ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២នាក់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្ទឹង​ត្រែង​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ បុរស​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​២​នាក់​បាន​ស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថ​យន្ត​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ មីនា ២០១៤ នៅ​ចំណុច​អង់​តែន​បី​ ស្ថិត​ក្នុង​ភូមិរាជានុកូល​ សង្កាត់​ស្ទឹង​ត្រែង​ ។

ខេត្ត​ស្ទឹង​ត្រែង​ ៖ បុរស​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដោយ​សារ​ជិះ​ម៉ូតូ​បុក​រថ​យន្ត​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ មីនា ២០១៤ នៅ​ចំណុច​អង់​តែន​បី​ ស្ថិត​ក្នុង​ភូមិរាជានុកូល​ សង្កាត់​ស្ទឹង​ត្រែង​ ។

លោក​ណាវ វន្នី នាយ​រង​ការិយា​ល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថ​យន្ត​សាំង​យ៉ុង​ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​២Q៤០៩១ បាន​ដឹក​បន្លែ​ផ្លែ​ឈើ​មក​ពី​ខេត្ត​ក្រចេះ​ចូល​មក​ខេត្ត​ស្ទឹង​ត្រែង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ចំណែក​ជន​រង​គ្រោះទាំង​២នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេរុស​ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​​ធ្វើ​ដំណើរ​​​បញ្ច្រាសទិស​​គ្នា​​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ​ម៉ូតូ​ក៏​បាន​បើក​ទៅ​បុក​ជាមួយ​រថ​យន្ត​យ៉ាង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ទាំង​២នាក់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

លោក​នាយ​រង​ការិយាល័យ​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​សេន ស្លេះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​អ៊ែល សូនី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជា​កសិករ រស់​នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ​ ជិះ​ម៉ូតូ​ម៉ាក​សេរុស ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​។

បច្ចុប្បន្ន​រថ​យន្ត និង​ម៉ូតូ​ត្រូវ​ជំនាញ​នគរ​បាល​ចរាចរណ៍​បញ្ជូន​​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង​ត្រែង​ដើម្បី​រង់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕