ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្ដី​មាន​ស្ដុក​ស្ដម្ភបំផុត​នៅ​លើ​ពិភព​លោក​ប្រចាំ​ឆ្នាំ​2014

11 ឆ្នាំ មុន

ទស្សនា​វដ្ដី​ហ្វប់​ បាន​រៀប​ចំ​ណាត់​ថ្នាក់​ស្រ្ដី​មាន​ស្ដុកស្ដម្ភ​បំផុត​នៅ​លើ​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៤​ ដោយ​​លំដាប់​ទី​១​បាន​ទៅ​លើ​លោក​​ស្រី​គ្រីស្ទី វ៉លតុន​ ប្រធាន​ផ្សារ​ទំនើប​វ៉លម៉ាត​ មាន​ទ្រព្យ​សម្បត្ដិ​សរុប​៣៦.៧០០​លាន​ដុល្លារ​​ ។​ ចំណាត់​ថ្នាក់ទី​២​ គឺ​លោក​ស្រី​លីលី​អាន​ ប៊េត​តេងគួ​ ប្រធាន​ក្រុមហ៊ុន​«ឡូរីអាល​»​ មាន​ទ្រព្យ​សម្បត្ដិ​៣៤.៥០០​លាន​ដុល្លារ​ ។​ លំដាប់​ទី​៣​ លោក​ស្រី​អាលីស​ វ៉លតុន​ អ្នក​

ទស្សនា​វដ្ដី​ហ្វប់​ បាន​រៀប​ចំ​ណាត់​ថ្នាក់​ស្រ្ដី​មាន​ស្ដុកស្ដម្ភ​បំផុត​នៅ​លើ​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៤​ ដោយ​​លំដាប់​ទី​១​បាន​ទៅ​លើ​លោក​​ស្រី​គ្រីស្ទី វ៉លតុន​ ប្រធាន​ផ្សារ​ទំនើប​វ៉លម៉ាត​ មាន​ទ្រព្យ​សម្បត្ដិ​សរុប​៣៦.៧០០​លាន​ដុល្លារ​​ ។​ ចំណាត់​ថ្នាក់ទី​២​ គឺ​លោក​ស្រី​លីលី​អាន​ ប៊េត​តេងគួ​ ប្រធាន​ក្រុមហ៊ុន​«ឡូរីអាល​»​ មាន​ទ្រព្យ​សម្បត្ដិ​៣៤.៥០០​លាន​ដុល្លារ​ ។​ លំដាប់​ទី​៣​ លោក​ស្រី​អាលីស​ វ៉លតុន​ អ្នក​កាន់​ភាគ​ហ៊ុន​វ៉ល​ម៉ាត​ មាន​ទ្រព្យ​សម្បត្ដិ​សរុប​៣៤.៣០០​លាន​ដុល្លារ​ ។​

សម្រាប់​លំដាប់​ទី​៤​ លោក​ស្រី​ហ្គ័រលីន​ ម៉ាស​ មាន​ទ្រព្យ​សម្បត្ដិ​សរុប​ ២០.០០០​លាន​ដុល្លារ​​ ពី​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ផលិត​រថយន្ដ​ BMW ។​ លំដាប់​ទី​៥​ គឺ​លោក​ស្រី​ជីណា​ រ៉ៃហាត​ មាន​ចំណូល​ពី​អណ្ដូង​រ៉ែ​ និង​ជា​អ្នក​ចំណាយ​លើ​ពន្ធ​នៅ​អូស្រ្ដាលី​ច្រើន​បំផុត​ មាន​ទ្រព្យ​ស​ម្បត្ដិ​សរុប​ ១៧.៧០០​លាន​ដុល្លារ​​ ។​ ចំណាត់​ថ្នាក់​ទី​៦​ គឺ​លោក​ស្រី​ស៊ូសាន​ ខ្លេត​ថេន​ កាន់​ភាគ​ហ៊ុន​ក្នុង​ BMW មាន​ទ្រព្យ​សម្បត្ដិ​ចំនួន​ ១៧.៤០០​លាន​ដុល្លារ​​ ។​

ចំណាត់​ថ្នាក់​ទី​៧​ លោក​ស្រី​អាប៊ីជេល​ ចនសុន​ អ្នក​វិនិយោគិន​ មាន​ទ្រព្យ​សម្ប​ត្ដិ​សរុប​ ១៧.៣០០​លាន​ដុល្លារ​។​ ចំណាត់​ថ្នាក់​ទី​៨​ លោក​ស្រី​អ៊ែន​ឃុក​ ឆេមប៊័រ​ មាន​ទ្រព្យ​សម្បត្ដិ​សរុប​ ១៥.៥០០​លាន​ដុល្លារ​ ។​ លំដាប់​ទី​៩​ លោក​ស្រី​អៃរីស​ ហ្វុន​បូណា​ ម្ចាស់​អណ្ដូង​រ៉ែ​មាន​ទ្រព្យ​សម្បត្ដិ​សរុប​ ១៥.៥០០​លាន​ដុល្លារ​ ។​ លំដាប់ទី​១០​ គឺ​លោក​ស្រី​ឡូរ៉េន​ ផាវវ៉េលចប​ ម្ចាស់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​អេប​ផល​ មាន​ទ្រព្យ​សម្បត្ដិ​សរុប ១៤.០០០​លាន​ដុល្លារ​ ។​

ទស្សនាវដ្ដី​ហ្វប់​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​នេះ​បាន​បង្ហាញ​ថា​ មាន​ស្រ្ដី​ជាប់​ចំណាត់​ថ្នាក់​ជា​មហា​សេដ្ឋី​នី​ក្នុង​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​ ច្រើន​បំផុត​ជា​ប្រវត្ដិ​សាស្រ្ដ​​គឺ​ជាង១.០៨០​នាក់​ ក្នុង​ចំណោម​នោះ​ស្រ្ដី​ជនជាតិ​អាមេរិក​មាន​ចំនួន​៤៩២​នាក់​ លំដាប់​ទី​២​ចិន​មាន​ចំនួន​១៥២​នាក់​ និង​រុស្សុី​១១​នាក់​ ស្ថិត​ក្នុង​ចំណាត់​​ថ្នាក់​ទី​៣​ ៕​