ខេត្តកំពង់ចាម ៖ រថយន្តម៉ាកឡង់គ្រីស័រស៊េរីចាស់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2E-2202បានផ្ទុះកង់មុខខាងស្តាំរេចង្កូតទៅកៀរម៉ូតូពីរគ្រឿងនៅលើកំណាត់ផ្លូវជាតិលេខស្ថិតក្នុងភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀមបណ្តាលឱ្យអ្នកជិះម៉ូតូពីរនាក់របួសធ្ងន់ហើយរថយន្តបានរអិលធ្លាក់ចេញពីផ្លូវក្រឡាប់ជាច្រើនត្រលប់។ហេតុការណ៏នេះកើតឡើងនៅម៉ោង៧និង៣០នាទីល្ងាចថ្ងៃទី៧មិនា២០១៤ហេើយអ្នកបើកបររថយន្តរងរបួសធ្ងន់។
លោកវិរៈសេនីយ៍ទោ ប៉ាក ជាតិអធិការនគរបាលស្រុកកំពង់សៀមបានឱ្យដឹងថាអ្នកដែលរបួសក្នុងហេតុការណ៏នេះមាន៖ទី១.ឈ្មោះ ទិម ធកភេទស្រីអាយុ៣៥ឆ្នាំ នៅភូមិអង្កួញសដី ឃុំក្រឡាជិះម៉ូតូអ៊ែប្លែក ទី២ឈ្មោះ សយស្រីនិច្ច ភេទស្រីអាយុ២៥ឆ្នាំនៅភូមិថ្មី ឃុំក្រឡាជិះម៉ូតូវិវ៉ាទី៣ឈ្មោះ វន វុត្ថាភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិខ្វាវ ឃុំត្រពាំងព្រះ ស្រុកព្រៃឈបើកបររថយន្ត។
លោកវិរៈសេនីយ៍ទោ ប៉ាក ជាតិអធិការនគរបាលស្រុកកំពង់សៀមបានប្រាប់ឱ្យដឹងទៀតថាមុនពេលកើតហេតុរថយន្តបានបើកចេញពីទិសខាងកើតមកលិចតាមបណ្តោយផ្លូវជាតិលេខ៧ស្រាប់តែមកដល់ ភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀមរថយន្តបានផ្ទុះកង់មុខខាងស្តាំជាហេតុបណ្តាលឱ្យរេចង្កូតទៅកៀរម៉ូតូពីរគ្រឿងដែលស្របទិសគ្នាបន្ទាប់មករថយន្តក៏ក្រឡាប់ចេញពីផ្លូវជាតិលេខ៧ក្នុងហេតុការណ៏នេះគេស្មានតែអ្នកបើកបរស្លាប់បាត់ទៅហើយប៉ុន្តែដោយសារអ្នកបើកបរបានពាក់ខ្សែរក្រវ៉ាត់ការពារជាប់និងខ្លួនដោយគ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ។
លោកអធិការនគរបាលស្រុកកំពង់សៀមបានបញ្ជាក់ថាអ្នកបើករថយន្តខាងលើធ្លាប់មានប្អូនប្រុសស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៏នៅស្រុកព្រៃឈរកន្លងមកហើយក៏ត្រូវជាកូនប្រុសរបស់លោកធិក សាអនអតីតអភិបាលស្រុកម៉េម៉ត់ដែកបានទទួលមរណះភាពដោយសារជំងឺនិងមិនទាន់បានបុណ្យខួប១០០ថ្ងៃផងបែជាកូនបើករថយន្តមកជួបគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់ហាក់បីដូចជាស៊យគឺគ្រោះលើគ្រោះ។
ចែករំលែកព័តមាននេះ