភូមិ​កង​​តាណឹង​ទី៩ ឃុំ​​កង​តាណឹង​ ស្រុក​កងមាស​ ​ត្រូវ​បាន​សមត្ថ​កិច្ច​​​ឃាត់​ខ្លួន​តាម​ដីកាបង្គាប់​​ឱ្យ​ចូល​​ខ្លួន​លេខ​​១៩២ ព.ស របស់​​លោក​រៀល​ សុភិន​ ព្រះរាជ​អាជ្ញារង​អម​​សាលា​ដំបូង​​ខេត្ត​ ដោយ​ជាប់​ចោទ​​​ពីបទ​​នាំ​មនុស្ស​​ចេញ​ទៅ​កាន់​​ប្រទេស​ចិន​ រៀប​ការ​មិន​ស្រប​ច្បាប់​ ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​​៦ មីនា​ ​​ត្រូវ​បាន​​ប​ញ្ជូន​​ទៅ​​​សាលា​ដំបូង​ខេត្ត​ ​ដើ​ម្បី​ចាត់​ការ​តាម​នីតិ​វិធី​។​

លោក​វរ​សេនី​យ​៍​ត្រី​ ​ថុល ម៉េង​ ​នាយ​រង​ការិយាល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​​មនុស្ស​ និង​​ការ​ពារ​​អនីតិជន​​ ​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​ បាន​​រំលឹក​ថា ​ស្ត្រី​ឈ្មោះ​​ ទ្បូញ សុខ​ទ្បាយ​ អាយុ​​៣៣​ឆ្នាំ​ ​នៅ​ភូមិ​អន្លង់​​គគី​រ​ ឃុំ​ព្រែក​​កុយ​ ​ស្រុក​កង​មាស​​ ដែល​ត្រូវ​ជា​បង​​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ​សុខ​ទៀង​ អាយុ​​២៦​ឆ្នាំ​ ​​និយាយ​ថា​ ​កាលពី​អំទ្បុង​​​ខែ​កក្កដា​ ​ឆ្នាំ​២០១៣​ ​ជន​សង្ស័យ​​ជា​មេ​ខ្យល់​​​​​ឈ្មោះ​ កើត​ គឹម​យាង​ បាន​មក​ដល់​​ផ្ទះ​គាត់​​ប្រើ​វិធី​​លួង​លោម​​អូស​ទាញ​​​ប្អូន​ស្រី​​ ឱ្យ​ទៅ​​យក​ប្តី​ជា​ជន​ជាតិ​​ចិន​ដី​គោក​ ​ថែម​ទាំង​អះ​អាង​​ថា​ ប​ុរស​ជា​​ប្តី​នោះ​មាន​ជីវ​ភាព​​ធូរធាទៀត​ផង​ ។ ​លោក​វរសេនី​យ៍​ទោ​ ​ថុល ម៉េង​ បន្ត​ថា ​ក្រោយ​​ពី​​មាន​ការ​បញ្ចុះ​បញ្ចូល​​នោះ ធ្វើ​ឱ្យ​​ប្អូន​ស្រី​​ឈ្មោះ ​សុខ​ទៀង​​​ មាន​ជំនឿ​លើ​ស្ត្រី​​ជា​មេ​ខ្យល​់​​ទាំង​ស្រុង​តែ​ម្តង​ ។ ជា​មួយ​នោះ​​ដែរ​អ្នក​រង​គ្រោះ​​បាន​លើក​ទ្បើង​​ថា​ «ខ្ញុំ​យក​ប្តី​ម្តេច​​កើ​ត​ទៅ​​បើមាន​​ជំងឺ​នោះ​» ។ ក្នុង​ពេល​នោះ​ ស្ត្រី​ជា​មេ​ខ្យល់​​បាន​និយាយ​​តប​មក​វិញថា​​ មិន​អី​ទេ​​ពេល​​ណា​ទៅ​ដល់ប្រទេស​ចិន ​មើល​ព្យាបាល​​ជំងឺ​​ឱ្យ​ជា​សះ​​ស្បើយ​​នឹង​​យក​ប្តី​តាម​ក្រោយ​ ។ ​

មេ​ខ្យល់​ធានាថា រាល់​​ការ​ធ្វើ​​ឯក​សារ​​លិខិត​​ឆ្លង​ដែន​ ​ទិដ្ឋា​​ការ​​​ទេ​សចរ​ណ៍​​ សំបុត្រ​​យន្ត​ហោះ​​ គឺ​គាត់​​​មេខ្យល់​ ​​ជា​​អ្នក​​ចំណាយ​ទាំង​អស់​ ថែ​ម​ទាំង​​ឱ្យ​ថ្លៃ​ទឹក​​ដោះ​ចំនួន​​៤៥០​ដុល្លារ​ថែមទៀត​ ។ ​លុះ​មក​ដល់​ថ្ងៃ​ទី​៧ សីហា​ ​ឆ្នាំ​២០១៣​ ​មេ​ខ្យល​់​បាន​នាំ​ស្ត្រី​​រង​គ្រោះ​​​ទៅ​រាជធានី​ភ្នំ​ពេញ​ ​ប្រគល់​ឱ្យ​មេ​ខ្យល់​​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​ រួច​បាន​​​បញ្ជូន​​តាម​រថយន្ត​​ឈ្នួល​ទៅ​កាន់​​ច្រក​ទ្វារ​អន្តរជាតិ​​បាវិត​ ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ទៅកាន់​​ប្រទេស​វៀត​ណាម​ ​រួច​បង្ហួស​ទៅ​ប្រទេស​ចិន​​តែ​ម្តង​ ។ ​​នៅ​ថ្ងៃ​ទី​​២៦​ កញ្ញា​​ ឆ្នាំ​២០១៣​ ស្ត្រី​​រង​គ្រោះ​​ឈ្មោះ​ សុខ​ ​ទៀង​ ​បាន​ទូរស័ព្ទ​​មក​ប្រាប់​បង​​ស្រី​ថា​ ​ប្តី​ចិន​​នោះ​បាន​​បង្ខំ​រួម​ភេទ​​ទាំង​មាន​ជំងឺ​ ​ព្រម​ទាំង​បិទ​​សេរី​ភាព​មិន​ឱ្យ​ចេញ​ទៅ​ណា​​ទៀត​ផង​ ។

លោក​វរ​សេនី​យ៍​ត្រី ថុល​ ម៉េង​ ​​​​បញ្ជាក់​ថា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មី​នា​ ​ឆ្នាំ​២០១៤​ ពេល​​​ទទួល​​ដំណឹង​ថា​ ​មេខ្យល​់ឈ្មោះ​ កើត​ គឹម​យាង ​​​​វិល​ត្រទ្បប់​​មក​ពី​ប្រទេស​ចិន​ ដល់​ផ្ទះ​វិញ​នោះ​ សមត្ថក​ិច្ច​​បាន​​ទៅ​កោះ​​ហៅ​មក​សួរ​នាំនៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​​ឃុំ​កង​តាណឹង​ ក៏​​​ឆ្លើយ​​សារភាព​ទើប​​ចាប់​​ខ្លួន​​តែ​ម្តង​ ​ដោយ​ធ្វើ​ទ្បើង​​ក្រោម​កិច្ច​​សហ​ការ​ជា​មួយ​​នឹង​នាយក​ដ្ឋាន​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​​ និង​ការ​ពារ​អនីតិ​ជន​ផង​ដែរ​ ៕