ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដំណើរ​នៃ​យន្ត​ហោះ​ម៉ាឡេ​ស៊ី​បាត់​ដាន​កំណត់​អត្ត​សញ្ញាណ​រួច​មាន​2​នាក់​ពុំ​បាន​ជិះ

11 ឆ្នាំ មុន

យន្ត​ហោះ​ប៊ូ​អីុង​របស់​ក្រុម​ហ៊ុន​​​អាកាស​ចរណ៍​ MALAYSIA AIRLINES ដែល​ដឹក​មនុស្ស​២៣៩​នាក់​ ក្នុង​នោះ​មាន​សមា​ជិក​ក្រុម​យានិក​១២​នាក់​ ដែល​បាត់​ដាន​២​ម៉ោង​ ក្រោយ​ហោះ​ចាក​ចេញ​ពី​ទី​ក្រុង​គូ​ឡា​ឡាំ​ពួរ​ ត្រូវ​បាន​ដឹង​​អត្ត​សញ្ញាណ​ ។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​នោះ​ តាម​អីុន​ធើរ​ណេត​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ ទាំង​២២៧​នាក់​ ក្នុង​នោះ​មាន​កូន​ង៉ែត​២​នាក់​

យន្ត​ហោះ​ប៊ូ​អីុង​របស់​ក្រុម​ហ៊ុន​​​អាកាស​ចរណ៍​ MALAYSIA AIRLINES ដែល​ដឹក​មនុស្ស​២៣៩​នាក់​ ក្នុង​នោះ​មាន​សមា​ជិក​ក្រុម​យានិក​១២​នាក់​ ដែល​បាត់​ដាន​២​ម៉ោង​ ក្រោយ​ហោះ​ចាក​ចេញ​ពី​ទី​ក្រុង​គូ​ឡា​ឡាំ​ពួរ​ ត្រូវ​បាន​ដឹង​​អត្ត​សញ្ញាណ​ ។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​នោះ​ តាម​អីុន​ធើរ​ណេត​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ ទាំង​២២៧​នាក់​ ក្នុង​នោះ​មាន​កូន​ង៉ែត​២​នាក់​ផង​ ។ ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​មាន​ជន​ជាតិ​ចិន​១៥៤​នាក់​ ម៉ាឡេ​ស៊ី​៣៨​នាក់​ ឥណ្ឌូ​ណេ​ស៊ី​៧​នាក់​ អូ​ស្ត្រា​លី​៧​នាក់​ ឥណ្ឌា​៥​នាក់​ អាមេ​រិក​៤​នាក់ បារាំង​៣​នាក់​ នូ​វែល​ហ្សេ​ឡង់​២​នាក់​ អ៊ុយ​ក្រែន​២​នាក់ កា​ណា​ដា​២នាក់​ រុស្ស៊ី​ម្នាក់​ អីុ​តា​លី​ម្នាក់​ ហូ​ឡង់​ម្នាក់​​ និង​អូ​ទ្រីស​ម្នាក់​ ។

បុរស​ជន​ជាតិ​អីុ​តា​លី​ម្នាក់​ និង​នារី​ជន​ជាតិអូទ្រីស​ម្នាក់​ ដែល​មាន​​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរស្ថិត​ក្នុង​យន្ត​ហោះ​​នោះ​ តាម​ពិត​ពួក​​គេ​ពុំ​បាន​ជិះ​ឡើយ​ ព្រោះ​លិខិត​ឆ្លង​ដែន​ពួក​គេ​ត្រូវ​ចោរ​លួច​ប្រើ​ ។ កា​សែត​ SKY NEWS របស់​ម៉ា​ឡេ​ស៊ី​បញ្ជាក់​ថា បុរស​អីុ​តា​លី​ឈ្មោះ​ LUIGI MARALDI អាយុ​៣៧​ឆ្នាំ​ ដែល​ឈ្មោះ​និង​លេខ​​លិខិត​ឆ្លង​ដែន​របស់​គេ​មាន​ក្នុង​បញ្ជី​បាន​ទូរ​ស័ព្ទ​ទៅ​កាន់​ឪពុក​គេ​ កាល​ពី​ថ្ងៃ​ទី​៨​ មីនា​ ពី​ប្រទេស​ថៃ​ទៅ​ ដោយ​និយាយ​ប្រាប់​ឪ​ពុក​គេ​ថា​ សូម​ប៉ា​ៗ​ទៅ​ភ័យ​អី​ ខ្ញុំ​ពុំ​បាន​ជិះ​ក្នុង​យន្ត​ហោះ​នោះ​ទេ​ ខ្ញុំ​ពិត​ជា​សុខ​សប្បាយ​ ។ ក្រសួង​ការ​បរទេស​អីុ​តា​លី​អះ​អាង​ថា បាន​ទូរ​ស័ព្ទ​ទៅ​កាន់​លោក​ LUIGI MARALDI ។

ចំណែក​អ្នក​ដំណើរ​ជន​ជាតិ​អូទ្រីស​ម្នាក់​ ដែល​គេ​ពុំ​បាន​ប្រាប់​ឈ្មោះ​​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរ​ទេស​អូ​ទ្រីសនិយាយ​ថា យើង​បាន​ត្រួត​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​ដំណើរ​ម្នាក់​ កាន់​លិខិត​ឆ្លង​ដែន​អូទ្រីស​ តែ​នោះ​​ជា​ឈ្មោះ​កាន់​លិខិត​ឆ្លង​ដែន​ដែល​លួច​ពី​គេ​ទេ ។ ក្រសួង​នេះ​បាន​ទំនាក់​ទំនង​​ឈ្មោះ​នោះ​ ហើយ​គេ​ប្រាប់​ថា គេ​មាន​​សុខ​ភាព​ល្អ​ រួច​នៅ​ឯ​ប្រទេស​អូ​ទ្រីស​រួច​លិខិត​ឆ្លង​ដែន​នោះ​ត្រូវ​គេ​លួចបាត់​​ កាល​ពី​ឆ្នាំ​២០១២​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ ៕