រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស០៦នាក់បានស្លាប់ និង របួស១៦នាក់ ក្នុងនោះ១១នាក់របួសធ្ងន់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏០៩លើក កើតឡើងនៅទូទំាងប្រទេសកម្ពុជាកាលពីថ្ងៃទី០៦ មីនា ២០១៤ ។
យោងតាមរបាយការណ៏របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៏ទំាង០៩លើកខាងលើ បានបង្កឲ្យខូចខាតយានយន្តសរុប១៣គ្រឿង ក្នុងនោះម៉ូតូ ០៦គ្រឿង រថយន្តធុនធំ១គ្រឿង រថយន្តធុនតូច០៣គ្រឿង យានផ្សេងៗ០៤គ្រឿង និង ថ្មើរជើងម្នាក់ ។
របាយការណ៏ដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់មកពីកត្តាល្បឿន០៤លើក ស្រវឹង០៣លើក មនុស្សឆ្លងផ្លូវ១លើក និងមនុស្សធ្លាក់ពីលើរថយន្ត០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកការពារសុវត្ថិភាព ១២នាក់ ៕
ចែករំលែកព័តមាននេះ