ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​កម្ចាត់​ប៉ុស្តិ៍​អនាធិបតេយ្យ​ ពួក​កុង​ត្រូលជជុះ​​បង្ក្រាប​មិន​ចេះ​អស់នៅ​​ខេត្ត​ក្រចេះ​

11 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ថ្លែងក្នុង​ពិធី​បិទ​សន្និ​​បាត​បូក​សរុប​​​លទ្ធ​ផល​ការងារ​​របស់​​រដ្ឋបាល​​ខេត្តក្រចេះ​ កាល​ពី​​ព្រឹកថ្ងៃទី​៦ មីនា ​នៅ​សាល​​មហោ​ស្រព ​ខេត្ត​​ ​លោក​ងី ​ច័ន្ទ្រ​ផល ​រដ្ឋ​លេខា​ធិការ​​ក្រសួង​​មហា​ផ្ទៃ ​បាន​ជំរុញ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​​ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ទៅលើ​សកម្មភាព​​​ដាក់​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​​អនាធិប​តេយ្យ​គ្រប់​រូប​ភាព ដែល​កំពុង​​​កើតមាន​ក្នុងដែន​​សមត្ថកិច្ច​​របស់​ខ្លួន។ ​​ប៉ុស្តិ៍​អនា​ធិប​តេយ្យ​​ឬ​

ខេត្ត​ក្រចេះ​ ៖ ថ្លែងក្នុង​ពិធី​បិទ​សន្និ​​បាត​បូក​សរុប​​​លទ្ធ​ផល​ការងារ​​របស់​​រដ្ឋបាល​​ខេត្តក្រចេះ​ កាល​ពី​​ព្រឹកថ្ងៃទី​៦ មីនា ​នៅ​សាល​​មហោ​ស្រព ​ខេត្ត​​ ​លោក​ងី ​ច័ន្ទ្រ​ផល ​រដ្ឋ​លេខា​ធិការ​​ក្រសួង​​មហា​ផ្ទៃ ​បាន​ជំរុញ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​​ត្រូវ​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ទៅលើ​សកម្មភាព​​​ដាក់​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​​អនាធិប​តេយ្យ​គ្រប់​រូប​ភាព ដែល​កំពុង​​​កើតមាន​ក្នុងដែន​​សមត្ថកិច្ច​​របស់​ខ្លួន។ ​​ប៉ុស្តិ៍​អនា​ធិប​តេយ្យ​​ឬ​ហៅជា​សាមញ្ញ​​ថា ​​​កុង​ត្រូល​​​ជជុះ​​នេះ ​មិន​មែន​​ជា​រឿង​​​ថ្មី​ទេ ​នៅក្នុ​ង​ខេត្ត​នេះ ​តែ​ប្រសិទ្ធ​ភាព​នៃ​ការលុប​បំបាត់​​មាន​កម្រិត ​ឬ​​អា​ច​និយាយ​​​បាន​ថា ​​ពេល​មាន​ការ​បង្ក្រាប​​​ក៏​ស្ងាត់​​ ​ហើយ​ក្រោយ​មក​ក៏​កើត​ឡើង​វិញ ​។

​លោក​រដ្ឋ​លេខាធិការ​​បាន​ដាក់​​បទ​បញ្ជា​​យ៉ាងម៉ឺង​ម៉ាត​់ ​ដល់​បណ្តា​​មន្ទីរ​អង្គ​ភាព​​​ជំនាញ​ក្នុង​ខេត្ត​​ទាំង​អស់ ​ត្រូវ​បន្ត​សហ​ការ​និង​បង្កើន​ការយ​កចិត្ត​ទុក​ដាក់​​ ចាត់​វិធាន​ការ​​​ទប់​ស្កាត់​​ និង​បង្ក្រាប​​​រាល់​បទ​ល្មើស​​ផ្សេង​ៗ ​ដូចជា​​បទ​ល្មើស​​នេសាទ ​បទ​ល្មើស​​ព្រៃ​ឈើ​​ ​ការ​ទន្ទ្រាន​​កាន់​កាប់​​ដី​ដោយ​ខុស​ច្បាប់ ​​ពិសេស​គឺការ​ដាក់​​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​អនា​ធិបតេយ្យ​ (កុង​​ត្រូល​​ជជុះ) ​​ដែល​​កំពុង​​កើតមាន​គ្រប់​រូប​ភាព ​​នៅតាម​​បណ្តា​​ផ្លូវ​នានា​​ក្នុងខេត្តឱ្យ​បាន​ទាន់​ពេល​វេលា​​ជាប់​ជា​ប្រចាំ​​ ដោយ​ប្រើ​ប្រាស់​​​វិធាន​ការ​ដែល​មាន​ស្រាប់​កន្លងមក និង​ពង្រឹង​​អនុ​វត្ត​តួនាទី​​​ភារកិច្ច​​ឱ្យ​​​បាន​ត្រឹមត្រូវ​​ទៅតាម​​គោល​ការណ៍​​ច្បាប់​ ។

បើ​តាម​សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹងថា ​​​សព្វ​ថ្ងៃ​នេះ ទន្ទឹម​នឹង​បទ​ល្មើស​​​​​ដឹក​ជញ្ជូន​​ឈើ​​ខុស​ច្បាប់​​ដែល​កំពុង​​​​កក្រើក​ឡើង​វិញ​នា​​រយៈ​ពេល​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​​គឺ​​គេ​សង្កេត​ឃើញ​ថា ​​ការដាក់​ប៉ុស្តិ៍​​ត្រួត​​ពិនិត្យ​​អនា​ធិបតេយ្យ ឬ​​ក្រុង​​ត្រូល​ជជុះ ​កំពុង​​​កើត​មាន​យ៉ាង​ស្អេក​ស្កះ​​​នៅតាម​បណ្តា​ផ្លូវ​នានា​ក្នុង​ខេត្ត ។ ​​​​​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​​អនា​ធិប​តេយ្យ​​ ឬ​កុង​ត្រូល​ជជុះ​ទាំង​នេះ ​គេ​ឃើញ​​មាន​សមាស​​ភាព​សុទ្ធ​សឹង​ជា​​មន្ត្រី​កង​កម្លាំង ​និង​ក្រុម​​អ្នក​កាន់​​កាត​កា​សែត ​​​​ដែល​តែ​ង​តែ​​​ធ្វើ​សកម្ម​ភាព​​ដាក់​​រថយន្ត​​តាម​ផ្លូវ​ជាតិ​ ​និង​​ផ្លូវ​នានា​​ក្នុង​ខេត្ត​​សម្រាប់​ដេញ​​​​​​ស្ទាក់​ឃាត់​​​រថយន្ត​ ឬ​រទេះ​គោ ក្របី ​របស់​ពលរដ្ឋ​​ដែល​​​ធ្វើ​ជំនួញ​​​ឈើ។ ​

សេចក្តី​​រាយ​ការណ៍​​មួយ​ចំនួន​បាន​បញ្ជាក់​ទៀតថា ​សកម្ម​ភាព​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​អនា​ធិប​តេយ្យ​ ឬកុង​ត្រូល​​ជជុះ​របស់​ក្រុម​​សមត្ថកិច្ច ​និងក្រុម​អ្នក​កាន់​កាត​កាសែត​​ទាំង​​នេះ​ ត្រូវ​ប្រជា​ពលរដ្ឋ​ធ្វើ​ការ​រិះ​គន​់​យ៉ាង​ពេញ​ទំហឹង​ ដោយ​ពួកគាត់​តែង​តែ​ទទូច​​ឱ្យ​​អាជ្ញា​ធរ​​មាន​សមត្ថ​កិច្ច​​ចាត់​​​វិធាន​ការ​លុប​បំបាត់​​ជា​បន្ទាន់ ​ តែ​​ចំណាត់​​ការ​ហាក់​​ដូច​ជាមិន​ទាន់​មាន​ ។ ​កន្លងមក​​​គេ​សង្កេត​ឃើញថា ​រាល់​​ការ​ប្រារព្ធ​វេទិកា​សាធារណៈ​នៅតាម​មូលដ្ឋាន​​ ប្រជា​ពល​រដ្ឋ​​​តែង​​​លើក​ឡើង​​ស្ទើរ​​គ្រប់​វេទិកា​​សាធា​រណៈ ​​​ប៉ុន្តែ​​គេនៅ​តែ​សង្កេត​ឃើញ​​​សកម្ម​ភាព​កុង​ត្រូល​ជជុះ​​​ទាំង​នេះ ​នៅតែ​បន្ត​ដាក់​​ពង្រាយ ​តាម​ដងផ្លូវ​  ភាគ​ច្រើន​​តាម​​ដង​ផ្លូវ​​ជាតិលេខ​៧ ​ចាប់​ពី​​ព្រំ​​ប្រទល់​ក្រចេះ-ស្ទឹង​ត្រែង​​ ដល់​ព្រំ​ប្រទល់​​​ក្រចេះ ​​​​កំពង់ចាម ​។

លោក​ងី ​ច័ន្ទ្រ​ផល ​​ថ្លែង​ថា ​កន្លងមក​ក្រសួង​មហា​ផ្ទៃ​​បាន​ដាក់​​ចេញ​នូវ​​គោល​នយោ​បាយ​ភូមិ ​ឃុំ​មាន​​សុវត្ថិ​​​ភាព ដោយ​​រៀបចំ​​ឱ្យ​​មាន​ជា​វេទិកា​​សាធារណៈ ​នៅ​គ្រប់​មូល​ដ្ឋាន ​ងាយ​ស្រួល​​ចង់​ដឹង​ពី​កង្វល់​​និង​បញ្ហា​​ផ្សេង​ៗ ​ដែល​កើត​​មាន​ក្នុងមូល​ដ្ឋាន​​នោះ​ ដើម្បី​​​ដោះ​ស្រាយ​​ ប៉ុន្តែ​​ប្រសិទ្ធ​ភាព​នៃ​ការដោះ​ស្រាយ​របស់​​អាជ្ញាធរ​​ថ្នាក់​ក្រោម​​​ជាតិ​កន្លង​មក​​មិន​ទាន់​​ឆ្លើយ​តប​​ទៅ​នឹង​​ត​ម្រូវ​​ការ​ជាក់​ស្តែង​របស់​ពល​រដ្ឋ​នៅ​ឡើយ​ទេ ​។ដោយ​​ពិនិត្យ​ឃើញ​​នូវភាព​​អ​សកម្ម​​មួយ​ចំនួន​​ទើប​បច្ចុប្បន្ន​​រាជ​រដ្ឋាភិបាល​​បាន​បង្កើត​​ឱ្យ​មាន​នូវ​វេទិកា​​សាធារណៈ​មួយថ្មី​ ​ដោយ​មាន​​សមាស​ភាព​ក្រុម​ការងារ​ចម្រុះ​​ពីថ្នាក់​ជាតិ​​ទៅជួយ​​ដោះ​ស្រាយ​​ជូន​ប្រជា​​ពលរដ្ឋ​​ដោយ​ផ្ទាល់​​តែ​​​ម្តង ដើម្បី​​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាពជាងមុន ៕