ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មាន​ហេតុផល​មិន​ធ្វើ​អន្តរាគមន៍​នៅ​ហុងកុង

4 ឆ្នាំ មុន

ប្រទេស​ចិន​-​ហុងកុង ៖ ២​ខែ​ហើយ​ដែល​ជាង​១​ភាគ​៤​នៃ​ប្រជាជន​ក្រុង​ហុងកុង នាំ​គ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម​រៀង​រាល់​ស​ប្ដា​ហ៍ ដើម្បី​សម្ដែង​ពី​ការ​មិន​ជឿ​ទុកចិត្ត​របស់​ពួក​គេ​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង​។ ទោះបី​យ៉ាងនេះ​ក្ដី​ក៏​កងទ័ព​ចិន​ចៀសវាង​មិន​ធ្វើ​អន្តរាគមន៍​ដែរ​។ ក្នុង​ឆ្នាំ​១៩៩៧​ពេល​ដែល​អង់គ្លេស​ប្រគល់​ក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ដែនដី​នោះ​រហូត​ដល់​ឆ្នាំ​២០៤៧ មាន​លក្ខន្តិកៈ​ពិសេស​ដែល​ជា​និមិត្តរូប​នៃ​ប្រទេស​មួយ​ប្រព័ន្ធ​២​។ បន្ទាប់​ពី​នេះ​ហុងកុង​នឹង​លែង​ជា​តំបន់​រដ្ឋបាល​ពិសេស​ទៀត​ហើយ…

ប្រទេស​ចិន​-​ហុងកុង ៖ ២​ខែ​ហើយ​ដែល​ជាង​១​ភាគ​៤​នៃ​ប្រជាជន​ក្រុង​ហុងកុង នាំ​គ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម​រៀង​រាល់​ស​ប្ដា​ហ៍ ដើម្បី​សម្ដែង​ពី​ការ​មិន​ជឿ​ទុកចិត្ត​របស់​ពួក​គេ​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉េ​កាំ​ង​។ ទោះបី​យ៉ាងនេះ​ក្ដី​ក៏​កងទ័ព​ចិន​ចៀសវាង​មិន​ធ្វើ​អន្តរាគមន៍​ដែរ​។

ក្នុង​ឆ្នាំ​១៩៩៧​ពេល​ដែល​អង់គ្លេស​ប្រគល់​ក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ដែនដី​នោះ​រហូត​ដល់​ឆ្នាំ​២០៤៧ មាន​លក្ខន្តិកៈ​ពិសេស​ដែល​ជា​និមិត្តរូប​នៃ​ប្រទេស​មួយ​ប្រព័ន្ធ​២​។ បន្ទាប់​ពី​នេះ​ហុងកុង​នឹង​លែង​ជា​តំបន់​រដ្ឋបាល​ពិសេស​ទៀត​ហើយ រួច​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ពេញលេញ​របស់​ចិន​។ បច្ចុប្បន្ន​ពិត​ណាស់​ក្រុង​ប៉េ​កាំ​ង​អាច​សម្រេច​ប​ញ្ច្ច្​ប់​ដោយ​យោធា បាតុកម្ម​ដែល​ពុះកញ្ជ្រោល​អូស​បន្លាយ​នៅ​ហុងកុង​។

ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​កង​ទាហាន​ចិន​៦០០០​នាក់​មាន​វត្ត​មាននៅ​ហុងកុង ប៉ុន្តែ​ស្ថិត​នៅ​តែ​ក្នុង​បន្ទាយ​។​ម្យ៉ាងវិញទៀត​កងកម្លាំង​ប៉ូលិស​ប្រដាប់​អាវុធ​ចិន ប្រមូលផ្ដុំ​នៅ​ទីក្រុង​SHENSZEN មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ហុងកុង តែ​ពុំ​មាន​ធ្វើ​អ្វី​ឡើយ​ក៏​ទោះបី​បណ្ដា​សារព័ត៌មាន​ចិន​ប្រកាស​ថា កងកម្លាំង​នោះ​ចំណាយពេល​មិន​ដល់​មួយ​ម៉ោង​ផង​លើក​ចូល​ពេញ​ក្រុង​ហុងកុង​ក្ដី​។

ពួក​អ្នក​រៀបចំ​បាតុកម្ម​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​អះអាង​នា​ថ្ងៃ​ទី​២៩​សីហា​ថា ប៉ូលិស​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​ធំ​នា​ថ្ងៃ​ទី​៣១​សីហា ដោយ​លើក​ហេតុផល​ពី​បញ្ហា​សន្តិសុខ ខណៈ​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន កើត​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​នានា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ