សារព័ត៌មានបរទេសផ្សាយថា មហាវិទ្យាល័យនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា និស្សិតស្រីម្នាក់ បានប្រកបអាជីពជាតារាភាពយន្តអាសអាភាស ដើម្បីយកប្រាក់បង់ថ្លៃសិក្សា។
នាងប៊ែល ណុក និស្សិតឆ្នាំទី១ នៃមហាវិទ្យាល័យ Duke រដ្ឋន័រឃែរ៉ូទ្បៃណា អះអាងថា នាងយល់ព្រមលក់ខ្លួនជាថ្នូរនឹងប្រាក់សម្រាប់សិក្សា ។ នាងមិនខ្មាសអៀននិងហាក់ដូចជាសប្បាយរីករាយ ចំពោះការថតរឿងអាសអាភាស ប៉ុន្តែប្រសិនបើមិនចាំបាច់បង់ថ្លៃសិក្សាក្នុងមួយឆ្នាំដល់ទៅ ៦០.០០០ដុល្លារ ឯណោះ នាងមិនជ្រើសយករបរបែបនេះទេ ។
នាងប៊ែល ណុក ផ្តល់បទសម្ភាសន៍ដល់ CNN ថា «សង្គមបច្ចុប្បន្ន បានដាក់គំនាបយើងហួសហេតុ ។ ជារៀងរាល់ថ្ងៃយើងធុញថប់នឹងពាក្យថា ការរួមភេទក្នុងវ័យសិក្សា ជារឿងមិនគប្បី ។ យើងត្រូវទទួលការដាស់តឿនកុំឱ្យបង្ហាញរូបភាពនៃការរួមភេទជាសាធារណៈ ប៉ុន្តែការណ៍ពិតស្ត្រីត្រូវតែជួប» ។
មហាវិទ្យាល័យ Duke ជាស្ថាប័នអប់រំដ៏ឆ្នើមរបស់អាមេរិក បានបញ្ជាក់ថា ទោះបីជាច្បាប់របស់រដ្ឋាភិបាល ហាមមហាវិទ្យាល័យសម្តែងការយល់ឃើញទាក់ទិនលើរឿងបុគ្គលក៏ដោយ ប៉ុន្តែមហាវិទ្យាល័យ សូមបញ្ជាក់ថា និស្សិតស្រីឈ្មោះ ប៊ែល ណុក មិនបានប្រព្រឹត្តខុសច្បាប់ទេ ។
លោក ឃីត ទ្បូរ៉េន អ្នកនាំពាក្យមហាវិទ្យាល័យ បញ្ជាក់ថា មហាវិទ្យាល័យមានប្រាក់ទុនសម្រាប់ជួយឧបត្ថម្ភដល់និស្សិតក្រីក្រ និងបច្ចុប្បន្នមាននិស្សិតជាងពាក់កណ្តាល បានទទួលប្រាក់សម្រាប់ការជួយសង្គ្រោះ ។
ចំពោះនាងប៊ែល ណុក បានប្រើឈ្មោះនេះជាឈ្មោះ អាថ៌កំបាំង នៅក្នុងភាពយន្តអាសអាភាស និងក្រើនរំលឹកដល់មនុស្សទាំងទ្បាយកុំរិះគន់ ឬគំរាមរូបនាងនៅតាមប្រព័ន្ធវេបសាយបន្តទៀត ៕
ចែករំលែកព័តមាននេះ