ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់តូចចិត្តមានជំងឺសរសៃប្រសាទរ៉ាំរ៉ៃយូរឆ្នាំមើលមិនជាបានសម្រេចចិត្តចង.កធ្វើអត្តឃាតដោយក្រមាភ្ជាប់នឹងដើមត្រសេកខាងលិចភូមិ។ សពត្រូវគេប្រទះឃើញកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី៨ មីនា ២០១៤ ខាងលិចភូមិគោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសដែលចង.កធ្វើអត្តឃាតនេះឈ្មោះបូ ចំណាប់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកើតហេតុ ។ បើតាមសម្តីសាច់ញាតិប្រាប់សមត្ថកិច្ចថា បុរសនេះមានជំងឺសរសៃប្រសាទយូរឆ្នាំហើយ មើលមិនជា។ នៅយប់កើតហេតុបងប្អូនបានបាត់បុរសនេះពីផ្ទះមិនឃើញក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញសពចង.កដោយយកក្រមាចងភ្ជាប់នឹងដើមត្រសេកខាងលិចភូមិមិនដឹងតាំងពីពេលណានោះទេ។
ប្រភពដដែលបន្តថា ឆ្លងតាមការត្រួតពិនិត្យ បុរសរូបនេះពិតជាចង.កធ្វើអត្តឃាតខ្លួនឯង មិនពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ៕
ចែករំលែកព័តមាននេះ