ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បញ្ចូនយន្ដ​ហោះ​ចម្បាំង​ទៅ​ស្កាត់​យន្ដហោះ​ចិន​

11 ឆ្នាំ មុន

ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃ​ទី​៩​ មីនា​ បាន​បញ្ជូន​យន្ដហោះចម្បាំងដើម្បី​​ទៅ​ស្កាត់​យន្ដ​ហោះ​យោធា​ចិន​៣គ្រឿង​ ដែល​ហោះ​ហើរ​នៅ​ជិត​ដែន​អាកាស​របស់​ខ្លួន​​ ។​ នេះ​ជា​ការ​ប្រកាស​របស់​បណ្ដា​អ្នក​​ទទួល​ខុស​ត្រូវ​ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​ដែល​ពុំ​រៀប​រាប់ពី​ឧប្បត្ដិ​ហេតុ​នេះ​ឡើយ​ ។​

យោង​តាម​អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​ថា​ យន្ដ​ហោះល្បាត​១​គ្រឿង​ធុន​ Y-B និង​យន្ដ​ហោះ​ទម្លាក់​គ្រាប់​បែក​២​គ្រឿង​ធុន H-6 បាន​ហោះ​ហើរ​ពី​លើ​សមុទ្រ​ចិន​ខាង​កើត​ ក្នុង​ដែន​អាកាស​អន្ដរជាតិ​ចន្លោះ​ប្រជុំ​កោះ​ខាង​ត្បូង​របស់​ជប៉ុន​ បន្ទាប់​មក​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ មុន​ពេល​វិល​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ដោយ​ហោះ​តាម​ផ្លូវ​ដដែល​ ។​ យន្ដហោះ​ទាំង​នោះ​ហោះ​ហើរ​លើស​មុទ្រ​អន្ដរជាតិ​​ ហើយ​ពុំ​បាន​រំលោភ​បំពាន​ដែន​អាកាស​របស់​យើង​ឡើយ​ ។​

ចិន​និង​ជប៉ុន​មាន​ទំនាស់​ដែន​ដី​ជា​មួយ​គ្នា​យ៉ាង​ខ្លាំង​ ពិសេស​ការ​ទាម​ទារ​អធិបតេយ្យ​ភាព​នៃ​ប្រជុំ​កោះ​មួយ​នៅ​សមុទ្រ​ចិន​ខាង​កើត​ ៕​