ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់អាចធន់បានតិចតួចចំពោះអស្ថិរភាពទីផ្សារកំពុងលូតលាស់ជាងកាលពីទសវត្សឆ្នាំ៩០ នៅពេលដែលវិបត្តិរាប់ចាប់ពីប្រទេសថៃ ដល់ប្រទេសរុស្ស៊ីបានធ្វើឱ្យវិនិយោគិនមានក្ដីបារម្ភ តែវាមិនបង្កជាវិបត្តិសេដ្ឋកិច្ចសកលនោះទេ នេះបើយោងតាមសារព័ត៌មានBloombeg ។
យោងតាមការសិក្សាដែលមាន៨១ទំព័រចេញផ្សាយកាលពីថ្ងៃទី៥ មីនា ដោយសេដ្ឋវិទូប្រចាំធនាគារMorgan Stanley បានប៉ាន់ស្មានថា ការធ្លាក់ចុះតម្រូវការទីផ្សារកំពុងលូតលាស់ដែលមានលក្ខណៈដូចកាលពីឆ្នាំ១៩៩០ នឹងបង្កឧបសគ្គជាមធ្យម១,៤%សម្រាប់ត្រីមាសទី៤ ចំពោះកំណើនរបស់អាមេរិក ខណៈដែលតំបន់ចាយប្រាក់អឺរ៉ូនិងជប៉ុនទំនងជានឹងធ្លាក់ចូលទៅក្នុងដំណើរដើរថយក្រោយនៃសេដ្ឋកិច្ច ។
ហេតុផលចំពោះភាពងាយរងគ្រោះខ្លាំងបំផុតតាមការពិតគឺទីផ្សារកំពុងលូតលាស់ជាពិសេសប្រទេសចិនបច្ចុប្បន្នមានផលប៉ះពាល់ខ្លាំងជាងមុនមកលើសេដ្ឋកិច្ចពិភពលោកខែ្សសង្វាក់ផ្គត់ផ្គង់និងពាណិជ្ជកម្ម ។ សេដ្ឋកិច្ចប្រទេសកំពុងលូតលាស់មានចំនួនប្រហែលពាក់កណ្ដាលនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ពោលគឺកើនឡើង៣៧%កាលពីឆ្នាំ១៩៩៧-៩៨ ។
យោងតាមការសិក្សាដដែលបានឱ្យដឹងទៀតថា ប្រទេសអភិវឌ្ឍន៍ក៏គ្រោះថ្នាក់ដែរចំពោះប្រទេសដៃគូតូចៗរបស់ខ្លួនតាមរយៈការនាំាំចេញប្រាក់ចំណូលក្រុមហ៊ុននិងវិស័យធនាគារ ហើយវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ មានន័យថា វាទន់ខ្សោយជាងកាលពីពីរទសវត្សរ៍មុន ។
ក្រុមសេដ្ឋវិទួទាំងនោះនិយាយថា ធនាគារកណ្ដាលអាមេរិកនិងធនាគារកណ្ដាលជប៉ុនទំនងជានឹងឆ្លើយតបចំពោះបញ្ហានេះដោយការបន្ធូបន្ថយគោលនយោបាយរូបិយវត្ថុទម្លាក់ថ្លៃទំនិញប្រើប្រាស់និងទិន្នផលសញ្ញាប័ណ្ណដែលវានឹងជួយស្ដារកំណើនឡើងវិញ បើទោះបីជាការរើបឡើងវិញនោះទន់ខ្សោយក៏ដោយ ៕
ចែករំលែកព័តមាននេះ