រដ្ឋសភា ៖ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្អែក​តាម​ស្ថានភាព​នយោបាយ និង​កត្តា​មួយ​ចំនួន​ទៀត


រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​បាន​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បាន​ផ្អែក​លើក​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស ។ ថ្លែង​ក្នុង​ដំណើរការ​នៃ​ការ​តាក់តែង​ការ​ពិនិត្យ និង​ការ​អនុម័ត​សេចក្តីព្រាងច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់​នៅ​កម្ពុជា​«​នា​ព្រឹក​ថ្ងៃ​ទី​២៩ សីហា​នេះ នៅ​សណ្ឋាគារ​សាន់​វ៉េ​លោក ប៉ែន បញ្ញា ប្រធាន​គណៈ​នីតិកម្ម និង​យុត្តិធម៌​បាន​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​ធ្វើ​វិសោធនកម្ម​មាន​ជា​អាទិ៍ ៖ តម្រូវការ​ន​យោ បាយ​ផ្អែក​តាម​ស្ថានភាព​នយោបាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ប្រកាន់ខ្ជាប់​លទ្ធិ ប្រជាធិបតេយ្យ សេរី​ពហុបក្ស​មាន​គណបក្ស​នយោបាយ​ជា​ច្រើន​បាន​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ។

គណបក្ស​នយោបាយ​នីមួយ​ៗ​មាន​បន្ទាត់នយោបាយ​រៀង​ៗ​ខ្លួន ។ ក្រោយ​ពី​បាន​ព្រមព្រៀង​គ្នា​ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ​ជា​ធំ គណបក្ស​ទាំងនោះ​ក៏​បាន​ព្រមព្រៀង​គ្នា​ធ្វើ​វិសោធនកម្ម​លើ​បញ្ញត្តិ​ខ្លះ​នៃ​រដ្ឋធម្មនុញ្ញ ។ លោក​បន្ត​ថា ការ​ធ្វើ​វិ​សោ​ន​ធ​កម្ម​ច្បាប់​ក៏​មក​មក​ពី​តម្រូវការ​រដ្ឋបាល​ការ​កែប្រែ​បទបញ្ញត្តិ​នៃ​មាត្រា​ខ្លះ​របស់​រដ្ឋធម្មនុញ្ញ គឺជា​មូលហេតុ​ដែល​តម្រូវ​ឲ្យ​មានការ​កែប្រែ​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា និង​ច្បាប់​ផ្សេង​ៗ ។ តម្រូវការ​សេដ្ឋកិច្ច​តាម​គោលការណ៍​នៃ​សកលភាវូបនីយកម្ម​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពាណិជ្ជកម្ម​ពិភពលោក តម្រូវ​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​សេដ្ឋកិច្ចជាតិ ជា​អាទិ៍​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង​វិនិយោគ ។

លោក​បន្ថែម​ថា វិនិយោគ​កម្ម​ក៏​មក​ពី​តម្រូវការ​សង្គម​អាស្រ័យ​ដោយ​សង្គម​មានការ​រីក​ចម្រើន​ជា​លំដាប់​នោះ​ក៏​តម្រូវ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​មានការ​ពាក់ព័ន្ធ​នឹង​សង្គម វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស ។ ក្នុង​ការ​អនុវត្ត​ជាក់ស្តែង​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ធម្មនុញ្ញ វិសោធនកម្ម​ច្បាប់​ច្បាប់​បន្ថែម និង​ច្បាប់​កែតម្រូវ ហើយ​មានច្បាប់​មួយ​ចំនួន​ត្រូវ​បាន​និរាករណ៍ និង​ជំនួស​ដោយ​ច្បាប់​ថ្មី ។ ជាមួយ​គ្នា​នោះ​ដែរ សូម​រំលឹក​ជូន​អង្គ​សិក្ខាសាលា​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ច្បាប់​កំពូល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​៩​លើក (​ឯកសារ​ជូន​ភ្ជាប់​) ។

ចំពោះ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ជា​បន្តបន្ទាប់​ចំនួន​១០​លើក​មក​ហើយ ។ ចំពោះ​ការ​ផ្តួចផ្តើម​ធ្វើ​ច្បាប់​ថ្មី​សេចក្តីព្រាងច្បាប់​ដែល​កំពុង​ពិនិត្យ​នៅ​រដ្ឋសភា និង​ត្រូវ​អនុម័ត​នៅ​សម័យប្រជុំ​រដ្ឋសភា និង​អនុម័ត​នា​ពេល​ខាង​មុខ និង​សេចក្តីព្រាងច្បាប់​ដែល​កំពុង​តាក់តែង​មាន​បញ្ជី​ជូន​ភ្ជាប់​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​២ ។

លោក​ប៉ែន ប​ញ្ញ៉ា ក៏​បាន​លើក​ឡើង​ថា ការ​តាក់តែង​សេចក្តី​ព្រាង និង​សេចក្តី​ស្នើ​ច្បាប់​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​តាម​គោលការណ៍​សំខាន់​ខាងលើ និង​ស្រប​តាម​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​ក្របខ័ណ្ឌ​ច្បាប់​ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ,​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ,​កំណែទម្រង់​ទម្រង់​រដ្ឋបាល​សាធារណៈ ,​កំណែទម្រង់​ទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ,​កំណែទម្រង់​ការ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ។ លោក​ក៏​បាន​លើក​ឡើង​ថា នីតិវិធី​តាក់តែង​នីតិវិធី​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់​ត្រូវ​ផ្អែក​តាម រដ្ឋធម្មនុញ្ញ មាត្រា​៩១​ថ្មី ។ បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ជំពូក​ទី​៦ ចែង​អំពី​សេចក្តីព្រាងច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់ និង​ជំពូក​ទី​៧ ចែង​អំពី​ការ​ពិភាក្សា​លើ​សេចក្តី ព្រាង​ច្បាប់ និង​សេចក្តី​ស្នើ​ច្បាប់ ។

សារាចរ​ណែនាំ​ស្តី​ពី​នីតិវិធី និង​វិធាន​នៃ​ការ​តាក់តែង​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ទៀត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។ សារាចរ​ណែនាំ​ស្តី​ពី​នីតិវិធី និង​វិធាន​នៃ​ការ​តាក់តែង​សេចក្តី​ស្នើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្តរបស់​រដ្ឋសភា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ