ពេល​ណា​ជា​ពេល​ដែល​អ្នក​គួរ​ចាប់ផ្តើម​និយាយ​ពី​រឿង​លុយ​ជាមួយ​កូន​ៗ​?


ប្រធានបទ​ទាក់ទង​នឹង​លុយ គឺជា​ប្រធានបទ​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ចៀសវាង ជា​ពិសេស​ពេល​ដែល​និយាយ​ជាមួយនឹង​កូន​ៗ ។ ប៉ុន្តែ​អ្នកស្រី Farnoosh Torabi ដែល​ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​បាន​ប្រាប់​ដល់ CNBC Make It ថា ការ​ពិភាក្សា​ពី​រឿង​លុយ​ជាមួយ​កូន​ៗ និង​ការ​បណ្ដុះ​ទម្លាប់​គ្រប់គ្រង​លុយ​ដល់​កូន​ៗ គឺជា​រឿង​ល្អ​មួយ ។

វា​មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​ឲ្យ​កូន​ៗ​ទន្ទិញ​ពី​គោលការណ៍​លុយ​សំខាន់​ៗ​ឲ្យ​ស្ទាត់​មាត់​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​ការ​ផ្តល់​សេរីភាព​ដល់​ពួក​គេ​ក្នុង​ការ​សិក្សា​ពី​ការ​ប្រើប្រាស់​លុយ និង​សួរ​សំណួរ​ពី​លុយ​ជាដើម ។ ប្រសិនបើ​អ្នក​ចិញ្ចឹម​កូន​អ្នក​ឲ្យ​គិត​ថា ពួក​គេ​មិន​គួរ​និយាយ​ពី​បញ្ហា​លុយ​ជាមួយនឹង​ឪពុក​ម្តាយ​ទេ​នោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ ព្រោះ​ពួក​គេ​មិន​សួរ​សំណួរ​ដែល​សំខាន់​ៗ​ឡើយ ពេល​ដែល​ជួបនឹង​បញ្ហា​ណាមួយ ។ ពួក​គេ​នឹង​មិន​សុំ​ឡើង​ប្រាក់ខែ ។ ពួក​គេ​មិន​សួរ​ពី​អ្វី​ដែល​អាច​ជួយ​ដល់​ហិរញ្ញវត្ថុ​ខ្លួន​ឡើយ ។

ពេល​ដែល​កូន​ៗ​ចូល​ថ្នាក់​ម​តេ​យ្យ គឺជា​ពេល​ដែល​កូន​ៗ​ចាប់ផ្តើម​ឆ្ងល់​ពី​រឿង​លុយ​ព្រោះ​ពួក​គេ​ចាប់ផ្តើម​ចាប់អារម្មណ៍​ឃើញ​ក្មេង​ៗ​ដទៃ​ដែល​មាន​សម្ភារ​ប្រើប្រាស់​ខុស​គ្នា​ពី​ខ្លួនឯង ។ ដូច្នេះ​ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​សួរ​សំណួរ​មិន​ថា វា​សមរម្យ ឬ​អត់​ទេ អ្នក​មិន​គួរ​ហាម​ពួក​គេ​មិន​ឲ្យ​សូរ ឬ​និយាយ​ថា​អ្នក​មិនដឹង​ទេ ។ ផ្ទុយ​មក​វិញ​អ្នក​គួរតែ​សួរ​ថា ហេតុ​អ្វី​បានជា​ពួក​គេ​ឆ្ងល់ ? ពេល​ដែល​កូន​អ្នក​ចាប់ផ្តើម​ឆ្ងល់​ពី​លុយ​អ្នក​គួរតែ​យក​ឱកាស​នេះ ដើម្បី​ចាប់ផ្តើម​និយាយ​ពី​លុយ ឬ​គោលការណ៍​លុយ​ដែល​គ្រួសារ​អ្នក​ឲ្យ​តម្លៃ​លើ និង​មូលហេតុ​អ្វី​បានជា​ជីវិត​របស់​អ្នកមាន​រូបរាង​ខុស​ពី​ជីវិត​អ្នក​ដទៃ ។

អ្នកស្រី Torabi បាន​ផ្តល់​យោបល់​ថា ពេល​ដែល​អ្នក​ចាប់ផ្តើម​ផ្តល់​ថវិកា​ចាយវាយ​ដល់​កូន​ៗ អ្នក​ក៏​គួរ​បង្រៀន​ពី​ការ​ប្រើប្រាស់​ធានា​គារ​ដែរ ។ ឧទាហរណ៍​អ្នក​អាច​បើក​គណនី​សន្សំ​សម្រាប់​ពួក​គេ និង​បង្រៀន​ឲ្យ​ពួក​គេ​ចេះ​តាមដាន​ការ​ចាយវាយ និង​បកស្រាយ​ពី​ការ​ចាយវាយ​ជាដើម ។
មេរៀន​សំខាន់ គឺ​ការ​ប្រាប់​ដល់​ពួក​គេ​ថា មាន​វិធី​ជា​ច្រើន​ដែល​ពួក​គេ​អាច​ប្រើ​លុយ​ដែល​ពួក​គេ​ទទួល​បាន ។ ពួក​គេ​អាច​ចាយ​សន្សំ​វិនិយោគ ឲ្យ​អ្នក​ដទៃ​ខ្ចី ឬ​បរិច្ចាគ​ជាដើម ។ ពេល​ដែល​ពួក​គេ​ដឹង​ពី​វា​ហើយ ឪពុក​ម្តាយ​ប្រៀប​បានជា​អ្នក​ផ្តល់​សេរីភាព​ដល់​ពួក​គេ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ