ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យ០២នាក់ក្នុងចំណោមបក្សពួក៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើហិង្សាដោយចេតនាទៅលើភាគី២នាក់ទៀត កាលពីម៉ោង៤និង៣០នាទីរសៀល ថ្ងៃ០៥ មីនា ២០១៤ នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនម្នាក់ ឈ្មោះសិត កុសល ភេទប្រុស អាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះចាន់ សុឃីម ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ និងឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ឈ្មោះសុខ ដាវី អាយុ៣៦ឆ្នាំ ដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ កុម្ភៈ ខ្លួននិងឈ្មោះអាតហៅឆក បានផឹកស្រាសជាមួយម្ចាស់ផ្ទះរហូតដល់ម៉ោង៤និង៣០នាទីអស់ស្រាមួយលីត្រទើបឃើញឈ្មោះឃីមនិងឈ្មោះកុសលមកដល់ពេលខ្លួនថាទៅផ្ទះមិនទៅផឹកបន្តឈ្មោះកុសលនិងឈ្មោះឃីមបានយកប្រេងម៉ាស៊ីនមកប៉ាតប្រឡាក់ពេញមុខព្រមទាំងយកកញ្ចក់មកឆ្លុះថែមទៀតរួចហើយពួកគេនាំគ្នាសើចសប្បាយ។ ដោយសារលែងមិនសមហេតុផលព្រមទាំងស្រវឹងផងនោះខ្លួនបានយកកញ្ចក់នោះបោកចោល។ ឃើញដូច្នេះម្ចាស់ផ្ទះបានគ្រាហ៍ខ្លួនទៅផ្ទះហើយត្រលប់មកវិញ មួយសន្ទុះក្រោយមកគាត់ទៅប្រាប់ឈ្មោះកុសល ឈ្មោះឃីម ឈ្មោះវេនិងរចនាបានវាយគាត់ឡើងហើមមុខ។ ភ្លាមៗនោះខ្លួនក៏នាំឈ្មោះផលទៅសួរនាំរកហេតុផលស្រាប់តែមិនទាន់បានសួរនាំផងជនទាំង៤នាក់នោះខ្លះកាន់បំពង់ទីបខ្លះកាន់ម៉ារាវេនមកវាយខ្លនបែកក្បាលហូរឈាមជោគខ្លួន។ បន្ទាប់មកនគរបាលក៏បានចាប់ខ្លួនបាន២នាក់ន២នាក់ទៀតរត់គេចខ្លួនបាត់។
ជនសង្ស័យឈ្មោះកុសលបានសារភាពថានៅរសៀលថ្ងៃនោះគេកំពុងគេងលើអង្រឹងក្រោមផ្ទះស្រាប់តែឈ្មោះវី(ជនរងគ្រោះ)និងឈ្មោះឃីមបើកគោយន្តកិនស្រូវមកដល់មុខផ្ទះហើយក៏ចូល។ពេលចូលដល់ឈ្មោះវីក៏បានវ៉ៃខ្លួនមួយកញ្ចក់ឡានធ្វើឱ្យបែកក្បាលហូរឈាមពេលនោះគេក៏ទាញបំពង់ទីបវាយវិញម្តង។
ជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី៧មិនា២០១៤ដើម្បីចាត់ការតាមផ្លូវច្បាប់។
ចែករំលែកព័តមាននេះ