ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អាមេរិក​ម្នាក់​ជួល​កាសែត​ផ្សាយ​បក​អាក្រាត​ប្តី​លួច​មាន​ប្រពន្ធ​ចុង​

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ ស្ត្រី​នៅ​រដ្ឋ​តិច​សាស់​ម្នាក់​ បាន​ទិញ​ទំព័រ​កាសែត​មួយ​ផ្សាយ​បក​អាក្រាត​ប្តី​របស់​ខ្លួន​ដែល​ផិត​ក្បត់​ លួច​មាន​ប្រពន្ធ​ចុង​ និង​មាន​កូន​ ថែម​ទៀត​ផង​ ។​ ស្ត្រី​នោះ​ឈ្មោះ​ថែម​សៀ​ ប្រោន​ បាន​រំសាយ​កំហឹង​របស់​ខ្លួន​តាម​រយៈ​ទំព័រ​កាសែត​ក្នុង​ស្រុក​មួយ​នៅ​ទីក្រុង​តិច​សាស់​ សហ​រដ្ឋ​អាមេរិក​ ។​

នាង​បាន​សរសេរ​ផ្សាយ​ថា​ «​ខ្ញុំ​សូម​សម្តែង​ក្តី​ត្រេក​អរ​ចំពោះ​នាង​សារ៉ា​ ឃ័រ​មៀ​ និង​លោក​ផេត​ទ្រិក​ ប្រោន​ ព្រោះ​ពួក​គេ​កំពុង​មាន​កូន​តពូជ​ពង្ស​ និង​សង្ឃឹម​ថា​ ពួក​គេ​ទាំង​២​នាក់​ នឹង​ស្រឡាញ់​គ្នា​ និង​រស់​នៅ​រួម​គ្នា​ជា​រៀង​រហូត​ ។​ ពី​ខ្ញុំ​ថែម​សៀ​ ប្រពន្ធ​របស់​លោក​ផេត​ទ្រិក​» ។​ រឿង​នេះ​ត្រូវ​គេ​ដឹង​តាម​ហ្វេស​ប៊ុក​ តែ​មិន​ដឹង​ថា​កាសែត​នោះ​ផ្សាយ​នៅ​ពេល​ណា​ទេ​ ៕​