ខេត្តកំពង់ធំ ៖ ឯកឧត្ដមសាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងឯកឧត្តមអ៊ុត សំអ៊នអភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីបរិស្ថានខេត្តកំពង់ធំសរុបចំនួន៩១នាក់ស្រី៦នាក់កាលពីព្រឹកថ្ងៃទី៧មិនា២០១៤នៅមន្ទីរបរិស្ថានខេត្ត។
លោកតុប កក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានអានសុន្តរកថាស្វាគមន៏គណះអធិបតីក្នុងនោះលោកប្រធានមន្ទីរបានឱ្យដឹងថាមន្ទីរបរិស្ថានខេត្តបច្ចុប្បន្នកំពុងគ្រប់គ្រងតំបន់ការការពារចំនួនបីគឹទី១,ដែនជម្រកសត្វព្រៃបឹងពែរទី២.តំបន់ស្នូលឋបនីយជីវៈមណ្ឌលបឹងទន្លេឆ្មាទី៣.តំបន់ស្នូលឋបយីជីវះមណ្ឌលស្ទឹងសែនក្នុងនោះដែរមន្ទីបានចូលរួមក្នុងសង្កម ពាក់ពន្ធ័ខ្យល់ព្យុះគ្រោះទឹកនន់ជួយច្រូតកាត់ស្រូវប្រជាពលរដ្ឋជាដើម។មន្ទីរមានការខ្វះខាតសំភារៈមធ្យាបាយនិងថវិការក្នុងការបំពេញភារកិច្ចមន្រ្តីជំនាញនៅមានកម្រិតមានជនមួយចំនួធ្វើឱ្យប៉ះពាល់បរិស្ថានក្នុងផ្សារស្ទឹងសែនមិនទាន់មានកន្លែងដាក់កាកសំណល់ហើយសហគមន៏មួយចំនួនខ្វះការគាំទ្រពីដៃគូរ។លោកប្រធានមន្ទីរបានសំណូមពរសូមអោយឯកឧត្តមជួយអន្តរាគមន៏ដល់ក្រសួងមហាផ្ទៃធ្វើយ៉ាងណាសូមឱ្យផ្សារនីមួយៗមានកន្លែងដាក់កាកសំនណល់ត្រឹមត្រូវនិងសូមឱ្យមន្ទីរបរិស្ថានមានការបណ្តុះបណ្តាលបុគ្គលិកបច្ចេកទេសអោយបានច្រើនដល់ថ្នាក់ក្រោមជាតិនិងសូមឱ្យគំរោងដៃគូរអង្គកាផ្សេងៗបានធ្លាក់មកថ្នាក់ក្រោមជាតិ។
ឯកឧត្តមអ៊ុត សំអនមានប្រសាសន៏ស្វាគមន៏យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបិស្ថានដែលចំណាយពេលអញ្ជើញចូលរួមសំណេះសំណាលដលម្រ្តីបរិស្ថានខេត្តកំពង់ធំនិងបានស្តាប់អំពីផលលំបាករបស់ខេត្តមួយចមនួនដែលជួបប្រទះនាពេលកន្លងមក។
ឯកឧត្តមសាយ សំអាល់បន្ទាប់ពិបានស្តាប់របាយការណ៏របស់ប្រធានមន្ទីរបរិស្ថានខេត្តនិងបានស្តាប់ប្រសាសន៏របស់ឯកឧត្តមអភិបាលខេត្តរួចមកឯកឧត្តមបានមានប្របសាន៏កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរបិស្ថានខេត្តនិងអាជ្ញាធម៌ខេត្តដែលខិតខំការពារបរិស្ថានដើម្បីជាប្រយោជន៏ដល់សង្គមជាតិយើងបើទោះបីេជាមានការខ្វះខាតថវិការនិងមធ្យោបាយក៏ដោយចំពោះសំណូមពររបស់លោកប្រធានមន្ទីរបរិស្ថានខេត្តលោកនិងយកទៅជម្រាបជូនថ្នាក់លើ។
ចែករំលែកព័តមាននេះ