ខេត្តប៉ៃលិន ៖ យុវសិស្សម្នាក់របួសធ្ងន់និងម្នាក់ទៀតរបូសស្រាលដោយជិះម៉ូតូវីវ៉ាស៊ីញ៉ូឆ្វេងបត់អត់មើលមុខក្រោយក៏ត្រូវបានម៉ូតូហុងដាសេ១២៥បុកពេញទំហឹងបណ្តាលអោយដួលប្រាវទៅលើអ្នកថ្នល់ទាំងអស់គ្នាត្រូវបងប្អូនដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៨មិនា២០១៤តាមបណ្តោយផ្លូវជាត់លេខ៥៧ស្ថិតនៅភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
អ្នកបើកបរបង្កហេតុស៊ីញូឆ្វេងមានឈ្មោះឈិម រីណាភេទស្រីអាយុ១៥ឆ្នាំរៀននៅវិទ្យាល័យហ៊ុនសែនទេពនិម្មិតរងរបួសជើងឆ្វេងស្រាល រស់នៅភូមិអូរតាបុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនបើកម៉ូតូវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខប៉ៃលិន1A-3258ខូចខាតអាវខាងឆ្វេងចំណែកអ្នកបើកបរម៉ូតូជាជនរងគ្រោះឈ្មោះ ភិនឡៃហៀងអាយុ២២ឆ្នាំជាសិស្សរងរបួសស្មាបខាងឆ្វេងនិងរយៈដៃជើងត្រូវបានគេដឹកសង្រ្គោះនៅមន្ទីរពេទ្យស្នាក់នៅភូមិជាមួយនិងភាគីបង្កហើយម៉ួតូហុងដាសេ១២៥ពណ៌ខ្មៅឆ្នាំ២០០៣ពាក់ស្លាកលេខប៉ៃលិន1A-4633រងការខូចខាតបែកកង់ខាងមុខ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថាមុនបពេលកើតហេតុគេឃើញម៉ូតូវិវ៉ាបើកដោយក្មេងស្រីម្នាក់បើកពីកើតទៅលិចស្រាប់តែមកដល់ចំណុចកើតហេតុម៉ួតូនេះក៏បានស៊ីញូភ្លាមបត់ឆ្វេងភ្លាមដោយពុំបានមើលមុខក្រោយបណ្តាលឱ្យម៉ូតូម៉ាកហុងដាសេ១២៥និងបើកក្នុងទិសដៅស្របគ្នាក៏ទៅបុកពីក្រោយម៉ូតូវីវ៉ាបណ្តាលឱ្យម៉ូតូដួលប្រាវទៅលើថ្នល់ទាំងពីរតែម្តង
បន្ទាប់ពីកើតបហេតុភាគីទាំងពីត្រូវបានដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យរៀងៗខ្លួនដោយពុំចាំបាច់ពឹងសមត្ថកិច្ចឱ្យជួយដោះស្រាយទេ។
បើតាមមន្រ្តីសមត្ថកិច្ជចរាចរណ៏ក្រុងប៉ៃលិនបានឱ្យដឹងថាបន្ទាប់ពីកើតភាគីទាំងពីរបានសម្រួលគ្នាចេញថ្ងៃព្យាបាលជំងឺនិងជួសជុលម៉ូតូរៀងៗខ្លួន។តែក្រោយមកភាគីរងគ្រោះដូចជាមិនអស់ចិត្តក៏ប់ុន្តែដោយខាងភាគីបង្កមានគ្នាច្រើនលើកមកសម្រួលលើកម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅដូច្នេះមិនដឹងអ្នកណាខុសអ្នកណាត្រូវឡើយ។
ចែករំលែកព័តមាននេះ