ខេត្តបន្ទាយមានជ័យ ៖ មនុស្ស០២នាក់ស្លាប់និងម្នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបុកគ្នាជាមួយម៉ូតូមួយទៀតពីក្រោយបង្កឱ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីថ្ងៃទី៨មិនា២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតនៅភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសេរីសោភណ្ឌ័។
បើតាមលោកអនុសេនីយ៍ឯក សួន នីប៉ូនាយផ្នែករដ្ឋបាលនគរបាលចរាចរណ៏ជើងគោកបានប្រាប់ឱ្យដឹងថាជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុឈ្មោះ លេច លឿយភេទប្រុសអាយុ៣២ឆ្នាំជាអ្នកបើកម៉ូតូដុងដាធុនសេ១២៥ឆ្នាំ២០០៦ពាក់ស្លាកលេខកំពង់ចាម1D-3859 ជាមួយអ្នករួមដំណើរម្នាក់ទៀតឈ្មោះមាំង ហាប់ភេទប្រុសអាយុ៣២ឆ្នាំរបួសធ្ងន់ក្រោយមកបានស្លាប់ពេលដែលរថយន្តអធិការដ្ឋាននគរបាលខេត្តដឹកដល់មន្ទីរពេទ្យ។
ជនរងគ្រោះដែលស្លាប់ទាំង០២នាក់ខាងលើមានទីលំនៅភូមិព្រៃជ្រក ឃុំព្រៃជ្រក ស្រុកក្រឡាញ់ ខេត្តសៀមរាប។ចំណេែកភាគីម្ខាងទៀតដែលរបួសធ្ងន់មិនទាន់ត្រូវបានគេស្គាល់ឈ្មោះទេបន្ទាប់ពីកើតហេតុត្រូវបានសាច់ញាត្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយបន្សល់ទុកតែម៉ូតូនៅនិងកន្លែងម៉ាកហុងដាសេ១២៥ឆ្នាំ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខប.មានជ័យ1H-8709 ជិះម្នាក់ឯងក្នុងទិសដៅស្របគ្នាពីកើតមកលិច។វត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានខេត្តរងចាំការដោះស្រាយ។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៏នេះមតិប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗចំពោះសាច់ញាត្តភាគីម្ខាងថាបើមានលទ្ធភាពយកសាច់ញាត្តខ្លួនឯងដែលរបូសធ្ងន់ទៅសង្រ្គោះបានចុះហេតុអ្វីបានជាមិនព្រមយកភាគីម្ខាងទៀតដែលរបួសធ្ងន់ទៅព្យាបាលជាមួយផង។នេះពិតជាមនុស្សអត់មានមេត្តាករុណាមែនទុកឱ្យគ្នាដេកឈឺចុកចាប់ទម្រាំកម្លាំងនគរបាលចរាចរណ៏ទៅដល់និងដឹកតាមរថយន្តយកមកសង្រ្គោះវាយឺតពេលព្រោះជនរងគ្រោះបានស្លាប់ខណះដឹកមកដល់មន្ទីរពេទ្យ។
ចែករំលែកព័តមាននេះ