ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកូរ៉ូឡាជិះទៅ​បុកដើមអាកាស្យាផ្ទុះឆេះស្លា.ប់គៀបក្នុង​រថយន្ត​ម្នាក់​និង​របួស​ស្រាល​ម្នាក់​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖ រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​ពណ៌ឈាម​ជ្រូក​ពាក់​ស្លាក​លេខ​2A-0357 បាន​បើក​ទៅ​បុក​ដើម​អាកាស្យា​រង​ការ​ខូត​ខាត​យ៉ាង​ដំណំ​បណ្តាល​ឱ្យ​ផ្ទុះឆេះ​ស្លា.ប់​អ្នក​បើក​បរ​គៀប​ជាប់​ក្នុង​រថយន្ត​។​ហេតុការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៨មិនា​២០១៤​នេះ​ស្ថិតក្នុង​ឃុំ​ដា ស្រុក​មេម៉ត់នៅក្នុង​ហេតុ​ការណ៏​នេះ​​ក៏​មាន​អ្នក​រង​របួស​ម្នាក់​ផង​ដែរ។

ខេត្ត​កំពង់​ចាម​​ ៖ រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​ពណ៌ឈាម​ជ្រូក​ពាក់​ស្លាក​លេខ​2A-0357 បាន​បើក​ទៅ​បុក​ដើម​អាកាស្យា​រង​ការ​ខូត​ខាត​យ៉ាង​ដំណំ​បណ្តាល​ឱ្យ​ផ្ទុះឆេះ​ស្លាប់​អ្នក​បើក​បរ​គៀប​ជាប់​ក្នុង​រថយន្ត​។​ហេតុការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៨មិនា​២០១៤​នេះ​ស្ថិតក្នុង​ឃុំ​ដា ស្រុក​មេម៉ត់នៅក្នុង​ហេតុ​ការណ៏​នេះ​​ក៏​មាន​អ្នក​រង​របួស​ម្នាក់​ផង​ដែរ។

បើតាម​លោក​វិរៈ​សេនីយ៍ត្រី​ ប៉េង អេងហាក់​អធិការនគរបាល​ស្រុក​មេ​ម៉ត់​បានឱ្យ​ដឹង​ថា​អ្នក​ដែល​ស្លាប់​មានទី១​ឈ្មោះ​ផល​ សុ​ភក្ត័​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ រស់​នៅ​ក្នុង​ឃុំ​ដា ស្រុក​មេម៉ត់​និងទី២​ឈ្មោះ​ដន​ នាថ​ភេទប្រុស​អាយុ​២២​ឆ្នាំ​រស់​នៅ​ភូមិ​ខ្នារ ឃុំខ្នារ ស្រុក​ពញ្ញាក្រែក​របួស​ស្រាល​ជាអ្នក​ធ្វើដំណើរ​ជាមួយ​អ្នក​ស្លាប់។

លោក​អធិការបាន​បន្តឱ្យ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​រថយន្ត​បើក​បរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្រប​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បុក​ដើម​អា​កាស្យា​ផ្ទុះឆេះ​ស្លាប់​អ្នក​បើកបរ​គៀប​ជាប់​ក្នុង​រថយន្ត​។ភ្លាមៗគេឃើញ​ប្រជាពលរដ្ឋ​មក​ជួយ​សង្រ្គោះ​បុរស​ដែល​រួម​ដំណើរជាមួយអ្នកស្លាប់ដោយ​ទាញ​ចេញ​ពីរថយន្ត​របួស​ស្រាល​។

ក្រោយពេល​កើត​ហេតុសមត្ថកិច្ច​បាន​ប្រគល់​គ្រោង​ឆ្អឹងសពអោយ​ក្រុម​គ្រួសារយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។