ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​ខ្មែរ​ស្លា.ប់​៦​នាក់​

11 ឆ្នាំ មុន

កាសែត​ថៃ​ ៖ រថយន្ត​ដឹក​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​ក្រុង​ប៉ាតាយ៉ា​ បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុក​បង្គោល​ក្រោម​ស្ពាន​ កាល​ពី​វេលា​ម៉ោង​៥​ភ្លឺ​ ថ្ងៃ​ទី​៩​ មីនា។ តាម​ប្រភព​ព័ត៌​មាន​ថា​ រថយន្ត​ដែល​បង្ក​គ្រោះ​ថ្នាក់​នេះ​ ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ​ដឹក​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ បាន​បុក​បង្គោល​ថ្ម​នៅ​ពី​ក្រោម​ស្ពាន​ ស្ថិត​នៅ​ក្នុង​ស្រុក​ស៊ីរាជា​ ខេត្ត​ឈុន​បុរី​ បណ្តាល​

កាសែត​ថៃ​ ៖ រថយន្ត​ដឹក​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​ក្រុង​ប៉ាតាយ៉ា​ បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បុក​បង្គោល​ក្រោម​ស្ពាន​ កាល​ពី​វេលា​ម៉ោង​៥​ភ្លឺ​ ថ្ងៃ​ទី​៩​ មីនា។ តាម​ប្រភព​ព័ត៌​មាន​ថា​ រថយន្ត​ដែល​បង្ក​គ្រោះ​ថ្នាក់​នេះ​ ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ​ដឹក​ពល​ករ​ចំណាក​ស្រុក​កម្ពុជា​ បាន​បុក​បង្គោល​ថ្ម​នៅ​ពី​ក្រោម​ស្ពាន​ ស្ថិត​នៅ​ក្នុង​ស្រុក​ស៊ីរាជា​ ខេត្ត​ឈុន​បុរី​ បណ្តាល​ឱ្យ​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ ។​

តាម​ប្រភព​ព័ត៌​មាន​ពី​កាសែត​ថៃ​ បាន​ផ្សាយ​ថា​ ប៉ូលិស​ស្ថិត​ក្នុង​ស្រុក​ស៊ីរាជា​ ខេត្ត​ឈុន​បុរី​ បាន​ទទួល​ដំណឹង​ពី​ឧបទ្ទវ​ហេតុ​រថយន្ត​បុក​បង្គោល​ថ្ម​នៅ​ខាង​ក្រោម​ស្ពាន​ «ភ្នំ​បៃតង» ក្នុង​ទិស​ដៅ​ចូល​ទៅ​កាន់​ក្រុង​ប៉ាតាយ៉ា​ ស្ថិត​ក្នុង​ឃុំ​បាង​ប្រា​ ស្រុក​ស៊ីរាជា​ ខេត្ត​ឈុន​បុរី​ បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ និង​រង​របួស​ ។​

នៅ​ចំណុច​កើត​ហេតុ​ក្នុង​បរិវេណ​ក្រោម​ស្ពាន​ «ភ្នំ​បៃតង» ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៨៩​-៩០​ គេ​ឃើញ​រថយន្ត​មួយ​បាំង​កន្លះ​ម៉ាក​ហ្វ័ត​រ៉េន​ចឺ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាង​កក​ ៧៣១៧ មួយ​គ្រឿង​ ស្ថិត​ក្នុង​សភាព​ខូច​ខាត​ទាំង​ស្រុង​ ។​

តាម​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​ជួយ​សង្គ្រោះ​នៅ​កន្លែង​កើត​ហេតុ​ឃើញ​ថា​ មាន​អ្នក​ស្លាប់​ចំនួន​៦​នាក់​ និង​៤​នាក់​ផ្សេង​ទៀត​រង​របួស​ ដែល​សុទ្ធ​សឹង​ជា​ជន​ជាតិ​កម្ពុជា​ ។​ ដោយ​ឡែក​ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​លេម​ឆាម៉ាង​ ។​ តាម​រយៈ​ការ​សាក​សួរ​ពី​អ្នក​ស្រុក​នៅ​ក្បែរ​តំបន់​កើត​ហេតុ​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថយន្ត​ខាង​លើ​បើក​បរ​ក្នុង​ល្បឿន​លឿន​សំដៅ​ទៅ​ក្រុង​ប៉ាតាយ៉ា​ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ ក៏​មាន​រថយន្ត​របស់​ប៉ូលិស​បើក​ដេញ​ពី​ក្រោយ​ និង​បន្ទាប់​មក​ក៏​លាន់​ឮ​សំឡេង​បុក​យ៉ាង​ខ្លាំង​ដូច​រន្ទះ​ ពេល​ក្រឡេក​ទៅ​កាន់​កន្លែង​ឮ​សំឡេង​បុក​នោះ​ ក៏​ឃើញ​រថយន្ត​ខាង​លើ​បុក​បង្គោល​ថ្ម​ក្រោម​ស្ពាន​ ។ ក្រោយ​មក​អ្នក​ដែល​ឃើញ​ហេតុ​ការណ៍​ នាំ​គ្នា​រត់​សំដៅ​ទៅ​កន្លែង​កើត​ហេតុ​ និង​បាន​ជួយ​អ្នក​រង​របួស​ចេញ​ពី​រថយន្ត​ ដែល​មាន​អ្នក​ស្លាប់​រដូក​រណែល​នៅ​ក្នុង​នោះ​ ។​ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ត្រួត​ពិនិត្យ​ និង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ហេតុ​ការណ៍​ដែល​កើត​ឡើង​នេះ​ ។​ មិន​អាច​ស្គាល់​អត្ត​សញ្ញាណ​អ្នក​ស្លាប់​ និង​អ្នក​របួស​ភ្លាមៗ​បាន​នោះ​ទេ​ ៕