ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ម៉ាឡេស៊ី​ជើង​ហោះ​ហើរ​ MH370 ធ្លាក់​ជិត​កោះ​ត្រល់​សង្ស័យ​ភេរវ​កម្ម​

11 ឆ្នាំ មុន

យោង​តាម​នាយ​ទាហាន​ម្នាក់​នៃ​កង​ម៉ារីន​វៀត​ណាម​ថា​ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ម៉ាឡេសុី​ ជើង​ហោះ​ហើរ​ MH370 បាន​ធ្លាក់​នៅ​ជិត​កោះ​ត្រល់​ ។​

រដ្ឋ​បាល​អាកាស​ចរណ៍​ស៊ីវិល​ចិន​ ត្រូវ​បាន​អាជ្ញា​ធរ​អាកាស​ចរណ៍​ស៊ីវិល​វៀត​ណាម​ រាយ​ការណ៍​ប្រាប់​ថា​ វៀត​ណាម​ ម៉ាឡេស៊ី​ និង​

យោង​តាម​នាយ​ទាហាន​ម្នាក់​នៃ​កង​ម៉ារីន​វៀត​ណាម​ថា​ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ម៉ាឡេសុី​ ជើង​ហោះ​ហើរ​ MH370 បាន​ធ្លាក់​នៅ​ជិត​កោះ​ត្រល់​ ។​

រដ្ឋ​បាល​អាកាស​ចរណ៍​ស៊ីវិល​ចិន​ ត្រូវ​បាន​អាជ្ញា​ធរ​អាកាស​ចរណ៍​ស៊ីវិល​វៀត​ណាម​ រាយ​ការណ៍​ប្រាប់​ថា​ វៀត​ណាម​ ម៉ាឡេស៊ី​ និង​សិង្ហ​បុរី​ បាន​ធ្វើ​ប្រតិបត្តិ​ការ​រួម​​គ្នា​តាម​រុក​រក​យន្ត​ហោះ​ម៉ាឡេស៊ី ដែល​បាត់​ដាន​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រជុំ​កោះ​ THO CHU វៀត​ណាម​ ។​ ការ​ទាក់​ទង​ត្រូវ​បាត់​ជាមួយ​យន្ត​ហោះ​ធុន​ប៊ូអីុង​ 777-200 នោះ​ ដែល​ដឹក​មនុស្ស​២៣៩​នាក់​ ក្នុង​នោះ​អ្នក​ដំណើរ​ជាង​១៥០​នាក់​ ជា​ជន​ជាតិ​ចិន​ ។​ យន្ត​ហោះ​នោះ​ហោះ​ចេញ​ពី​ទីក្រុង​គូឡា​ឡាំពួរ​ កាល​ពី​ថ្ងៃ​ទី​៨​ មីនា​ វេលា​ម៉ោង​០០​ និង​៤១​នាទី​ រំលង​អធ្រាត្រ​ ហើយ​ត្រូវ​ទៅ​ដល់​ទីក្រុង​ប៉េកាំង​ វេលា​ម៉ោង​៦​ និង​៣០​នាទី​ថ្ងៃ​ដដែល​នោះ​ ។​ យន្ត​ហោះ​នេះ​បាន​បាត់​ការ​ទាក់​ទង​ពេល​កំពុង​ហោះ​កាត់​ដែន​អាកាស​វៀត​ណាម​ ។​

ការ​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​រុក​រក​យន្ត​ហោះ​នេះ​ជា​អន្តរ​ជាតិ​ ត្រូវ​បាន​បង្កើន​នា​ថ្ងៃ​ទី​៨​ មីនា​ ២០​ម៉ោង​ក្រោយ​ការ​បាត់​ដាន​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ MALAYSIA AIRLINES នោះ​ដែល​ហោះ​ទៅ​កាន់​ក្រុង​ប៉េកាំង​ ។​

អនុ​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​វៀត​ណាម​លោក​ PHAM QUY TIEU អះ​អាង​ថា​ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​ដែន​ទឹក​ជិត​កោះ​ត្រល់​ ដែល​នៅ​ទីនោះ​គេ​ប្រទះ​ឃើញ​ស្រទាប់​ប្រេង​អណ្តែត​គួរ​ឱ្យ​សង្ស័យ​២​កន្លែង​នា​វេលា​ម៉ោង​១៧​ និង​២០​នាទី​ ម៉ោង​ក្នុង​ស្រុក​នៅ​កន្លែង​មួយ​ចម្ងាយ​១៥០​គីឡូ​ម៉ែត្រ​ ពី​ប្រជុំ​កោះ​ THO CHU និង​នៅ​កន្លែង​មួយ​ទៀត​ចម្ងាយ​១៩០​គីឡូ​ម៉ែត្រ​ ពី​កាម៉ាវ​ ។​

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក​ណា​ជីប​រ៉ាហ្សាក់​ គូស​បញ្ជាក់​ថា​ ពួក​អ្នក​រុក​រក​ ត្រូវ​បាន​បង្កើន​ចំនួន​នៅ​តំបន់​សង្ស័យ​ថា​ យន្ត​ហោះ​នោះ​ធ្លាក់​ ។​ លោក​អះ​អាង​ថា​ ម៉ាឡេស៊ី​ បាន​បញ្ជូន​យន្ត​ហោះ​១៥​គ្រឿង​ និង​នាវា​៩​គ្រឿង​ ឆ្ពោះ​ទៅ​កាន់​តំបន់​ដែល​យន្ត​ហោះ​នោះ​បាត់​ដាន​ ខណៈ​កង​ម៉ារីន​អាមេរិក​ សិង្ហ​បុរី​ ចិន​ និង​វៀត​ណាម​ ក៏​បញ្ជូន​នាវា​ និង​យន្ត​ហោះ​ទៅ​កាន់​ទី​នោះ​ដែរ​ ។​

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ លោក​ណាជីប​ ថ្លែង​ថា​ ការ​តាម​ការ​រុក​រក​យន្ត​ហោះ​ ជើង​ហោះ​ហើរ​ MH370 កំពុង​ធ្វើ​ជា​កិច្ច​ ។​ យើង​ប្រមូល​ផ្តុំ​នៅ​តំបន់​ដែល​ផ្តល់​សញ្ញា​ចុង​ក្រោយ​ ក៏​ប៉ុន្តែ​យើង​នៅ​ពុំ​ទាន់​រក​ឃើញ​អ្វី​សោះ​នៅ​ឡើយ​ ។​ លោក​បាន​បដិសេធ​ពី​លទ្ធ​ភាព​នៃ​អំពើ​ភេរវ​កម្ម​មួយ​អាច​ជា​ប្រភព​នៃ​ការ​បាត់​ដាន​យន្ត​ហោះ​ធុន​ប៊ូអីុង​ 777-200 នោះ​ ។​ យើង​សិក្សា​ពី​គ្រប់​លទ្ធ​ភាព​ ហើយ​វា​ជា​ការ​ប្រញាប់​ប្រញាល់​ក្នុង​ការ​វាយ​តម្លៃ​ចំពោះ​អ្វី​ដែល​កើត​មាន​ ។​

កាល​ពី​រសៀល​ថ្ងៃ​ទី​៨​ មីនា​ នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​ LI-KEQIANG បាន​ជួប​សន្ទនា​បន្ទាន់​តាម​ទូរ​ស័ព្ទ​ជាមួយ​លោក​ណា​ជីប​ ពី​ប្រតិបត្តិ​ការ​តាម​រុក​រក​ និង​ជួយ​សង្គ្រោះ​ ។​ លោក​ LI អះ​អាង​ថា​ មាន​អ្នក​ដំណើរ​ចិន​ដល់​ទៅ​១៥៤​នាក់​ ជិះ​ក្នុង​យន្ត​ហោះ​នោះ​ និង​ថា​ រដ្ឋា​ភិបាល​ និង​ប្រជា​ជន​ចិន​ មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​វាសនា​របស់​មនុស្ស​ទាំង​២៣៩​នាក់​ ក្នុង​យន្ត​ហោះ​នោះ​ ៕​