ខេត្តកំពង់ចាម ៖ ស្ត្រីមានជំងឺសរសៃប្រសាទម្នាក់ បានធ្វើដំណើរមកបម្រុងលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សុ៊ណា តែត្រូវបាននគរបាលយាមស្ពានជួយឃាត់ទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី០៨ មីនា ២០១៤ នៅលើស្ពានគីហ្សុ៊ណា ចន្លោះP5 P6 ។
ស្ត្រីខាងលើត្រូវបានគេស្គាល់ឈ្មោះ ខាត ស្រីម៉ាច អាយុជាង២០ឆ្នាំ ស្នាក់នៅក្នុងក្រុងកំពង់ចាម ក្រោយពេលកើតហេតុ ត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅលំនៅឋានវិញ ។
បើតាមលោកអនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានការពារគោលដៅស្ពានគីហ្សុ៊ណា បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីរូបនេះ ដើរឡើងស្ពានគីហ្សុ៊ណា ពីលិចទៅកើត ។ ពេលមកដល់ចំណុចចន្លោះP5 P6 ស្រាប់តែនាងអង្គុយយំ រួចតោងបង្កាន់ដៃស្ពានបម្រុងលោតទឹក តែត្រូវបានប៉ូលិសយាមស្ពានជួយឃាត់ទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ