ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ទឹកទន្លេ​មេគង្គ​ឡើង​លិច​ព្រែក​សកម្មភាព​ដាក់​ដាយ​កើតឡើង​ព្រាត

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រឡាយ និង​ព្រែក​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ២០១៩ គេ​សង្កេត​ឃើញ​សកម្មភាព​បទល្មើស​នេសាទ​បាន​កើតឡើង ក្នុង​រដូវ​បិទ​នេសាទ…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រឡាយ និង​ព្រែក​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ២០១៩ គេ​សង្កេត​ឃើញ​សកម្មភាព​បទល្មើស​នេសាទ​បាន​កើតឡើង ក្នុង​រដូវ​បិទ​នេសាទ តាម​រយៈ​ការ​ដាក់​ដាយ ដើម្បី​ចាប់​យក​ត្រី​តូច​ធំ​គេ​មិនឃើញ​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​មាន​វិធានការ​ចុះ​បង្ក្រាប​នូវឡើយ សង្ស័យ​តែ​ត្រូវ​ដងផ្លូវ​ផ្លែ​ទេ​ដឹង ។

តាម​អ្នក​ទន្លេ​បិទ​ខ្សឹប​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃនេះ​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​តែ​មិន​ទាន់​ដល់​កំរិត​ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​កំពស់​១៥,២០​ម៉ែត្រ ទោះជា​បែប​នេះ​ក្តី​ទឹកបាន​ហូរ​ចូល​តាម​ព្រែក​នានា​នៅ​ជាប់​នឹង​ដង​ទន្លេ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ ដោយ​មានព្រៃ​លិច​ទឹក​ដុះ​ទ្រុប​ទ្រុល ហើយ​មច្ឆារ​ជាតិ​ក៏​បាន​ហែរ​ចូល​ទៅ ដើម្បី​ពង​បង្កើតកូន​ឲ្យ​កាន់តែ​សំបូរ ។

ប្រភព​ដដែល​បន្ត​ថា ១-​នៅ​ត្រង់​ប្រឡាយ​អង់​ទែន​ដើម​ឫស្សី មាន​គេ​បោះបង្គោល​ឫស្សី​ឡើង​ពេញមាត់​ប្រឡាយ ដើម្បី​បង្ខាំង​ចាប់​យក​ត្រី​តូច​ធំ ២-​ចំនុច​ព្រែកជីក​ត្រង់​មាត់​ព្រែក​ទឹក​ហូរ​ចូល​មាន​ដាក់​ដាយ និង​ក្រោម​ស្ពានបេតុង​តាម​ចន្លោះ​សសរស្ពាន និង​ចូល​ទៅ​ក្នុង​កណ្តាល​ព្រែក​ត្រូវ​បាន​ក្រុម​អ្នក​ខិល​ខូ​ល​បាន​ដាក់​ពង្រាយ​ដាយ​ជា​ច្រើន​កន្លែង ដើម្បី​ចាប់​យក​ត្រី ៣-​ត្រង់​ចំនុច​ព្រែក​តា​ខ្វាន់​មាន​ព្រំប្រទល់​ជាមួយនឹង​ស្រុក​កោះសូទិន​ក៏​បាន​គេ​ឃើញ​មាន​ទូក​នេសាទ​១​គ្រឿង​បាន​ចុះ​សារ​ដាយ​យក​ត្រី​ដោយ​មិន​ទាន់​ឃើញ​មាន​ស្ថាប័ន​ជំនាញ​ជលផល​ខេត្ត​ចុះ​បង្ក្រាប​នោះ​ទេ ។ មានការ​លើក​ឡើង​ថា សកម្មភាព​បទល្មើស​នេសាទ​នៅ​តាម​ប្រឡាយ និង​ព្រែក​ចំនួន​៣​កន្លែង​ត្រូវ​បាន​គេ​ដាក់​ដាយ​ចំហរ ប្រសិនបើ​មិន​ត្រូវ​រូ​វ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ឫ​ស្ថាប័ន​ជំនាញ​ជលផល​នោះ​ទេ គេ​មិន​អាច​ដាក់​បទល្មើស​នេសាទ​បាន​ឡើយ ។

ព្រោះ​កន្លង​មក​នៅ​ត្រង់​ព្រែកជីក ដែល​មាន​សកម្មភាព​ដាក់​ដាយ​ច្រើន​កន្លែង ហើយ​ត្រូវ​បាន
កម្លាំង​ជលផល និង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្នុង​រដូវ​បិទ​នេសាទ​ដូច​គ្នា តែ​បង្ក្រាប​មិន​បាន​នោះ​ទេ​ដោយ​ក្រុម​ដាក់​ដាយ​ដូច​ជា ដឹង​មុន​បាន​ត្រឹម​បង្ក្រាប​ខ្យល់​សង្ស័យ​មានរ​ណុ​ក​ក្នុង ប្រាប់​ឲ្យ​អ្នក​ដាក់​ដាយ​សារ​ទុក​លុះ​ពេល​ជំនាញ​ចេញ​ផុត​នឹង​ដាក់​ដាយ​បន្ត​ទៀត ។

លោក​ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ សីហា​ថា រូប​លោក​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​បទល្មើស​ដាក់​ដាយ​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅ​ព្រែកជីក និង​ព្រែក​តា​ខ្វាន់​នោះ​ទេ កាលពី​ឆ្នាំ​កន្លង​ទៅ​កម្លាំង​ជលផល​ខេត្ត និង​សមត្ថកិច្ច​មុន​នឹង​ចុះ​បង្ក្រាប​ត្រូវ​ជុំ​គ្នា​នៅ​សាលាឃុំ​ទន្លេ​បិទ​បន្ទាប់​មក​ក៏​បាន​ចុះ​មក​បង្ក្រាប តែ​អ្នក​ដាក់​ដាយ​បាន​នាំ​គ្នា​សារ​ឡើងគោក​យក​ទៅ​ទុក​អស់ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ដោយ​ភ្នាក់ងារ​កោះសន្តិភាព​បាន​ចុច​ទូរស័ព្ទ​ចូល​ជា​ច្រើន​លើក នៅ​ថ្ងៃ​ទី​២៨ សីហា តែ​មិន​មានការ​ឆ្លើយ​តប​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ