ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​​អីុរ៉ាក់ ​ចោទ​អារ៉ាប៊ី​សាអ៊ូ​ឌីត​ និង​កាតាថា​ប្រកាស​​សង្គ្រាម​ជា​មួយ​ប្រទេស​លោក​

11 ឆ្នាំ មុន

​​នាយក​​រដ្ឋមន្ត្រី​​​អីុរ៉ាក់ ​លោក​នូរី​​អាល់​ម៉ាលី​​គី ​កាលពី​ថ្ងៃ​ទី​៨ មីនា ​បាន​ចោទ​​ប្រកាន់​​​ប្រទេស​​អារ៉ា​ប៊ី​សា​អ៊ូឌីត ​និង​កាតា​​ថា​បង្ក​​អស្ថេរ​​ភាព​​នៅ​អីុរ៉ាក់​​ ដោយ​​ជួយ​ទ្រ​ទ្រង់​​ដល់​បណ្តា​ក្រុម​បះ​បោរ​ ដែល​លោក​ថា​នោះ​ជាការ​ប្រកាស​សង្គ្រាម​ចំពោះ​​ប្រទេស​លោក ។ ​

​ក្នុង​បទសម្ភាសន៍​​មួយ​ជា​មួយ​ទូរទស្សន៍​បារាំង​​FRANCE -24 លោក​ម៉ាលី​គី ​​​បរិហារ​ថា​​ប្រទេស​ទាំង​​២​វាយ​ប្រហារ​​អីុរ៉ាក់​​​​តាម​​រយៈ​​

​​នាយក​​រដ្ឋមន្ត្រី​​​អីុរ៉ាក់ ​លោក​នូរី​​អាល់​ម៉ាលី​​គី ​កាលពី​ថ្ងៃ​ទី​៨ មីនា ​បាន​ចោទ​​ប្រកាន់​​​ប្រទេស​​អារ៉ា​ប៊ី​សា​អ៊ូឌីត ​និង​កាតា​​ថា​បង្ក​​អស្ថេរ​​ភាព​​នៅ​អីុរ៉ាក់​​ ដោយ​​ជួយ​ទ្រ​ទ្រង់​​ដល់​បណ្តា​ក្រុម​បះ​បោរ​ ដែល​លោក​ថា​នោះ​ជាការ​ប្រកាស​សង្គ្រាម​ចំពោះ​​ប្រទេស​លោក ។ ​

​ក្នុង​បទសម្ភាសន៍​​មួយ​ជា​មួយ​ទូរទស្សន៍​បារាំង​​FRANCE -24 លោក​ម៉ាលី​គី ​​​បរិហារ​ថា​​ប្រទេស​ទាំង​​២​វាយ​ប្រហារ​​អីុរ៉ាក់​​​​តាម​​រយៈ​​ប្រទេស​ស៊ី​រី​ ​ហើយ​ធ្វើ​​ដោយ​​​ផ្ទាល់​ទៀត​ផង ​រួច​​​ប្រទេស​ទាំង​២ ​ប្រកាស​សង្គ្រាម​ចំពោះ​អីុរ៉ាក់ ​។ ​​នេះ​​ជា​ការ​វាយ​​ប្រហារ​ដោយ​ផ្ទាល់​ដ៏​កម្រ​មួយ​​​ប្រឆាំងមហា​​អំណាច​​ស៊ុន​នីត​​ទាំង​២​នោះ​នៅតំបន់​​ឈូង​សមុទ្រ​​ពែរ្ស៍ ​។ លោក​មាន​​ប្រសាសន៍​ថា​​ ប្រទេស​ទាំង​២​ជា​អ្នក​ទទួល​ខុសត្រូវ​ដំបូង​គេ​ចំពោះ​​អំពើ​ហិង្សា​​អន្តរសហ​គមន៍ ​ភេរ​វ​កម្ម​​និង​វិបត្តិ​​សន្តិ​សុខ​នៅ​អីុរ៉ាក់ ​។ ​

​លោក​ម៉ា​ លីគី ​បន្តថា ​ទី​ក្រុង​​វី​យ៉ា​ដ​ ​និង​ក្រុង​ដូហា​​ជាអ្នក​​ផ្តល់​ការ​គាំទ្រ​​ខាង​នយោបាយ​​ ហិរញ្ញ​វត្ថុ ​និងខាង​ការ​ឃោស​នា​​ចំពោះ​​ពួក​បះ​បោរ​​ ហើយ​ចោទ​ប្រកាន់​​ប្រទេស​​ទាំង​២​ ថា​ទិញ​​អាវុធ​​ផ្តល់​ឱ្យ​បណ្តា​អង្គ​ការ​​ភេរ​វក​ម្ម ។ ​លោក​យល់​ថា ​អារ៉ា​ប៊ី​​សាលូ​ឌីត ​ជា​អ្នក​គាំទ្រ​​សំខាន់​​ដល់​ភេរ​វ​កម្ម​​លើ​ពិភព​លោក​ ៕