ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ជន​2​នាក់​លួច​លិខិត​ឆ្លង​ដែន​គេ​ទៅ​ប្រើ​​សង្ស័យ​ជា​ភេរវ​ករធ្វើ​ឱ្យ​យន្ត​ហោះ​ធ្លាក់​

11 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី​ ពេល​នេះ​បាន​សិក្សា​ពី​អំពើ​ភេរ​វ​កម្ម​ក្រោយ​ការ​បាត់​ដាន​យន្ត​ហោះ​ធុន​ប៊ូ​អីុង​ ៧៧៧ របស់​ក្រុម​ហ៊ុន​ MALAYSIA AIRLINES នោះ​ ។

រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ម៉ា​ឡេ​ស៊ី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩​ មីនា​ ថា​ ភ្នាក់​ងារ​សន្តិ​សុខ​របស់​ប្រទេស​ផ្តោត​លើ​​អ្នក​ដំណើរ​២​នាក់​ដែល​អាច​ប្រើ​

ប្រទេស​ម៉ា​ឡេ​ស៊ី​ ពេល​នេះ​បាន​សិក្សា​ពី​អំពើ​ភេរ​វ​កម្ម​ក្រោយ​ការ​បាត់​ដាន​យន្ត​ហោះ​ធុន​ប៊ូ​អីុង​ ៧៧៧ របស់​ក្រុម​ហ៊ុន​ MALAYSIA AIRLINES នោះ​ ។

រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ម៉ា​ឡេ​ស៊ី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៩​ មីនា​ ថា​ ភ្នាក់​ងារ​សន្តិ​សុខ​របស់​ប្រទេស​ផ្តោត​លើ​​អ្នក​ដំណើរ​២​នាក់​ដែល​អាច​ប្រើ​ប្រាស់​លិខិត​ឆ្លង​​ដែន​អឺ​រ៉ុប​ដែល​លួច​ពី​គេ​បាន​ ដើម្បី​ជិះ​យន្ត​ហោះ​ដែល​នាំ​ឱ្យ​គេ​ខ្លាច​ថា​ ជន​២​នាក់​នោះ​វាយ​ប្រហារ​ភេរ​វ​កម្ម​ ។
រដ្ឋ​មន្ត្រី​រូប​នោះ​លោក​ ហីុ​សាម​ មូ​ឌីន​ ហ៊ូ​សេន​ ថ្លែង​ថា ទន្ទឹម​នឹង​នេះ​ផ្នែក​ស៊ើប​ការណ៍​របស់​យើង​បាន​កេណ្ឌ​ប្រមូល​ពិត​ណាស់​បណ្តា​ភ្នាក់​ងារ​ប្រឆាំង​ភេរ​វ​កម្ម​ ។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទាំង​២២៧​នាក់​ ដែល​មាន​១៤​សញ្ជាតិ​មាន​២​នាក់​ឡើង​យន្ត​ហោះ​កាន់​លិខិត​ឆ្លង​ដែន​អឺ​រ៉ុប​ដែល​លួច​បាន​ក្នុង​នោះ​ ម្នាក់​កាន់​លិខិត​ឆ្លង​ដែន​របស់​បុរស​អីុ​តា​លី​ មាន​ឈ្មោះ​ LUIGI MARALDI ហើយ​ម្នាក់​ទៀត​កាន់​លិខិត​ឆ្លង​ដែន​របស់​បុរស​អូ​ទ្រី​ស​ម្នាក់​មាន​ឈ្មោះ​ថា CHRISTIAN KOZEL ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ ។ អ្នក​ទាំ​ង​ពីរ​នោះ​ពុំ​បាន​ជិះ​យន្ត​ហោះ​នោះ​ឡើយ​ ហើយ​ពួក​គេ​អះ​អាង​ថា លិខិត​ឆ្លង​ដែន​ពួក​គេ​ម្នាក់​បាត់​កាល​ពី​ឆ្នាំ​២០១២​ ហើយ​ម្នាក់​ទៀត​បាត់​កាល​ពី​ឆ្នាំ​២០១៣​ ។

ភ្នាក់​ងារ​ប្រឆាំង​ភេរ​វ​កម្ម​របស់​គ្រប់​ប្រទេស​ដែល​ទាក់​ទិន​ត្រូវ​បាន​រាយ​ការណ៍​ប្រាប់​ ។ កាល​ពី​ថ្ងៃ​ទី​៨​ មីនា ប៉ូលិសអីុ​តា​លី​ បាន​ទៅ​កាន់​ផ្ទះ​ឪពុក​ម្តាយ​របស់​ LUIGI MARALDI ដើម្បី​ប្រាប់​ថា​ យន្ត​ហោះ​ដែល​កូន​ប្រុស​ពួក​គេ​ជិះ​បាត់​ដាន​ពី​រា៉​ដា​ ប៉ុន្តែ​លោក​ WALTER ឪពុក​របស់​គេ​និយាយ​ថា កូន​ប្រុស​គាត់​សុខ​សប្បាយ​ទេ​ ហើយ​ថែម​ទាំង​និយាយ​ប្រាប់​គាត់​នា​ព្រឹក​ថ្ងៃ​នោះ​ថា រូប​គេ​មិន​បាន​ជិះ​យន្ត​ហោះ​នេះ​ឡើយ​ ។

ចិន​និង​អាមេ​រិក​បញ្ជូន​នាវា​ចម្បាំង​ទៅ​ជួយ​រុក​រក​នា​វា​ចម្បាំង​ចិន​២​គ្រឿង​ គឺ​នា​វា​ឈ្មោះ​ JINGGANGSHAN និង​នាវា​ឈ្មោះ​ MIANYANG បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​សមុទ្រ​ដែល​យន្ត​ហោះ​ម៉ាឡេ​ស៊ី​នោះ​អាច​ធ្លាក់​ ។

ប្រភព​ព័ត៌​មាន​កង​ម៉ា​រីន​ចិន​គូស​បញ្ជាក់​ថា នា​វា​ JINGGANGSHAN មាន​ឧបករណ៍​ជួយ​សង្គ្រោះ​ និង​មាន​ឧប​ករណ៍​ចាប់​នាវា​មុជ​ទឹក​នា​ព្រឹក​ថ្ងៃ​ទី​៩​ មីនា បាន​ចេញ​ដំណើរ​ពី​កំពង់​ផែ​ ZHAN JIANG ខេត្ត​ក្វាង​ទុង​ ដើម្បី​ចូល​រួម​ក្នុង​បេស​កម្ម​តាម​រុក​រក​ ។ ឧទ្ធម្ភាគ​ចក្រ​២​គ្រឿង​ សមា​ជិក​អង្គ​ភាព​ពេទ្យ​៣០​នាក់​ អ្នក​មុជ​ទឹក​១០​នាក់​ និង​នាវិក​៥២​នាក់​ស្ថិត​​លើ​​នា​វា​នោះ​ ។ នា​វា​ចម្បាំង​ចិន​១​គ្រឿង​ទៀត​ឈ្មោះ​ MIANYANG បាន​ចេញ​ដំណើរ​ កាល​ពី​យប់​ថ្ងៃ​ទី​៨​ មីនា ទៅ​តំបន់​សង្ស័យ​ថា​យន្ត​ហោះ​ធ្លាក់​ ។

ចំណែក​កង​ម៉ា​រីន​អាមេរិក​គូស​បញ្ជាក់​ កាល​ពី​ថ្ងៃ​ទី​៨​ មីនា​ ថា ខ្លួន​បាន​បញ្ជូន​នាវា​ចម្បាំង​១​គ្រឿង​ជួយ​តាម​រក​យន្ត​ហោះ​ធ្លាក់​ដែរ​ ។ នា​វា​ពិឃាត​ឈ្មោះ​ USS PINCKNEY បាន​តម្រង់​ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​វៀត​ណាម​ដើម្បី​ចូល​រួម​ក្នុង​ប្រតិ​បត្តិ​ការ​តាម​រុក​រក​ ។ នាវា​នោះ​មាន​ឧទ្ធម្ភាគ​ចក្រ​២​គ្រឿង​មាន​ឧប​ករណ៍​សម្រាប់​ប្រតិ​បត្តិ​ការ​រុក​រក​ និង​ជួយ​សង្គ្រោះ​ ៕