ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA ឱ្យដឹងកាលពីថ្ងៃទី៧ មីនា ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំសមយុទ្ធកងទ័ពអាកាសរបស់កងឯកភាពទ័ពអាកាសមួយ ។លោក គីម អមដោយលោក Choe Ryong-Hae នាយអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនកូរ៉េ លោក Jang Jong-Nam រដ្ឋមន្ត្រីការពារប្រទេស លោក Ri Pyong-Chol មេបញ្ជាការកងទ័ពអាកាស លោក Yun Tong-Hyon អនុរដ្ឋមន្ត្រីការពារប្រទេស លោក Han Kwang-Sang នាយកហិរញ្ញវត្ថុរបស់បក្សពលករកូរ៉េ ។
KCNA បន្តថា ទាក់ទិនដល់មធ្យោបាយនានាដើម្បីពង្រឹងសមយុទ្ធកងទ័ពអាកាសនោះ មេដឹកនាំកូរ៉េខាងជើងថ្លែងថា ដោយសារបណ្តាអ្នកបើកយន្តហោះរបស់យើងដែលការពារដែនអាកាសដ៏ពិសិដ្ឋ ផ្ទៃមេឃរបស់ប្រទេសយើងនឹងកាន់តែស្រឡះល្អ និងមានពណ៌ខៀវជានិច្ច ។ លោកបន្តថា បណ្តាអ្នកបើកយន្តហោះដែលចូលរួមក្នុងសមយុទ្ធនោះសុទ្ធតែជានារី ហើយពួកគេបានបំពេញបេសកកម្មរបស់ខ្លួន ទោះបីលក្ខខណ្ឌឧតុនិយមពុំល្អក៏ដោយ ៕
ចែករំលែកព័តមាននេះ