ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ជន​ជាតិ​ឡាវ២នាក់​បបួល​គ្នា​ទៅ​ឆក់​ត្រី​ដូចនាំ​គ្នា​ទៅ​​ស្លា.ប់​

11 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ បុរស​ចំណាស់​ជន​ជាតិ​ឡាវ២នាក់​បាន​នាំ​គ្នា​ស្ពាយ​ដង​ឆក់ និង​អាគុយ​ចេញ​ទៅ​ឆក់​ត្រី​បាត់​មួយ​យប់ ​​ស្អែក​ឡើង​​ក្រុម​គ្រួសារ​ដើរ​រក​ប្រទះ​ឃើញសព​ដេក​ស្លា.ប់​ទល់​មុខ​គ្នា​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង​​៦​ល្ងាច ថ្ងៃ​ទី​៧ មីនា ២០១៤ នៅ​ចំណុច​អូរ​ភ្នំ ក្នុង​ភូមិ​ភ្នំ​កុក ឃុំ​ភ្នំ​កុក ស្រុក​វឺន​សៃ​។

ខេត្ត​រតន​គិរី​ ៖ បុរស​ចំណាស់​ជន​ជាតិ​ឡាវ២នាក់​បាន​នាំ​គ្នា​ស្ពាយ​ដង​ឆក់ និង​អាគុយ​ចេញ​ទៅ​ឆក់​ត្រី​បាត់​មួយ​យប់ ​​ស្អែក​ឡើង​​ក្រុម​គ្រួសារ​ដើរ​រក​ប្រទះ​ឃើញសព​ដេក​ស្លាប់​ទល់​មុខ​គ្នា​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង​​៦​ល្ងាច ថ្ងៃ​ទី​៧ មីនា ២០១៤ នៅ​ចំណុច​អូរ​ភ្នំ ក្នុង​ភូមិ​ភ្នំ​កុក ឃុំ​ភ្នំ​កុក ស្រុក​វឺន​សៃ​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា សពបុរស​ចំណាស់​ទាំង​២​នាក់​ ម្នាក់​ឈ្មោះគួ ឃិត ​អាយុ​៥០​ឆ្នាំ ជា​កសិករ និង​ម្នាក់​ទៀត​ឈ្មោះ​ខៀម អាយុ៤៨​ឆ្នាំ​ ជា​កិសករ​ដែរ។ សពជន​រង​គ្រោះ​ទាំង​២​នាក់​រស់​នៅ​ភូមិ​ហ្វាំង ឃុំ​ប៉ុង ស្រុក​វឺន​សៃ ។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៦ មីនា ២០១៤ ​សព​ជន​រង​គ្រោះ​ឈ្មោះ​គួ ឃិត បាន​បបួល​សព​ឈ្មោះ​ខៀម ទៅ​ឆក់​ត្រី​ ដោយ​នាំ​គ្នា​ស្ពាយ​ដង​ឆក់​ និង​អាគុយ​ចេញ​ទៅ​បាត់​មិន​ដឹង​ទៅ​ឆក់​នៅ​កន្លែងណា​ទេ​។ ពេល​ជន​រង​គ្រោះ​ទាំង​២នាក់​ទៅ​បាត់​ដំណឹង​១​យប់​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ ក្រុម​គ្រួសារ​សព​ទាំង​២​បាន​លើក​គ្នា​ដើ់រ​រក​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៧ រហូត​ដល់​ម៉ោង​៦ល្ងាច​ថ្ងៃ​ដដែល​ទើប​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ទាំង​២នាក់​ដេក​ស្លាប់​ទល់​មុខ​គ្នា​ ទំនង​ជា​ម្នាក់​ក្នុង​ចំណោម​ពួកគាត់​ទាំង២នាក់​ត្រូវ​ឧបករណ៍​ឆក់​ត្រី​ឆក់​ ហើយ​ម្នាក់​ទៀត​ជួយ​ក៏​ត្រូវ​ឆក់​ស្លាប់​ទាំង​២នាក់​តែម្តង​។

បច្ចុប្បន្នសព​ជន​រង​គ្រោះទាំង​២​នាក់​ត្រូវ​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​រៀងៗខ្លួន​៕