ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តសាំយ៉ុង បុក​កិន​ក្មេងប្រុស​​អាយុ​១២​ឆ្នាំស្លា.ប់​នៅលើ​កំណាត់​ផ្លូវជាតិលេខ​​៦

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ក្មេងប្រុស​​អាយុ​​១២​ឆ្នាំ​​ម្នាក់ ដែល​ដើរ​​រើស​​អេត​​ចាយ​​ ត្រូវបាន​រថយន្ត​សាំ​​យ៉ុង​​បុក និង​កិន​​ បណ្តាល​​ឱ្យស្លា.ប់​​នៅ​នឹងកន្លែង​​​យ៉ាង​អាណោច​​អាធម័​ ខណៈ​ដើរ​ឆ្លង​​ផ្លូវ កាល​ពី​វេលា​​ម៉ោង​​​​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​០៨ មីនា ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​​៦​ ចន្លោះស្ពាន​​ទី​​១១-១២ ស្ថិត​​ក្នុងភូមិ​​​​ចំបក់មាស​ សង្កាត់​បាក់​ខែង​​ ខណ្ឌប្ញស្សី​កែវ ។

រាជធានី​ភ្នំ​ពេញ ៖ ក្មេងប្រុស​​អាយុ​​១២​ឆ្នាំ​​ម្នាក់ ដែល​ដើរ​​រើស​​អេត​​ចាយ​​ ត្រូវបាន​រថយន្ត​សាំ​​យ៉ុង​​បុក និង​កិន​​ បណ្តាល​​ឱ្យស្លាប់​​នៅ​នឹងកន្លែង​​​យ៉ាង​អាណោច​​អាធម័​ ខណៈ​ដើរ​ឆ្លង​​ផ្លូវ កាល​ពី​វេលា​​ម៉ោង​​​​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​០៨ មីនា ២០១៤ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​​៦​ ចន្លោះស្ពាន​​ទី​​១១-១២ ស្ថិត​​ក្នុងភូមិ​​​​ចំបក់មាស​ សង្កាត់​បាក់​ខែង​​ ខណ្ឌប្ញស្សី​កែវ ។

ក្មេង​រង​គ្រោះ​​ត្រូវបាន​គេស្គាល់ឈ្មោះ ប៉េង វី អាយុ​​១២​ឆ្នាំ ជាកូន​កម្មករ​​ឡឥដ្ឋ​​នៅ​ក្បែរ​​កន្លែង​កើត​ហេតុ ចំណែក​​អ្នក​បើក​ថយន្ត​​បង្ក​​ឈ្មោះ ម៉ុន ម៉ន ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ មាន​ទី​លំនៅ​នៅភូមិ​​ភ្នំ​ពេញថ្មី សង្កាត់​​ភ្នំ​ពេញថ្មី ខណ្ឌសែន​សុខ ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​​ភ្លាម​​ៗ​​ ។

ក្រោយ​​​ពេល​កើត​ហេតុ រថយន្ត​​និង​អ្នក​បើកបរ ត្រូវសមត្ថកិច្ច​​បញ្ជូន​ទៅ​​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ៕​