ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​កំពុង​កា.ប់​ចម្ការ​សុខ​ៗ​ស្រាប់​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជិត​១​តោន​ម្នាក់​ៗ​ស្ទើរ​លស់​ព្រលឹង

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចម្រុះ​ប្រមាណ​ជិត​១​តោន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កប់​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង នៃ​តំបន់​អតីត​សមរភូមិ​សង្គ្រាម ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ខណៈ​ដែល​ប្រជាពលរដ្ឋ​កាប់​ឆ្ការព្រៃ​ធ្វើ​ចម្ការ ។…

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចម្រុះ​ប្រមាណ​ជិត​១​តោន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កប់​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង នៃ​តំបន់​អតីត​សមរភូមិ​សង្គ្រាម ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ខណៈ​ដែល​ប្រជាពលរដ្ឋ​កាប់​ឆ្ការព្រៃ​ធ្វើ​ចម្ការ ។ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ រួម​មាន​ប្រភេទ​គ្រាប់​ធុន​បេ ៤០​កន្លះ ,​គ្រាប់​មីនតោន​, គ្រាប់​អាកា​,​គ្រាប់កាំភ្លើង​ត្បាល់​៨០​ម​ម ,​គ្រាប់កាំភ្លើង​ត្បាល់ ៦០​ម​ម និង​គ្រាប់​ដេ​កា​៨២ ។

ការ​ប្រទះ​ឃើញ​ដ៏​សន្ធឹកសន្ធាប់​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា​នេះ ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​អង្គភាព​ស៊ី​ម៉ាក​ចុះ​ទៅ​ត្រួត​ព​និត្យ និង​បន្ត​រាវរក​ប្រមូល​យក​ទៅ​រក្សា​ទុក ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជាយថាហេតុ​អាក្រក់​ណាមួយ​កើតឡើង ។ ខេត្តបន្ទាយមានជ័យ ក្នុង​រយៈពេល​ប្រមាណ​២​ខែ​ចុង​ក្រោយ​នេះ​គេ​មើលឃើញ​ថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​កប់​នៅ​រាយ​ប៉ាយ​ក្នុង និង​លើ​ដី​តំបន់​អតីត​សមរភូមិ​សង្គ្រាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ជា​បន្តបន្ទាប់ ហើយ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនោះ​ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​អង្គភាព​សី​ម៉ាក់​ប្រមូល​យក​ទៅ​រក្សា​ទុក​កន្លែង​សុវត្ថិភាព ដើម្បី​រង់ចាំ​បំផ្លាញ​ចោល ។

របាយការណ៍​បាន​បង្ហាញ​ឱ្យ​ដឹង​ថា កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩ ជន​រង​គ្រោះ​ដោយសារ​គ្រាប់​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​បន្សល់​ពី​សង្គ្រាម​មាន​ចំនួន​៦១​នាក់ ដែល​ចំនួន​នោះ​មានការ​កើនឡើង​៣០​នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ដែល​មាន​ជន​រង​គ្រោះ​ចំនួន​តែ​៣១​នាក់​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា កម្ពុជា​ទោះបី​បញ្ចប់សង្គ្រាម​ទាំងស្រុង​នោះ​ក៏​ពិតមែន ប៉ុន្តែ​គ្រាប់​មីន និង​កាក​សំណល់​ពី​សង្គ្រាម​នៅ​តែ​មាន​កប់​រាយ​ប៉ាយ​នៅ​ក្នុង និង​លើ​ដី​ក្នុង​តំបន់​ដែល​មិន​ទាន់​ធ្វើការ​បោសសំអាត​រួចរាល់​ដែល​ជា​បញ្ហា​ប្រឈម​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ។ ជុំវិញ​បញ្ហា​នេះ​កម្ពុជា​នៅ​មាន​ផ្ទៃដី​រង​នូវ​ការ​គម្រាម​ពី​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រមាណ​២​ពាន់​១៤៨​គីឡូម៉ែត្រ​ក្រឡា ។ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ឆ្នាំ​២០២៥ ជា​ឆ្នាំ​ដែល​ធ្វើ​អោយ​កម្ពុជា​អស់​ការ​គម្រាមកំហែង​ដោយសារ​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងនោះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ