ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​ល្បួង​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​រួម​ភេទ​រហូត​ពពោះ៧ខែ​កើត​បាន​កូន​ប្រុស​មួយ រត់​ចោល​ស្រុក​បាត់​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​លង់​ខ្លួន​ប្រាណ​ជាមួយ​យុវ​ជន​ម្នាក់​ គ្រា​ដែល​នាង​កំពុង​សិក្សា​រហូត​មាន​ផ្ទៃ​ពោះ​៧​ខែ​ក៏​សម្រាល​បានកូន​ប្រុស​មួយ​យ៉ាង​លំបាក​បំផុត​ ខណៈ​ភាគី​ខាង​ប្រុស​មិន​ទទួល​ខុស​ត្រូវ​ ហើយ​ព្យាយាម​គេច​ខ្លួន​បាត់​រហូត​មក​ដល់​ពេល​នេះ។

ខេត្ត​បាត់​ដំបង​ ៖ ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​បាន​លង់​ខ្លួន​ប្រាណ​ជាមួយ​យុវ​ជន​ម្នាក់​ គ្រា​ដែល​នាង​កំពុង​សិក្សា​រហូត​មាន​ផ្ទៃ​ពោះ​៧​ខែ​ក៏​សម្រាល​បានកូន​ប្រុស​មួយ​យ៉ាង​លំបាក​បំផុត​ ខណៈ​ភាគី​ខាង​ប្រុស​មិន​ទទួល​ខុស​ត្រូវ​ ហើយ​ព្យាយាម​គេច​ខ្លួន​បាត់​រហូត​មក​ដល់​ពេល​នេះ។

សាច់​ញាតិ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​រស់​នៅ​ភូមិ​តា​ហែន ឃុំ​រកា ស្រុក​សង្កែ​។ នាង​មាន​ផ្ទៃ​ពោះ​ជាមួយ​យុវ​ជន​ម្នាក់​ឈ្មោះ​បាក់ សេន អាយុ​២៣​ឆ្នាំ រស់​នៅ​ក្នុង​មូល​ដ្ឋាន​ជាមួយ​គ្នា​ ប៉ុន្តែ​ជន​នេះ​បាន​គេច​ខ្លួន​តាំង​ពី​ដឹង​ថា នាង​មាន​ផ្ទៃ​ពោះ​រហូត​ដល់​សម្រាល​កូន​ហើយ​។

ប្រភ​ព​ដដែល​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ទើប​សម្រាល​កូន​បាន​មួយ​ខែ​ប៉ុណ្ណោះ តែ​នាង​និង​កូន​មាន​សុខភាព​ទន់​ខ្សោយ​យ៉ាង​ខ្លាំង ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​សម្រាប់​អាណា​ព្យាបាល​របស់​នាង​។

ស្ថិត​ក្នុង​ទឹក​មុខ​ស្លេក​ស្លាំង អង្គុយ​បី​កូន​តូច​នៅ​លើ​អង្រឹង​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀប​រាប់​ថា យុវ​ជន​ឈ្មោះ​បាក់ សេន បាន​ចាប់​ផ្តើម​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នាង​ គ្រា​ដែល​នាង​កំពុង​រៀន​ថ្នាក់​ទី​៨​នៃ​វិទ្យា​ល័យ​តា​ហែន ក្នុង​ស្រុក​សង្កែ។ នាង​និយាយ​ថា ដោយ​សារ​តែ​ការ​លួង​លោម​របស់​យុវ​ជន​បាក់ សេន នាង​ក៏​បាន​ជ្រុល​ខ្លួន​ប្រាណ​ជាមួយ​យុវ​ជន​នោះ​ចំនួន​២​លើក​នៅ​ក្នុង​ចំការ​ខាង​ក្រោយ​ភូមិ​។ តាំង​ពី​ពេល​នោះ​មក​ នាង​ចាប់​ផ្តើម​មាន​ផ្ទៃ​ពោះ​ រី​ឯ​ឈ្មោះ​សេន​ ក៏​ព្យាយាម​គេច​ខ្លួន​ដែរ​ក្រោយ​ពី​ដឹង​ថា នាង​មាន​ផ្ទៃ​ពោះ​។

នាង​បាន​បញ្ជាក់​ថា ពេល​នេះ​នាង​ឆ្លង​ទន្លេ​បាន​កូន​ប្រុស​មាន​អាយុ​ជិត​១​ខែ​ប៉ុណ្ណោះ​។ កូន​របស់​នាង​កើត​មក​មាន​ទម្ងន់​១,៩គីឡូ​ក្រាម​ មាន​សុខភាព​ខ្សោយ​ដែល​តម្រូវ​ឱ្យ​គ្រូ​ពេទ្យ​យក​ទៅ​ថែ​ទាំ​ក្នុង​កែវ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​កូន​តូច​នេះ​មាន​សុខ​ភាព​ល្អ​បន្តិច​ហើយ​ តែ​នាង​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ក្នុង​ការ​ថែ​ទាំ​ដោយ​សារ​នាង​ និង​ក្រុម​គ្រួសារ​ខ្វះ​ខាត​គ្រប់​បែប​យ៉ាង​។

ជាមួយ​នឹង​រឿង​រ៉ាវ​របស់​កូន​ស្រី លោក​ឆាត វែង ជាឪពុក​បាន​ឱ្យ​ដឹងថា រឿង​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ​លោក​គ្មាន​អ្វីត្រូវ​និយាយ​ទេ។ លោក​ថា ក្នុង​រឿង​នេះ​លោក​បាន​ព្យាយាម​ទៅ​សួរ​នាំ​អាណា​ព្យាបាល​ខាង​ប្រុស​ដែរ តែ​គេ​ហាក់​ព្រងើយ​កន្តើយ​មិន​រវី​រវល់​ឡើយ ដោយ​និយាយ​តប​មក​លោក​វិញ​ថា ស្រេច​លើ​កូន​ប្រុស​ចុះ។ លោក​ឆាត​ វែង បាន​បញ្ជាក់​ថា ដោយ​សារ​តែ​ភាគី​ខាង​ប្រុស​បដិ​សេធ​មិន​ទទួល​ខុស​ត្រូវ​ និង​សាមី​ខ្លួន​បាន​គេច​ខ្លួន​បាត់​ផង​នោះ លោក​បាន​សម្រេច​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​រួច​ហើយ​ តែ​មិន​ទាន់​ឃើញ​សមត្ថ​កិច្ច​មាន​ចំណាត់ការ​នៅ​ឡើយ​ទេ​។

តាម​រយៈ​កោះ​សន្តិ​ភាព​លោក​ឆាត វែង បាន​សំណូម​ពរ​ទៅ​គ្រប់​អង្គ​ការ​សង្គម​ស៊ីវិល​ និង​គ្រប់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​នានា​មេត្តា​ជួយ​អន្តរា​គមន៍​ក្នុង​រឿង​នេះ​ដើម្បី​ឱ្យ​ភាគី​ខាង​ប្រុស​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ និង​បង់​ជា​សំណង​ដើម្បី​ជួយ​ចិញ្ចឹម​កូន​តូច​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ទន់​ខ្សោយ​បំផុតទាំង​ម្តាយ​ ទាំង​កូន​។

តាម​ប្រភព​ព័ត៌​មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​យុវ​ជន​បាក់​ សេន បាន​រត់​ចោល​ស្រុក​ទៅ​សម្ងំ​លាក់​ខ្លួន​ស៊ី​ឈ្នួល​ធ្វើ​ចំការ​ឱ្យ​គេ​នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃ​លិន​ ៕