ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានា​ធិបតី​បារាំង​លោក​សាកូ​ហ្ស៊ី សង្ស័យ​ប្រើ​ឥទ្ធិ​ពល​ និង​ពុក​រលួយ​

11 ឆ្នាំ មុន

អតីត​ប្រធានា​ធិបតី​បារាំង​ លោក​នីកូឡាស់​ សាកូហ្ស៊ី​ ជា​ថ្មី​ម្តង​ទៀត​ជួប​រឿង​អាស្រូវ​មួយ​ ក្រោយ​ការ​លាត​ត្រដាង​កាល​ពី​ថ្ងៃ​ទី​៧​ មីនា​ របស់​កាសែត​បារាំង​ LE MONDE ។​ កាសែត​នោះ​រៀប​រាប់​ពី​ការ​លួច​ស្តាប់​ទូរ​ស័ព្ទ​ចាប់​តាំង​ពី​ច្រើន​ខែ​មក​ហើយ​ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​មួយ​ពី​បទ​ពុក​រលួយ​ និង​ពី​បទ​រត់​ពន្ធ​ឥទ្ធិ​ពល​ ។​

យោង​តាម​កាសែត​ LE MONDE ថា​ ការ​ស៊ើប​អង្កេត​របស់​តុលា​ការ​ពី​បទ​រត់​ពន្ធ​ឥទ្ធិ​ពល​ ត្រូវ​បាន​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​២៦​ កុម្ភៈ​ មក​ ប្រឆាំង​អតីត​ប្រធានា​ធិបតី​បារាំង​រូប​នេះ​ ដែល​សង្ស័យ​ប្រើ​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​លោក​ជាមួយ​មេធាវី​ទាំង​ឡាយ​ដើម្បី​ឱ្យ​ទទួល​បាន​ព័ត៌​មាន​សម្ងាត់​ទាំង​ឡាយ​របស់​តុលា​ការ​ ពិសេស​ទាក់​ទិន​រឿង​ក្តី​ BETTENCOURT ។​

កាសែត​បារាំង​ EXPRESS មុន​នេះ​រាយ​ការណ៍​ថា​ ការ​ឆែក​ឆេរ​ត្រូវ​បាន​ធ្វើ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្នុង​ផ្ទះ​ និង​ក្នុង​ការិយា​ល័យ​របស់​លោក​ THIERRY HERZOG និង​លោក​ GILBERT AZIBERT ដែល​អ្នក​ទាំង​២​នោះ​ពិត​ណាស់​ជាប់​ទាក់​ទិន​នឹង​រឿង​នេះ​ ។​
លោក​ HERZOG ជា​មេធាវី​របស់​លោក​សាកូហ្ស៊ី​ បាន​បដិសេធ​ថា​ ពុំ​មាន​ការ​រត់​ពន្ធ​ឥទ្ធិ​ពល​ណា​មួយ​ឡើយ​ រួច​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​ថា​ ជា​រឿង​នយោ​បាយ​ ។​ មេធាវី​រូប​នេះ​ បាន​រិះ​គន់​ចំពោះ​ការ​រក​ឃើញ​ការ​លួច​ស្តាប់​ទូរ​ស័ព្ទ​ ដោយ​លោក​និយាយ​ថា​ ការ​ដាក់​ឧបករណ៍​លួច​ស្តាប់​ចំពោះ​អតីត​ប្រធានា​ធិបតី​មួយ​រូប​ ជា​រឿង​ហួស​ហេតុ​ ។​

ចំណែក​ទស្សនា​វដ្តី​បារាំង​ LE CANARD ENCHAINE មុន​នេះ​បាន​ផ្សាយ​ការ​អាត់​សំឡេង​ដក​ស្រង់​ពី​ការ​សន្ទនា​តាម​ទូរ​ស័ព្ទ​ និង​កិច្ច​ប្រជុំ​របស់​វិមាន​អេលី​ហ្សេ​ កាល​ពី​ឆ្នាំ​២០១១​ របស់​លោក​សាកូហ្ស៊ី​ ដែល​លួច​ចាប់​ដោយ​ទីប្រឹក្សា​ម្នាក់​របស់​លោក​ ៕​